មូលហេតុពិតប្រាកដដែលធ្វើឱ្យភាគហ៊ុន AI ធ្លាក់ចុះ ស្របពេលតម្រូវការទីផ្សារនៅតែបន្តកើនឡើង

Date:

​សិង្ហបុរី៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានានៅតែបន្តបង្កើនការចំណាយយ៉ាងសន្ធឹកសន្ធាប់លើបញ្ញាសិប្បនិម្មិត (AI) ខណៈតម្រូវការបន្ទះឈីបកម្រិតខ្ពស់នៅតែមានភាពរឹងមាំ ហើយក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកក៏ទើបតែប្រកាសពីប្រាក់ចំណេញបំបែកកំណត់ត្រា។ ផ្ទុយទៅវិញ ភាគហ៊ុនក្រុមហ៊ុនបន្ទះឈីប (Semiconductor) ដែលជាបេះដូងនៃភាពរីកចម្រើនរបស់ AI បែរជាកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

​ខាងក្រោមនេះគឺជាការវិភាគរបស់សារព័ត៌មាន CNA ជុំវិញមូលហេតុនៃភាពផ្ទុយគ្នានេះ ការធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅក្នុងទីផ្សារអាមេរិក និងអាស៊ី សន្ទស្សន៍ភាគហ៊ុនបន្ទះឈីប Philadelphia (SOX) ដែលតាមដានក្រុមហ៊ុនបន្ទះឈីបធំបំផុតទាំង៣០ ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក (រួមមាន Nvidia និង AMD) បានធ្លាក់ចុះ ៨វគ្គជាប់ៗគ្នារហូតដល់ថ្ងៃសុក្រ (ទី១៦ តុលា) ដោយបានបាត់បង់តម្លៃប្រមាណ ១៦ភាគរយ។ នេះគឺជាការធ្លាក់ចុះដ៏យូរបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ មក។

​រលកនៃការលក់ចេញនេះ ក៏បានជះឥទ្ធិពលដល់ទីផ្សារអាស៊ីផងដែរ ដោយក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងដូចជា Samsung Electronics បានធ្លាក់ចុះ ១៨ភាគរយ និង SK hynix ធ្លាក់ចុះ ២៤ភាគរយ កាលពីសប្តាហ៍មុន។ នៅប្រទេសជប៉ុន ក្រុមហ៊ុន Kioxia Holdings បានធ្លាក់ចុះជិត ២៤ភាគរយ ចំណែកក្រុមហ៊ុន TSMC របស់តៃវ៉ាន់បានធ្លាក់ចុះប្រមាណ ៥ភាគរយ ទោះបីជាទើបប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសបំបែកកំណត់ត្រាក៏ដោយ។

​តម្រូវការខ្ពស់ តែអ្នកវិនិយោគចាប់ផ្តើមសង្ស័យពីប្រាក់ចំណេញ
ការធ្លាក់ចុះនេះកើតឡើង ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Microsoft, Amazon, Alphabet និង Meta ត្រូវបានរំពឹងថានឹងចំណាយប្រាក់ប្រមាណ ៦០០ពាន់លានដុល្លារនៅឆ្នាំនេះ លើមជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ AI ក៏ដោយ។

​អ្នកជំនាញបានប្រាប់ CNA ថា ទោះបីជាតម្រូវការ AI មានកម្រិតខ្ពស់ ប៉ុន្តែអ្នកវិនិយោគកំពុងចោទសួរកាន់តែខ្លាំងថា តើការចំណាយដ៏មហាសាលទាំងនេះនឹងអាចបង្កើតប្រាក់ចំណេញត្រឡប់មកវិញគ្រប់គ្រាន់ដែរឬទេ ហើយតើត្រូវចំណាយពេលយូរប៉ុណ្ណាទើបទទួលបានផលជាក់ស្តែង។

លោក Anthony Tung សាស្ត្រាចារ្យនៅសាលាកុំព្យូទ័រនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានលើកឡើងថា៖ "សម្រាប់ AI តម្លៃរបស់វាគឺពិតប្រាកដមែន ប៉ុន្តែការរំពឹងទុកលើពេលវេលាទទួលបានផល គឺដើរលឿនជាងការពិត។"

​សម្ពាធអតិផរណា និងអត្រាការប្រាក់ អ្នកស្រី Charu Chanana ប្រធានយុទ្ធសាស្ត្រវិនិយោគនៅក្រុមហ៊ុន Saxo Singapore បានពន្យល់ថា កត្តាជំរុញដ៏សំខាន់មួយទៀតគឺ អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុក ដែលធ្វើឱ្យមានការព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ឬបន្តរឹតបន្តឹងគោលនយោបាយបន្ថែមទៀត។ កាលពីខែមុន Fed ទើបតែបានដំឡើងអត្រាការប្រាក់ ០,២៥ភាគរយ ដែលជាការដំឡើងលើកដំបូងចាប់តាំងពីឆ្នាំ២០២៣។

