ភ្នំពេញ ៖ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ...
ចាប់ពីថ្ងៃទី 3 ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ “TV360 Outdoor Cinema Tour” នៅទូទាំងប្រទេសកម្ពុជា។ ដែលកម្មវិធីនេះនាំមកជូនដោយកម្មវិធីទូរទស្សន៍ឌីជីថល TV360 ហើយកម្មវិធីនេះជាចំណុចចាប់ផ្តើម នៃសកម្មភាពបទពិសោធន៍អ្នកប្រើសម្រាប់ឆ្នាំនេះ ហើយជាជំហានយុទ្ធសាស្ត្រមួយសម្រាប់ភ្ជាប់ម៉ាក Metfone ជាមួយយុវជន តាមរយៈទ្រង់ទ្រាយកម្សាន្តទំនើបនិងបង្កើនអារម្មណ៍រំភើប សប្បាយៗ។...
ដោយសារតម្រូវការប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជាកាន់តែមានការកើនឡើង Wi-Fi 6 (802.11ax) បានក្លាយជាជម្រើសថ្មីមួយដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាច្រើន។ ជំនាន់ថ្មីនៃ Wi-Fi នេះ មិនត្រឹមតែបង្កើនល្បឿននៃការតភ្ជាប់ទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយភាពស្ទះក្នុងបណ្តាញ និងការរំខាននៅពេលឧបករណ៍ជាច្រើនត្រូវបានភ្ជាប់ក្នុងពេលតែមួយផងដែរ។ Wi-Fi 6: វិមាត្រថ្មីសម្រាប់តម្រូវការបច្ចុប្បន្ន Wi-Fi 6 ឬដែលហៅថា ស្តង់ដារ 802.11ax ត្រូវបានអភិវឌ្ឍឡើងដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងជំនាន់មុនៗដូចជា Wi-Fi...
រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ V50...
ភ្នំពេញ៖ ក្រុមហ៊ុន New Heights Group របស់ប្រទេសចិនបានប្រកាសបើកសម្ពោធជាផ្លូវការ ក្នុងប្រទេសកម្ពុជានាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Muhammad នាយក និងតំណាងស្របច្បាប់នៃក្រុមហ៊ុនហុងកុង និងកម្ពុជា លោក Chen Jianyou អ្នកប្រឹក្សាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកនៃ New Heights លោក William...
ភ្នំពេញ៖ ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប (Geolink Group) បានរួមចំណែកផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ដោយបានកំណត់ស្តង់ដាថ្មី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងវិស័យភស្តុភារ នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើម ក្នុងអំឡុងពេលដែលវិស័យភស្តុភារនៅប្រទេសកម្ពុជាមិនទាន់មានរចនាសម្ព័ន្ធជឿនលឿននៅឡើយ។ ពេលនោះ ដំណើរការចែកចាយផលិតផល មិនទាន់មានភាពស្របគ្នា និងសុក្រិត ដោយសារតែភ្នាក់ងារតំណាងចែកចាយ...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet Air និងAV AirFinance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសរុបចំនួន ៣០០ លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phocនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដែលជាផ្នែកមួយនៃបេសកកម្មផ្លូវការសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាម។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើយន្តហោះដ៏ទូលំទូលាយដែលមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារដែលក្រុមហ៊ុន Vietjet បានធានាជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខរបស់សហរដ្ឋអាមេរិក។ ការប្តេជ្ញាចិត្តទាំងនេះ មានគោលបំណងគាំទ្រដល់ផែនការអភិវឌ្ឍន៍កងនាវាអាកាសចរថ្មីរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងការគ្រោងទុកនូវយន្តហោះជិត ៣០០ គ្រឿងនៅចន្លោះឆ្នាំ ២០២៥ និង២០២៧។ លោក Stephen Murphy នាយកប្រតិបត្តិនៃក្រុមហ៊ុន AV AirFinance មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តយូរអង្វែងរបស់ Vietjet ។ ការប្តេជ្ញាចិត្តថ្មីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរបស់យើង និងឆន្ទៈជួយជំរុញការរីកចម្រើនឡើងវិញរបស់ Vietjet នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈយន្តហោះជំនាន់ថ្មី”។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមដឹកជញ្ជូនយន្តហោះBoeing 737 MAX ដំបូងបង្អស់ពីការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿង ដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដំបូងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ក្នុងវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump។ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនពិភពលោករបស់ខ្លួននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ កំពុងពិភាក្សាដើម្បីពង្រីកអាជីវកម្មជាប្រវត្តិសាស្ត្របន្ថែមទៀត។ បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ក្រុមហ៊ុនVietjet បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE, Pratt & Whitney និង Honeywell ជាមួយនឹងកុងត្រាហិរញ្ញប្បទានសរុបឈានដល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក។ ការចរចាដែលកំពុងបន្តត្រូវបានគេរំពឹងថានឹងបន្ថែមទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀត។គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងផ្នែកម៉ាស៊ីន និងសេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet ជាមួយ GE និង Pratt &...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con...
ភ្នំពេញ៖ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា (BIC Markets) នឹងរៀបចំវគ្គសិក្ខាសាលាពិសេស ស្ដីពីគន្លឹះពិសេសក្នុងការទិញ-លក់មាស ឲ្យមានប្រសិទ្ធភាព និងចំណេញច្រើនជាងមុន ។ វគ្គសិក្ខាសាលាពិសេសនេះដែរ...
*ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាបង្រួបបង្រួមជាតិនៃប្រទេសវៀតណាម ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរនូវការបញ្ចុះតម្លៃរហូតដល់ ៥០% () សម្រាប់សំបុត្រថ្នាក់ Eco-class នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨...