Vietjet បញ្ចុះតម្លៃសំបុត្រធ្វើដំណើររហូតដល់ 100% និងការបញ្ចុះតម្លៃពិសេសៗពីរមណីយដ្ឋានដ៏ទាក់ទាញនានា 

Date:

ភ្នំពេញ៖​ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ – រដូវផ្ការីកកំពុងមកដល់ ហើយក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាឱ្យស្វាគមន៍ការធ្វើដំណើរនារដូវកាលថ្មីនៅប្រទេសវៀតណាម តាមរយៈការផ្តល់ជូនប្រូម៉ូសិនញ្ចុះតម្លៃពិសេសថ្ងៃទី២ ខែ២។ អ្នកធ្វើដំណើរលើផ្លូវរវាងសៀមរាប និងហាណូយដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌របស់ប្រទេសវៀតណាម អាចទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃដ៏អស្ចារ្យលើតម្លៃសំបុត្រយន្តហោះ Eco របស់ Vietjet ក៏ដូចជាកម្មវិធីបញ្ចុះតម្លៃរយៈពេលយូរជាច្រើនទៀតនៅតាមរមណីយដ្ឋាននានាដែលបានជ្រើសរើសនៅក្នុងទីក្រុងញ៉ាត្រាង និងដាណាង។

ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ (GMT+៧) អ្នកដំណើរដែលកក់សំបុត្រ Eco នៅលើគេហទំព័រ​ www.vietjetair.com ឬកម្មវិធី Vietjet Air សូមបញ្ចូលលេខកូដប្រូម៉ូសិន SUPERSALE22 ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០% លើតម្លៃសំបុត្រមូលដ្ឋាន(មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ ការផ្តល់ជូននេះ អនុវត្តបានសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ តែប៉ុណ្ណោះ។

ការធ្វើឱ្យដំណើរកម្សាន្តវៀតណាមរបស់អ្នកកាន់តែប្រសើរឡើងជាមួយVietjet និងរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ៣៥% សម្រាប់ការស្នាក់នៅ ការទទួលទានអាហារ សេវាកម្មស្ប៉ា និងបទពិសោធន៍នៅរមណីយដ្ឋានផ្កាយប្រាំឈានមុខគេនៅទីក្រុងញ៉ាត្រាង និងដាណាង រួមទាំងរមណីយដ្ឋានដាណាង Furama Resort, ញ៉ាត្រាង TUI BLUE, Ana Mandara Cam Ranh និង Pax Ana Doc Let។

រដូវផ្ការីកគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតមួយដើម្បីទៅទស្សនាប្រទេសវៀតណាម។ ចាប់ពីពិធីបុណ្យដែលមានភ្លើងចម្រុះពណ៌ និងទីក្រុងមាត់សមុទ្រដ៏កក់ក្តៅ រហូតដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងជីវិតរស់នៅក្នុងស្រុកដ៏រួសរាយរាក់ទាក់ ដំណើរកម្សាន្តនីមួយៗផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេស។ លើសពីនេះ ប្រទេសវៀតណាម គឺជាកន្លែងតភ្ជាប់ជើងហោះហើរដ៏ល្អឥតខ្ចោះ ដើម្បីធ្វើដំណើរទៅកាន់គោលដៅនានាដ៏ពេញនិយមបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងបណ្តាញអន្តរជាតិដែលកំពុងពង្រីករបស់ Vietjet។

នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារក្តៅៗជាច្រើនប្រភេទ រួមទាំងម្ហូបពិសេសៗរបស់វៀតណាម និងម្ហូបអន្តរជាតិ ដែលបម្រើដោយក្រុមអ្នកជំនាញនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេងរបស់ Vietjet។

រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។

សូមចូលទៅកាន់គេហទំព័ររបស់ Vietjet សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសរបស់រមណីយដ្ឋាននានា

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...