​អ្នកស្រីបានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ត្រូវការដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ "អត្រាការប្រាក់ខ្ពស់ធ្វើឱ្យប្រាក់ចំណេញនៅថ្ងៃអនាគតមានតម្លៃថយចុះនៅក្នុងបរិបទបច្ចុប្បន្ន… វាក៏បង្កើនថ្លៃដើមហិរញ្ញប្បទាន (ការខ្ចីប្រាក់) សម្រាប់ក្រុមហ៊ុនដែលត្រូវខ្ចីប្រាក់យ៉ាងច្រើនដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។"

​ការផ្លាស់ប្តូរផ្នត់គំនិតទីផ្សារ ប៉ុន្មានឆ្នាំនៃក្តីរំភើបចំពោះបដិវត្តន៍ AI បានរុញច្រានឱ្យតម្លៃភាគហ៊ុនកើនឡើងយ៉ាងខ្លាំងហួសពីតម្លៃពិតរួចទៅហើយ។ អ្នកវិនិយោគបច្ចុប្បន្ន កំពុងមានភាពម៉ត់ចត់ជាងមុនក្នុងការជ្រើសរើសក្រុមហ៊ុនដែលអាចប្រែក្លាយតម្រូវការ ទៅជាប្រាក់ចំណេញប្រកបដោយចីរភាព។

​អ្នកស្រី Chanana បានសង្កត់ធ្ងន់ជាចុងក្រោយថា៖ "ទោះបីជាក្រុមហ៊ុនបង្ហាញពីប្រាក់ចំណេញខ្ពស់ក៏ដោយ ក៏វាប្រហែលជាលែងគ្រប់គ្រាន់ទៀតហើយ នៅពេលដែលអ្នកវិនិយោគបានទិញភាគហ៊ុនក្នុងតម្លៃដ៏ថ្លៃដោយរំពឹងទុកពីកំណើនដ៏អស្ចារ្យរួចទៅហើយនោះ។ ការជួញដូរលើវិស័យ AI ពេលនេះ កំពុងផ្លាស់ប្តូរពី 'ក្តីរំភើបអំពីកំណើន' ទៅជា 'ការចោទសួរអំពីការចំណាយដើម្បីសម្រេចបានកំណើននោះ' វិញ។"

ប្រែសម្រួល៖ គីរី

Share post:

spot_imgspot_img

Popular

More like this
Related

ទីក្រុងមួយចំនួននៅបារាំងប្រកាសបម្រាមគោចរ ក្រោយផ្ទុះកុប្បកម្មហិង្សា និងការតវ៉ារាលដាលដល់ផ្នែកខ្លះនៃអឺរ៉ុប

បរទេស៖ អាជ្ញាធរបារាំងបានសម្រេចដាក់ចេញបម្រាមគោចរតាមតំបន់ជាក់លាក់ រួមទាំងតំបន់មួយចំនួននៃរដ្ឋធានីប៉ារីស បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារដោយអំពើហិង្សា និងកុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វិធានការបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពីការតវ៉ាប្រឆាំងនឹងបញ្ហាវិស័យអប់រំ និងការកើនឡើងនៃតម្លៃជីវភាពរស់នៅ បានប្រែក្លាយទៅជារលកហិង្សាបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅទូទាំងប្រទេសកាលពីចុងសប្តាហ៍កន្លងទៅ ដែលបង្កឱ្យមានការបន្ទោសប្រកែកគ្នាក្នុងឆាកនយោបាយផ្ទៃក្នុង និងគំរាមកំហែងរាលដាលដល់បណ្តាប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ។ ​ស្ថានភាពទូទាំងប្រទេសបារាំងនៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅថ្ងៃចន្ទ ខណៈដែលនាយករដ្ឋមន្ត្រី Sébastien Lecornu បានស្នើឱ្យទីក្រុងមួយចំនួនអនុវត្ត "បម្រាមគោចរមួយផ្នែក" ដើម្បីការពារអាយុជីវិតពលរដ្ឋ ទ្រព្យសម្បត្តិ និងអាជីវកម្មនានា។ ​វិធានការរឹតបន្តឹងជាក់ស្តែងតាមបណ្តាទីក្រុងសំខាន់ៗរួមមាន តំបន់ Place de la République ត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមគោចរចាប់ពីម៉ោង ១១យប់ថ្ងៃចន្ទ ដល់ម៉ោង…

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ

ភ្នំពេញ ៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃនេះ បានប្រកាសថា គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំ វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ថា «វិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើន ទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ»។ សំណុំ វិធានការពេញលេញនេះ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំង ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។…