ទីក្រុងមួយចំនួននៅបារាំងប្រកាសបម្រាមគោចរ ក្រោយផ្ទុះកុប្បកម្មហិង្សា និងការតវ៉ារាលដាលដល់ផ្នែកខ្លះនៃអឺរ៉ុប

Date:

បរទេស៖ អាជ្ញាធរបារាំងបានសម្រេចដាក់ចេញបម្រាមគោចរតាមតំបន់ជាក់លាក់ រួមទាំងតំបន់មួយចំនួននៃរដ្ឋធានីប៉ារីស បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារដោយអំពើហិង្សា និងកុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វិធានការបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពីការតវ៉ាប្រឆាំងនឹងបញ្ហាវិស័យអប់រំ និងការកើនឡើងនៃតម្លៃជីវភាពរស់នៅ បានប្រែក្លាយទៅជារលកហិង្សាបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅទូទាំងប្រទេសកាលពីចុងសប្តាហ៍កន្លងទៅ ដែលបង្កឱ្យមានការបន្ទោសប្រកែកគ្នាក្នុងឆាកនយោបាយផ្ទៃក្នុង និងគំរាមកំហែងរាលដាលដល់បណ្តាប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ។

​ស្ថានភាពទូទាំងប្រទេសបារាំងនៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅថ្ងៃចន្ទ ខណៈដែលនាយករដ្ឋមន្ត្រី Sébastien Lecornu បានស្នើឱ្យទីក្រុងមួយចំនួនអនុវត្ត "បម្រាមគោចរមួយផ្នែក" ដើម្បីការពារអាយុជីវិតពលរដ្ឋ ទ្រព្យសម្បត្តិ និងអាជីវកម្មនានា។
​វិធានការរឹតបន្តឹងជាក់ស្តែងតាមបណ្តាទីក្រុងសំខាន់ៗរួមមាន តំបន់ Place de la République ត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមគោចរចាប់ពីម៉ោង ១១យប់ថ្ងៃចន្ទ ដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារ ខណៈផ្លូវជុំវិញតំបន់ Les Halles អនុវត្តចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។

ទីក្រុងលីយ៉ុង ហាមឃាត់ការជួបជុំលើដងផ្លូវសាធារណៈចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់ថ្ងៃចន្ទ អមដោយបម្រាមគោចរនៅតាមផ្នែកខ្លះនៃទីក្រុងរហូតដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារ។

ទីក្រុងម៉ាសី អាជ្ញាធរបានហាមឃាត់រាល់ការជួបជុំ និងការធ្វើបាតុកម្មទាំងអស់ចាប់ពីថ្ងៃត្រង់ រហូតដល់ម៉ោង ៨យប់ម៉ោងក្នុងស្រុក។

នៅកណ្តាលក្រុងនីស (Nice) និងទីក្រុងមួយចំនួនក្នុងខេត្ត Nord (រួមមាន Lille, Douai, Wattignies និង Denain) អាជ្ញាធរបានកំណត់បម្រាមគោចរសម្រាប់អនីតិជននៅចន្លោះម៉ោង ៨ ទៅ ៩យប់ រហូតដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារ។

វិធានការទាំងនេះត្រូវបានដាក់ចេញ បន្ទាប់ពីមនុស្សជាង ២ ០០០នាក់ ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយក្នុងនោះមានមនុស្សយ៉ាងហោចណាស់ ២នាក់បានបាត់បង់ជីវិត និងមានរបាយការណ៍អំពីរងរបួសធ្ងន់ធ្ងរជាច្រើននាក់ រួមទាំងមនុស្ស ២នាក់បានដាច់ដៃផងដែរ។

​ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានោះ កងកម្លាំងនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស និងបានប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកបង្កចលាចលដែលស្លៀកពាក់ខ្មៅ និងពាក់ម៉ាស់គ្របក្បាល ដែលបានដុតបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងវាយកម្ទេចហាងទំនិញ និងអគាររដ្ឋបាល ដែលរូបភាពខ្លះបានបង្ហាញឱ្យឃើញអគារប្រវត្តិសាស្ត្រមួយចំនួនកំពុងឆាបឆេះ។

