DAP Business

បច្ចេកវិទ្យា

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ជាជម្រើសដ៏ត្រឹមត្រូវ និងល្អស័ក្តិសមបំផុត កំឡុងពេលទប់ស្កាត់ជំងឺ Covid-19 នេះ!!

ភ្នំពេញ៖ បើគ្រាន់តែត្រូវការភាពត្រជាក់ លោកអ្នកប្រហែលជានឹងមិនសូវខ្វល់ ពីការជ្រើសរើសប្រភេទ ម៉ាស៊ីនត្រជាក់នោះទេ…! ប៉ុន្តែប្រសិនបើលោកអ្នក ត្រូវការលើសពីភាពត្រជាក់ ដែលអាចផ្តល់នូវផាសុកភាព និងសុខុមាលភាពបំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃ…លោកអ្នកប្រាកដជាខ្វល់ និងបារម្ភថាតើ ម៉ាស៊ីនត្រជាក់ប្រភេទណា…ម៉ាកអ្វីដែលអាចមានសមត្ថភាព និងមុខងារពិសេសបែបនេះ…!

ជាមួយនឹង ស្ថានភាពបច្ចុប្បន្នសុខភាព គឺជាកត្តាសំខាន់បំផុត សម្រាប់លោកអ្នក ហើយម៉ាស៊ីនត្រជាក់ ដែលល្អស័ក្តិសមបំផុត និងជាជម្រើសទី ១ ក្នុងការជួយថែរក្សាសុខភាព និងផ្តល់ខ្យល់បរិសុទ្ធ ស្រស់ថ្លាបំផុត ជូនលោកអ្នក និងមនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលត្រូវបានរចនា និងផលិតឡើង យ៉ាងល្អឥតខ្ចោះ ជាមួយនឹងបច្ចេកវិទ្យា ទំនើបចុងក្រោយ ដែលអាចផ្តល់ជូន លោកអ្នកនូវ ផាសុកភាពខ្ពស់ និងជួយសន្សំសំចៃ ហើយខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ ពិសេសមួយចំនួន ដែលស័ក្តិសមបំផុត កំឡុងពេលទប់ស្កាត់ជំងឺ Covid-19 និងអាកាសធាតុក្តៅនេះផងដែរ៖

*កាត់បន្ថយអាត្រាចម្លង តាមតំណក់ទឹកតូចៗ
ជាមួយនឹងបច្ចេកវិទ្យា ដ៏ទំនើបចុងក្រោយ Wind-FreeTM gentle air flow បាញ់ខ្យល់ចេញមកថ្នមៗ តាមរន្ធតូចៗចំនួន 23,000 រន្ធ ដែលអាចមានសមត្ថភាព ក្នុងការកាត់បន្ថយ នូវការធ្វើដំណើរ ឬបំលាស់ទីនៃតំណក់ទឹកតូច ក្នុងបរិយាកាស ឬក្នុងខ្យល់ បានយ៉ាងមានប្រសិទ្ធភាពបំផុត!

*ការពារបាក់តេរីរហូតដល់99%
ជាមួយ Tri-Care Filter មានសមត្ថភាពខ្ពស់បំផុត ក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុត រហូតដល់ 99% និងបច្ចេកវិទ្យាPM10 Filter ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អ!

*ជួយឱ្យគេងលក់ស្កប់ស្កល់បំផុត
ជាមួយនឹង Wind-FreeTM Sleeping Mode ជួយឱ្យលោកអ្នកគេងលក់ស្រួល ស្កប់ស្កល់ទល់ភ្លឺ ជាមួយនឹងសីតុណ្ហភាពដ៏សមស្រប ដោយមិនធ្វើឱ្យលោកអ្នក មានអារម្មណ៍ថាត្រជាក់ខ្លាំង ស្រៀវស្រាញ ស្ងួតខ្លាំង ឬខ្សោះខ្លួនឡើយ! លោកអ្នកនឹងមានអារម្មណ៍ល្អ ស្រស់ស្រាយ គ្រប់ពេលក្រោកពីគេងជានិច្ច!

*ជួយសន្សំសំចៃ ថាមពលអគ្គិសនីខ្ពស់បំផុត រហូតដល់ 77%
ជាមួយនឹងមុខងារ Digital Inverter Boost ជួយសន្សំសំចៃថាមពល និងមានសំឡេងស្ងាត់ល្អ! ដូច្នេះទោះជាខែក្តៅ ក៏គ្មានការបារម្ភ ពីវិកយប័ត្រភ្លើង ដែលធ្វើឱ្យលោកអ្នក ឈឺក្បាលទៀតដែរ…!!

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះនឹងធ្វើឱ្យលោកអ្នក មានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួនជានិច្ច! ដើម្បីសុខុមាលភាព សម្រាប់មនុស្សជាទីស្រឡាញ់ទាំងអស់ ក្នុងគ្រួសារ…ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី គឺជាជម្រើសដ៏ល្អស័ក្តិសមបំផុត សម្រាប់លោកអ្នក!!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញ ទៅសាកសួរផលិតផល ដោយផ្ទាល់ ឬរកជាវបាននៅតាម បណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង មកកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខ៖ 1800 203 232 !!

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top