ABC Smooth Stout សម្ពោធជាផ្លូវការ ជាមួយនឹងការរាំពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ក្នុងរាជធានីភ្នំពេញ

Date:

ABC Stout សូមប្រកាសដោយមោទនភាព ក្នុងការសម្ពោធនូវផលិតផល រសជាតិថ្មីប្លែករបស់ខ្លួន ABC Smooth Stout ជាផ្លូវការ ជាមួយព្រឹត្តិការណ៍រាំពញ្ញាក់អារម្មណ៍ ដ៏រស់រវើកអស្ចារ្យគួរឱ្យចាប់អារម្មណ៍ នៅទីតាំងសំខាន់ៗបីកន្លែងក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះបានកើតឡើងដោយមិននឹកស្មានដល់ នៅពេលដែលមនុស្សមួយក្រុមធំស្លៀក ឈុតពណ៌មាសទាំងអស់គ្នាបានប្រមូលផ្ដុំគ្នាភ្លាមៗ ពញ្ញាក់អារម្មណ៍អ្នកទស្សនា ជាមួយនឹងក្បាច់រាំដ៏រស់រវើក ធ្វើឱ្យបរិយាកាស់កាន់តែរំភើបសប្បាយរីករាយ ស្របពេលជាមួយ នឹងការបើកបង្ហាញផ្ទាំងប៉ាណូ ដែលគ្របដោយផ្ទាំងកំណាត់ពណ៌មាស។ ខណៈនោះផងដែរ ក៏មានការបាញ់ក្រដាសភ្លឺផ្លេកពណ៌មាស ផ្ទុះឡើងដេរដាសពេញអាកាស ហើយរូបរាង ABC Smooth Stout ថ្មី ត្រូវបានផុសឡើងយ៉ាងលេចធ្លោនៅលើផ្ទាំងប៉ាណូ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ABC ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាជម្រើសស្រាបៀរដ៏ប្រណិតល្អឯកបំផុត ក្នុងចំណោមអ្នកចូលចិត្តស្រាបៀរស្តោតនៅកម្ពុជា ហើយភាពល្អឥតខ្ចោះនេះបានបន្តដល់ ABC Smooth ដែលទើបសម្ពោធថ្មីៗនេះ។ ស្រាបៀរស្តោតដែលមានកម្រិតជាតិអាល់កុល 5.3% នេះ មានរសជាតិមិនសូវល្វីង ស្រួលលេប រក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដិតជាប់មាត់ ដែលជាស្រាបៀរស្តោតប្រណិតល្អ ឯកដែលត្រូវបានគេស្គាល់។

លោក អាន សុខា ជាអ្នករស់នៅម្ដុំទីតាំងដែលមានព្រឹត្តិការណ៍កើតឡើងនោះ គាត់បានឃើញក្រុមរាំពញ្ញាក់អារម្មណ៍ដ៏ រស់រវើកស្លៀកឈុតពណ៌មាសអំឡុងពេល បើកបង្ហាញផ្ទាំងប៉ាណូថ្មីនោះ បានឱ្យដឹងថា “វាពិតជាភ្ញាក់ផ្អើលមែនទែន! ខ្ញុំបានដើរកាត់ស្រាប់តែឃើញមនុស្ស មួយក្រុមចាប់ផ្ដើមរាំព្រមគ្នា ស្របពេលដែលមានការបង្ហាញនូវ ផ្ទាំងប៉ាណូដ៏ស្រស់ស្អាតប្លែកភ្នែក។ នៅពេលដែលការសម្ដែងបានចាប់ផ្ដើម ភាពរំភើបសប្បាយរីករាយក៏បានកើតឡើងផងដែរ”។