​ស្របពេលដែលប្រទេសបារាំងកំពុងចាប់ផ្តើមគណនាទំហំនៃការខូចខាត ការរិះគន់ និងការចោទប្រកាន់បានកើនឡើងយ៉ាងខ្លាំងថា រដ្ឋាភិបាលខកខានក្នុងការវាយតម្លៃទុកជាមុនអំពីទំហំនៃវិបត្តិ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីបន្តតំណែងពីលោក Emmanuel Macron នៅសល់តែ ៦ខែទៀតប៉ុណ្ណោះ។

​ថ្វីដ្បិតតែអាជ្ញាធរ និងមេដឹកនាំនយោបាយបានគូសបញ្ជាក់ថា ក្រុមអ្នកតវ៉ាភាគច្រើនលើសលប់បានធ្វើឡើងដោយសន្តិវិធីក៏ដោយ កម្រិតនៃការប៉ះទង្គិច និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនេះបានអង្រួនផ្ទៃក្នុងប្រទេស និងនាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងសាធារណជន។

​នាយករដ្ឋមន្ត្រីបារាំងក៏បានសន្យាថានឹងបើកកិច្ចប្រជុំក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើ "សំណើជាក់ស្តែង" និងស្តាប់នូវការទាមទាររបស់ក្រុមអ្នកតវ៉ា។ ទោះជាយ៉ាងណា គេនៅតែរង់ចាំមើលថាតើចំណាត់ការទាំងនេះនឹងគ្រប់គ្រាន់ដើម្បីទប់ស្កាត់រលកបាតុកម្មនៅក្នុងប្រទេសបារាំង ក៏ដូចជាការតវ៉ាប្រឆាំងនឹងការឡើងថ្លៃនៃជីវភាពរស់នៅ ដែលកំពុងរីករាលដាលទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបដែរឬទេ៕

អានក្នុង ១ នាទី

បរទេស៖ អាជ្ញាធរបារាំងបានសម្រេចដាក់ចេញបម្រាមគោចរតាមតំបន់ជាក់លាក់ រួមទាំងតំបន់មួយចំនួននៃរដ្ឋធានីប៉ារីស បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារដោយអំពើហិង្សា និងកុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វិធានការបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពីការតវ៉ាប្រឆាំងនឹងបញ្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រកបដោយគុណភាព និងការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។ ត្រឹមរយៈពេលត្រឹមជាង ៤ឆ្នាំ នៃប្រតិបត្តិការ...

មូលហេតុពិតប្រាកដដែលធ្វើឱ្យភាគហ៊ុន AI ធ្លាក់ចុះ ស្របពេលតម្រូវការទីផ្សារនៅតែបន្តកើនឡើង

​សិង្ហបុរី៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានានៅតែបន្តបង្កើនការចំណាយយ៉ាងសន្ធឹកសន្ធាប់លើបញ្ញាសិប្បនិម្មិត (AI) ខណៈតម្រូវការបន្ទះឈីបកម្រិតខ្ពស់នៅតែមានភាពរឹងមាំ ហើយក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកក៏ទើបតែប្រកាសពីប្រាក់ចំណេញបំបែកកំណត់ត្រា។ ផ្ទុយទៅវិញ ភាគហ៊ុនក្រុមហ៊ុនបន្ទះឈីប (Semiconductor) ដែលជាបេះដូងនៃភាពរីកចម្រើនរបស់ AI បែរជាកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ ​ខាងក្រោមនេះគឺជាការវិភាគរបស់សារព័ត៌មាន CNA ជុំវិញមូលហេតុនៃភាពផ្ទុយគ្នានេះ ការធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅក្នុងទីផ្សារអាមេរិក និងអាស៊ី សន្ទស្សន៍ភាគហ៊ុនបន្ទះឈីប Philadelphia (SOX) ដែលតាមដានក្រុមហ៊ុនបន្ទះឈីបធំបំផុតទាំង៣០ ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក (រួមមាន Nvidia និង AMD) បានធ្លាក់ចុះ ៨វគ្គជាប់ៗគ្នារហូតដល់ថ្ងៃសុក្រ (ទី១៦ តុលា)…

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

ភ្នំពេញ ៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃនេះ បានប្រកាសថា គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំ វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ថា «វិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើន ទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ»។ សំណុំ វិធានការពេញលេញនេះ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំង ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។…