ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss   សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាព​ និងផាសុកភាពលំដាប់ខ្ពស់

Date:

ភ្នំពេញ៖​ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ SkyBoss ដោយនាំមកជូនអ្នកធ្វើដំណើរពីកម្ពុជានូវមធ្យោបាយធ្វើដំណើរប្រកបដោយដ៏ប្រណិតភាពជាងមុនរវាងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃដែលភ្ជាប់ទីក្រុងសៀមរាប និងទីក្រុងហាណូយ សេវាកម្ម SkyBoss ផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវការធ្វើដំណើរដ៏រលូនដែលបំផុសគំនិតដោយស្មារតីនៃបទពិសោធន៍”ការធ្វើដំណើរលំដាប់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំ និងអ្នកដំណើរកម្រិតខ្ពស់(Wings for Leaders)”។

តម្លៃសំបុត្រ SkyBoss ចាប់ផ្តើមពីត្រឹមតែ ១៥០ ដុល្លារអាមេរិកក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវាផ្សេងៗ)។ អ្នកដំណើរអាចរីករាយជាមួយការដាក់ឥវ៉ាន់យួរដៃបានចំនួន ១០ គីឡូក្រាម ដាក់ឥវ៉ាន់ផ្សេងៗទៀតបានរហូតដល់ ៣០ គីឡូក្រាម បូករួមទាំងឈុតក្លឹបវាយកូនហ្គោលមួយឈុត ការចុះឈ្មោះចូលមុន ការត្រួតពិនិត្យសុវត្ថិភាព និងការឡើងយន្តហោះ (អាស្រ័យលើលក្ខខណ្ឌអាកាសយានដ្ឋាន) ការជ្រើសរើសកៅអីមុន ការចូលប្រើប្រាស់បន្ទប់សម្រាកលំដាប់ខ្ពស់ និងអាហារក្តៅៗដែលរៀបចំថ្មីៗដែលអាចបានដោយគ្មានដែនកំណត់ ដើម្បីធ្វើដំណើរប្រកបដោយភាពរីករាយ។

សេវាកម្ម SkyBoss ត្រូវបានរចនាឡើងសម្រាប់អ្នកដំណើរដែលនិយមចូលចិត្តការបង្តើតបរិយាកាសនិងបទពិសោធន៍ផ្ទាល់ខ្លួនបែបប្រណិតភាព និងប្រសិទ្ធភាពតាំងពីពេលចេះដំណើររហូតដល់ពេលអំំឡុងពេលធ្វើដំណើរ។ បទពិសោធន៍ “ការធ្វើដំណើរលំដាប់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំនិងអ្នកដំណើរកម្រិតខ្ពស់” ចាប់ផ្តើមមានចាប់ពីពេលដែលអ្នកដំណើរមកដល់អាកាសយានដ្ឋាន ដោយធានាបាននូវការធ្វើដំណើរដោយរលូនអបដោយបរិយាកាសស្ងប់ស្ងាត់ សម្រាកលំហែរ និងសេវាកម្មដ៏យកចិត្តទុកដាក់។ ភ្ញៀវទាំងអស់ត្រូវបានមើលថែរយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវសេវាធ្វើដំណើរដោយរលូន ប្រកបដោយតុល្យភាពរវាងផាសុកផ្លូវកាយនិងផ្លូវចិត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃការធ្វើដំណើរ។

ពេលនៅលើយន្តហោះ ភ្ញៀវធ្វើដំណើរអាចអាហារក្តៅៗ និងរៀបចំថ្មីៗដោយមិនមានកំណត់ រួមមានមុខម្ហូបវៀតណាមដ៏ពេញនិយមដូចជា៖ ហ្វឺ បាញ់មី កាហ្វេទឹកដោះគោវៀតណាម ម៉ាត់ឆាឡាតេ និងអាហារជាច្រើនមុខទៀត។ អាហារនីមួយៗ ផ្តល់សារធាតុចញ្ចឹមលើសពីអាហារូបត្ថម្ភ ដែលនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងធ្វើឱ្យអ្នកដំណើរមានសុខភាពល្អសម្រាប់ពេញមួយការធ្វើដំណើរ។

ក្រុមនាវិកលើយន្តហោះរបស់ Vietjet មានបទពិសោធន៍ផ្តល់សេវាពេញលេញប្រកបដោយភាពកក់ក្តៅ រីករាយ និងយកចិត្តទុកដាក់បំផុតជូនភ្ញៀវធ្វើដំណើរ។ បុគ្គលិកផ្តល់សេវានៅលើយន្តហោះទាំងនោះមិនត្រឹមតែមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលការខុសត្រូវ យកចិត្តទុកដាក់ចំពោះភ្ញៀវគ្រប់ៗរូបបានយ៉ាងម៉ត់ចត់បំផុតដែលនេះឆ្លុះបញ្ចាំងពីស្មារតីក្នុងការយកចិត្តទុកដាក់ផ្តល់សេវាកម្មដ៏ពិសេសរបស់ Vietjet។

ស្របតាមការផ្តល់ជូននូវឧត្តមភាពសេវាកម្មរបស់ខ្លួន ក្រុមហ៊ុន Vietjet បន្តកសាងភាពខ្លាំងរបស់ខ្លួនក្នុងការដំណើរការបណ្តាញហោះហើរក្នុងស្រុក និងអន្តរជាតិដែលមានប្រេកង់ខ្ពស់នៅទូទាំងផ្លូវហោះហើរសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗ ដែលផ្តល់ឱ្យអ្នកដំណើរនូវភាពងាយស្រួលក្នុងការគ្រប់គ្រងពេលវេលាធ្វើដំណើរបានកាន់តែប្រសើរឡើង និងអនុញ្ញាតឱ្យមានការរៀបចំផែនការកាន់តែមានប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរអាជីវកម្ម និងកម្សាន្ត។
 
SkyBoss ផ្តល់ជូនមិនត្រឹមតែតម្លៃសំបុត្រសមរម្យប៉ុណ្ណោះទេ តែក៏ផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលផ្តោតលើផាសុកភាព ប្រសិទ្ធភាព និងសេវាកម្មដ៏យកចិត្តទុកដាក់នៅគ្រប់ដំណាក់កាលនៃការធ្វើដំណើរផងដែរ។
 
លក្ខខណ្ឌនានាត្រូវបានអនុវត្ត

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...