លោក ប៊ុនធា ដែលជាអ្នកផ្សារតាខ្មៅ បានឃើញព្រឹត្តិការណ៍ការរាំពញ្ញាក់ អារម្មណ៍នេះនៅខេត្តកណ្តាល។ គាត់បានចែករំលែកសេចក្តីរំភើបរបស់គាត់ ដោយបានរៀបរាប់ពីពេលដែលក្រុមរាំ ចាប់ផ្តើមការសម្តែងរបស់ពួកគេ ខណៈដែលផ្ទាំងកំណាត់ពណ៌មាស ត្រូវបានទាញចេញពីផ្ទាំងប៉ាណូ ហើយក្រដាសភ្លឺផ្លេកពណ៌មាសត្រូវបានផ្ទុះឡើង អាចនិយាយបានថា “ពិតជាអស្ចារ្យមែន”។ ក្នុងនាមជាអ្នកចូលចិត្តនិងគាំទ្រ ABC គាត់បានចំណាំមើលថា “ខ្ញុំតែងតែចូលចិត្តរសជាតិដ៏ល្អឯកប្លែកគេរបស់ ABC ហើយឥឡូវនេះជាមួយនឹង ABC Smooth រសជាតិស្រាលស្រទន់ដែលទើបចេញថ្មីៗនេះ ខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការភ្លក្សរសជាតិថ្មីនេះ”។

លោក Willem Van Den Wijngaart នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Heineken Cambodia បានសម្តែងមោទនភាពចំពោះកេរដំណែល នៃម៉ាកផលិតផលនេះថា៖ “ABC មានតំណែងពិសេសមួយ នៅក្នុងបេះដូងរបស់យើងគ្រប់គ្នា។ ដើម្បីក្លាយជាស្រាបៀរស្តោតលំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ទសវត្សរ៍ ដែលឆ្លើយតបទៅនឹងការស្រឡាញ់ចូលចិត្ត របស់បងប្អូនចំពោះរសជាតិស្តោតពិត។ ABC Smooth ត្រូវបានបង្កើតឡើងដើម្បីជាកិត្តិយស នៃកេរដំណែលមួយនេះ – ការផលិតប្រើពេលយូរច្រើនដំណាក់កាល ផ្សំជាមួយនឹងស្រូវសាឡីរំលីងគុណភាពល្អបំផុត សម្រេចបានជាស្រាបៀរដ៏ល្អឥតខ្ចោះ រសជាតិមិនសូវល្វីង ស្រាលស្រទន់ ស្រួលលេប។ ABC Smooth ផ្តល់នូវបទពិសោធដ៏ល្អឯក ខុសប្លែកពីស្រាបៀរទឹកខ្មៅធម្មតា ជាមួយនឹងរូបរាងដ៏ទាក់ទាញ ក្លិនក្រអូបឈ្ងុយ និងរសជាតិដិតនៃស្តោតពិត។

ABC Smooth ច្រកក្នុងកំប៉ុងពណ៌មាសគួរឱ្យទាក់ទាញ ជានិមិត្តសញ្ញាដ៏ល្អឥតខ្ចោះគ្មានគូប្រៀប ឆ្លុះបញ្ចាំងពីភាពប្រណិត ទាក់ទាញបុគ្គលល្អឯកដែលពេញចិត្ត ជាមួយភាពលេចធ្លោប្លែកពីអ្នកដទៃ។ ការច្រកក្នុងកំប៉ុងពណ៌មាសដ៏ពិសេសប្លែកនេះ តំណាងឱ្យគុណភាពដ៏ប្រណិតល្អឯក និងភាពល្អឥតខ្ចោះរបស់ ABC Smooth។

ចាប់ពីខែវិច្ឆិកា ឆ្នាំ2024 នេះតទៅ ABC Smooth នឹងមានលក់ជាផ្លូវការនៅទូទាំងប្រទេសកម្ពុជា ដែលអតិថិជនអាចរកបាននៅតាមផ្សារទំនើប ដេប៉ូចែកចាយស្រាបៀរ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន ផាប់ (Pup) សណ្ឋាគារ និងកន្លែងកម្សាន្តនានា។ តស់! ភ្លក្សរសជាតិស្រាបៀរស្តោតពិត ABC Smooth រសជាតិស្រាលស្រទន់ ស្រួលលេបទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ABC Stout fb.com/abcstout.cambodiawww.abcstoutkh.com

សូមទស្សនាវីដេអូតាមរយៈ Link ខាងក្រោមនេះ

https://www.facebook.com/watch/?mibextid=WC7FNe&v=872056351400850&rdid=LzimCdqfbkY0mTUg

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1994 មកម្ល៉េះ ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown ។

តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ​ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700 នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000 ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...