លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

Date:

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ បានទទួលងារជាវីរនារីពលកម្មឆ្នើម ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរបស់រដ្ឋវៀតណាម ប្រគល់ជូនបុគ្គលដែលបានបង្ហាញពីការរួមចំណែកជួយដល់សង្គមយ៉ាងពិសេស និងនិរន្តរភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីបណ្ឌិត ថាវ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកដឹកនាំធុរកិច្ចដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងផលប៉ះពាល់វិជ្ជមានលើវិស័យអាកាសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ការវិនិយោគ និងបច្ចេកវិទ្យាក្នុងអំឡុងពេលជាងបីទសវត្សរ៍។ ការដឹកនាំរបស់លោកស្រីបានផ្តោតលើការច្នៃប្រឌិត ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបច្ចេកវិទ្យា និងការរីកចម្រើនស្របតាមគោលដៅអភិវឌ្ឍជាតិ តម្លៃវប្បធម៌ និងទំនួលខុសត្រូវសង្គម។ គំនិតផ្តួចផ្តើមរបស់លោកស្រី បានបង្កើតតម្លៃសម្រាប់អតិថិជនរាប់លាននាក់ បង្កើតការងារជាច្រើន ផ្តល់ផលចំណេញរយៈពេលវែងសម្រាប់អ្នកវិនិយោគ និងបានរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍន៍សហគមន៍។

ក្នុងវិស័យអាកាសចរណ៍ លោកស្រី គឺជាស្ថាបនិក និងជាអ្នកដឹកនាំក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូងគេ និងធំជាងគេរបស់វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានការធ្វើដំណើរតាមផ្លូវអាកាស និងពន្លឿនការធ្វើសមាហរណកម្មរបស់ប្រទេសជាមួយទីផ្សារក្នុងតំបន់ និងពិភពលោក។ ក្រុមហ៊ុន Vietjet បានបើកដំណើរការជើងហោះហើរសម្រាប់អ្នកធ្វើដំណើរលើកដំបូងរាប់លាន ដឹកអ្នកដំណើររាប់រយលាននាក់ និងពង្រឹងការតភ្ជាប់សម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ កងនាវាចរពណ៌ក្រហម និងលឿងរបស់ក្រុមហ៊ុន Vietjetដែលប្រតិបត្តិការនៅទូទាំងទ្វីប បានក្លាយជានិមិត្តសញ្ញាដែលបង្ហាញពីភាពស្វាហាប់ ទំនុកចិត្ត និងការតភ្ជាប់ជាសកលរបស់វៀតណាម។

ការរួមចំណែករបស់លោកស្រីមិនត្រឹមតែធ្វើឱ្យអាជីវកម្មរីកចម្រើនប៉ុណ្ណោះទេ តែលោកស្រីវេជ្ជបណ្ឌិត ថាវ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគំនិតផ្តួចផ្តើមផ្តល់ដំណោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធស្មុគស្មាញ និងបញ្ហាប្រឈមនៃប្រព័ន្ធតាមរយៈដំណោះស្រាយដែលជំរុញដោយបច្ចេកវិទ្យា ទាំងនេះ រួមមានការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការអាកាសចរណ៍ ការអនុវត្តបច្ចេកវិទ្យាជីវមាត្រក្នុងដំណើរការអ្នកដំណើរ ការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃវេទិកាបច្ចេកវិទ្យាក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងស្ថេរភាពដោយជោគជ័យនៃប្រព័ន្ធជួញដូររបស់ផ្សារហ៊ុននៅទីក្រុងហូជីមិញនៅពេលវេលាដ៏សំខាន់សម្រាប់ទីផ្សារ។

ស្របតាមកំណើនអាជីវកម្មដែលចេះតែកើនឡើងឥតឈប់ឈរលោកស្រីវេជ្ជបណ្ឌិត ថាវ បានជំរុញគំនិតផ្តួចផ្តើមមនុស្សធម៌ និងការជួយគាំទ្រដល់សហគមន៍ជាលំដាប់ ជាពិសេសគាំទ្រដល់ស្ត្រី កុមារ សិស្ស និងក្រុមជុនងាយរងគ្រោះ។ លោកស្រីបានសង្កត់ធ្ងន់ជាយូរមកហើយថា កំណើនប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍធនធានមនុស្ស និងការទទួលខុសត្រូវសង្គម។

ឆ្លើយតបទៅហ្នឹងការទទួលបានងារដ៏មានកិត្តិយសនេះ លោកស្រីលោកឡើងថា “អតីតកាល និងបច្ចុប្បន្នកាលមកជាមួយគ្នា នៅពេលដែលយើងឆ្ពោះទៅអនាគត ដែលភ្ជាប់គ្នាដោយឆន្ទៈរួម និងជំនឿលើប្រទេសវៀតណាមដ៏រុងរឿងដែលឈោងទៅរកពិភពលោក។ ការទទួលបានងារដ៏មានកិត្តិយសនេះ គឺជាប្រភពមោទនភាពដ៏មានអត្ថន័យនិងការលើកទឹកចិត្តសម្រាប់បុគ្គលិកដែលខិតខំប្រឹងប្រែងរាប់ម៉ឺននាក់នៅទូទាំងស្ថាប័នរបស់យើង”។

ក្នុងនាមជាមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានកសាងខ្លួនឯងតាំងពីបាតដៃទទេ លោកស្រីវេជ្ជបណ្ឌិត ថាវ ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយលើឆាកអន្តរជាតិ រួមទាំង Bloomberg 50, Forbes’ World’s 100 Most Powerful Women និង Business Insider’s 100 People Transforming Business in Asia។ លោកស្រីក៏ត្រូវបានទទួលពានរង្វាន់ Legion of Honour របស់ប្រទេសបារាំង ដែលជាកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់ប្រទេស ដែលឆ្លុះបញ្ចាំងពីទទួលស្គាល់ការចូលរួមចំណែកដ៏លេចធ្លោរបស់លោកស្រីនៅទូទាំងពិភពលោក។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...