ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

Date:

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រកបដោយគុណភាព និងការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។

ត្រឹមរយៈពេលត្រឹមជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលបញ្ជាក់ពីគុណភាពរហូតដល់ ១០០ ដែលក្នុងនោះរួមមានមេដាយមាស និងពានពេជ្រ និងពានកិត្តិយសដ៏ខ្ពង់ខ្ពស់ Prize of the Jury 2026 ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection តាមរយៈការជ្រើសរើសដោយឯកច្ឆន្ទពីគណៈវិនិច្ឆ័យអន្តរជាតិជាផលិតផលគុណភាពលេខ១ទូទាំងពិភពលោក។

លើសពីគុណភាព និងរសជាតិ សុវត្ថិភាពក៏ជាផ្នែកដ៏សំខាន់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ។ ក្រុមហ៊ុន ទទួលបាន​វិញ្ញាបនបត្រ ISO 9001 និង ISO ២២០០០ ហើយអ្វីដែលកាន់តែអស្ចារ្យ ក្រុមហ៊ុន វឌ្ឍនៈ បានទទួល​វិញ្ញាបនបត្រ​ FSSC 22000 ដែលបានក្លាយ​ជាក្រុមហ៊ុនក្នុងស្រុកដំបូង​បំផុតក្នុង​ប្រទេស​កម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោក។ ការ​ទទួល​​ស្គាល់​​​ពី​ស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់​​​ផលិត​​កម្មទាំងមូល ហើយនេះពិតជា​បានផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលទានផលិតផល​ដែលមានគុណភាពល្អដ៏ពិត​ប្រាកដ។

សមិទ្ធផលទាំងនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងស្តង់ដារផលិតកម្ម ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលដែលអាចជឿទុកចិត្ត ព្រមទាំងរួមចំណែកលើកស្ទួយកិត្យានុភាពផលិតផលខ្មែរ។

ជ្រើសរើសគុណភាព ជ្រើសរើសផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ភាពសុចរិត ទំនុកចិត្ត។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល! ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន...

សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩" ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។ កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ...