តើអ្នកមានបទពិសោធន៍ និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការ​លើ​យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ដែរឬទេ​​?

Date:

ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates  ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា

មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់​អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew​​។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។

ក្រុមហ៊ុន Emirates កំពុងស្វែងរកបេក្ខជនដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដើម្បីផ្តល់បដិសណ្ឋារកិច្ចដែលសាមញ្ញ ប៉ុន្តែបំពេញបានតាមតម្រូវការរបស់អតិថិជនល្អឥតខ្ចោះ និងបង្កើតពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អតិថិជនផងដែរ។ ដោយសារតែការការពារសុវត្ថិភាព គឺជាការងារអាទិភាពចំបងមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Emirates​ បេក្ខជនឆ្នើមៗ គឺជាបេក្ខជននឹងត្រូវធ្វើការដឹកនាំដោយទំនុកចិត្ត និងកាន់ការងារទាក់ទងជាមួយការគ្រប់គ្រងសេវាកម្មលើយន្តហោះ ប្រកបដោយសុវត្ថិភាព និងនីតិវិធីសុវត្ថិភាព។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ គឺមាន “វិសាលភាពជាសកល” ដោយសារតែបានតំណាងឱ្យ ១៤៨ ជាតិសាសន៍ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃអតិថិជនរបស់ខ្លួន និងប្រតិបត្តិការអន្តរជាតិនៅទីក្រុងជាង ១៤០ លើទ្វីបចំនួន ៦ ជាមួយនឹងយន្តហោះទំនើបសរុបជាង ២៥០។ ក្រុមហ៊ុន Emirates គឺជាប្រតិបត្តិករដ៏ធំបំផុតនៅលើពិភពលោកនៃយន្តហោះ Boeing 777s និង A380s។ ថ្មីៗនេះ ក្រុមហ៊ុន Emirates ក៏បានដាក់ឱ្យដំណើរការយន្តហោះ A350 ចំនួនបួនគ្រឿងដំបូងរបស់ខ្លួន ដែលចំនួននេះបន្ថែម​ទៅលើយន្តហោះដែលកំពុងតែមានការរីកចម្រើនជាបន្ដបន្ទាប់របស់ខ្លួន។

ក្រុមហ៊ុន Emirates ផ្តល់ជូនបេក្ខជននូវឱកាសការងារដ៏ល្អប្រសើរ ជាមួយនឹងកន្លែងបណ្តុះបណ្តាលដ៏ល្អឥតខ្ចោះ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដ៏ទូលំទូលាយសម្រាប់បុគ្គលិករបស់ខ្លួន។ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates ទាំងអស់មានមូលដ្ឋាននៅទីក្រុងឌូបៃដែលជាទីក្រុងដែលពោរពេញដោយភាពរស់រវើក និងទទួលបានអត្ថប្រយោជន៍ការងារដ៏ល្អ ដែលមានដូចជា ប្រាក់ខែដែលមិនកាត់ពន្ធ កន្លែងស្នាក់នៅឥតគិតថ្លៃដែលផ្តល់ដោយក្រុមហ៊ុន ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅនិងមកពីកន្លែងធ្វើការ កញ្ចប់សេវាធានារ៉ាប់រងសុខភាពដ៏ល្អ ក៏ដូចជាការបញ្ចុះតម្លៃពិសេសលើទំនិញ និងសកម្មភាពកម្សាន្តជាច្រើននៅទីក្រុងឌូបៃ។​ ការហោះហើរជាសកលរបស់ ក្រុមហ៊ុន Emirates ដែលកំពុងរីកចម្រើន​ ផ្តល់នូវឱកាសធ្វើដំណើរជាច្រើន​ដែលមាននៅតាមបណ្តាញរបស់ក្រុមហ៊ុននៅទូទាំងទ្វីបទាំងប្រាំមួយ។ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates ក៏ទទួលបានអត្ថប្រយោជន៍ការធ្វើដំណើរក្នុងតម្លៃពិសេស​​សម្រាប់ផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងមិត្តភ័ក្តិសម្រាប់គោលដៅទាំងអស់ដែលក្រុមហ៊ុនមានជើងហោះហើរ។

បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាលដ៏ល្អិតល្អន់ដែលមានរយៈពេលប្រាំពីរសប្តាហ៍កន្លះ ទាក់ទងជាមួយប្រធានបទដូចជា បដិសណ្ឋារកិច្ច សុវត្ថិភាព និងការផ្តល់សេវា ក្នុងស្តង់ដារខ្ពស់បំផុតនៅកន្លែងបណ្តុះបណ្តាលដ៏ទំនើបរបស់ក្រុមហ៊ុននៅទីក្រុងឌូបៃ។ អ្នកបម្រើការលើយន្តហោះដែលទើបចូលបម្រើការ​ នឹងទទួលបានសិក្សាបន្ថែមអំពីភាពជាអ្នកដឹកនាំ និងជំនាញសង្គ្រោះជីវិតពីនីតិវិធីសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ការផ្ដល់ជំនួយសង្គ្រោះបឋមពីវគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រ ការសង្កេត និងការយល់ដឹងសំខាន់ៗអំពីឧស្សាហកម្មនៅក្នុងវគ្គសុវត្ថិភាព​ ការថែទាំស្បែក អាហារូបត្ថម្ភ និងសុខុមាលភាពពីវគ្គបណ្តុះបណ្តាលផ្នែកតុបតែង និងការស្លៀកពាក់ ហើយជាចុងក្រោយគឺ​ ការយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃបដិសណ្ឋារកិច្ច និងសេវាបម្រើអាហារ និងភេសជ្ជៈដែលឈ្នះពានរង្វាន់របស់ក្រុមហ៊ុន Emirates នៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកផ្ដល់សេវាកម្ម។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាលឱ្យយល់ដឹងអំពីការគោរពច្បាប់សន្តិសុខអាកាសចរណ៍អន្តរជាតិ និងចេះអនុវត្តការត្រួតពិនិត្យសុវត្ថិភាពចាំបាច់នានា ក៏ដូចជាការវាយតម្លៃអំពីការគំរាមកំហែង និងហានិភ័យនានាផងដែរ។

សម្រាប់លោកអ្នកដែលចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ លោកអ្នកគ្រាន់តែត្រូវចុចលើតំណភ្ជាប់ តែម្តង ដើម្បីមានឱកាសចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Emirates។ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រការងារសម្រាប់អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates នៅទីនេះ www.emiratesgroupcareers.com/cabincrew​​។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំ​ថ្ងៃទៅ​កាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេស​សិង្ហបុរីក្នុង​ខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោកតាមរយៈក្រុមហ៊ុនអាកាស​ចរណ៍​របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនា​សម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូន​បន្ទប់ឯកជន​ចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអីធំទូលាយថ្នាក់ Economy Class។ ក្រុមហ៊ុនអាកាសចរណ៍នេះ ​គ្រោង​នឹង​ចាប់ផ្តើម​ហោះហើរ​ពី​ខេត្តសៀមរាប​ទៅកាន់​ទីក្រុង​ឌូ​បៃ​ឆ្លងកាត់​ទីក្រុង​បាងកក​ក្នុង​ខែមិថុនា។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុន Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...