KD102

131 POSTS

Exclusive articles:

Metfone នាំយកប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន មកបង្ហាញក្នុងពិព័រណ៍ VIDEX Cambodia 2026 ដើម្បីពង្រីកឱកាស នៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្នុងពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម–កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone រួមជាមួយបណ្តាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធក្រុមហ៊ុន Viettel បាននាំយកដំណោះស្រាយបច្ចេកវិទ្យាជាច្រើនមកដាក់តាំងបង្ហាញ ដែលគ្របដណ្តប់លើវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុឌីជីថល បញ្ញាសិប្បនិម្មិត (AI) ភស្តុភារកម្ម និងទីក្រុងឆ្លាតវៃ ដើម្បីបើកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តបច្ចេកវិទ្យានៅកម្ពុជា។ ពិព័រណ៍ VIDEX CAMBODIA 2026 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤...

កម្មវិធី GREEN WONDERLAND & GLOW RUN 3 WONDERLAND ដោយក្រុមហ៊ុន Metfone លើកកម្ពស់របៀបរស់នៅបៃតង នៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី៣ ខែតុលា កម្មវិធី GREEN WONDERLAND & GLOW RUN 3 WONDERLAND លើកទី៣ ដែលរៀបចំឡើងដោយក្រុមហ៊ុន Metfone ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្តសៀមរាប ដោយបានរួមបញ្ចូលគ្នានូវសកម្មភាពការពារបរិស្ថាន ការលើកកម្ពស់សុខភាព និងកាយសម្បទា ព្រមទាំងការចូលរួមរបស់សហគមន៍។ កម្មវិធីនេះបានប្រមូលផ្តុំតំណាងមកពីអាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន Metfone ដៃគូសហការ សហគមន៍មូលដ្ឋាន និងសាធារណជនយ៉ាងច្រើនកុះករ។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ...

ក្រុមហ៊ុន Metfone ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខនៃព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅកម្ពុជានៅនាទីចុងក្រោយ

ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា ទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខ ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយពាំនាំនូវការប្រកួតនេះជូនទស្សនិកជន នៅទូទាំងប្រទេសទស្សនាដោយផ្ទាល់តាមរយៈកម្មវិធី TV360 by Metfone។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅនាទីចុងក្រោយ ដើម្បីធានាថាអ្នកគាំទ្រកម្ពុជានឹងមិនខកខានឱកាស ក្នុងការតាមដានក្រុមជម្រើសជាតិ និងក្រុមឈានមុខគេផ្សេងទៀត ដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ ដ៏ទន្ទឹងរង់ចាំបំផុតមួយនៅក្នុងតំបន់នោះឡើយ។ ព្រឹត្តិការណ៍ FIFA ASEAN...

សំណួរដែលវិនិយោគិនអាជីពតែងសួរ និងមូលហេតុដែលសំណួរទាំងនេះក្លាយជា វិធានសម្រាប់មនុស្សគ្រប់គ្នា

បើសួរអ្នកប្រើប្រាស់ទូទៅថា តើអ្វីធ្វើឱ្យវេទិកាជួញដូរមួយល្អ ចម្លើយភាគច្រើនគឺ វេទិកានោះដំណើរការបានល្អ។ កម្មវិធីអាចបើកបាន ការបញ្ជាទិញ ឬលក់ត្រូវបានអនុវត្ត ហើយសមតុល្យគណនីត្រូវបានធ្វើបច្ចុប្បន្នភាព។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងទុនវិនិយោគច្រើន សំណួរផ្លាស់ប្តូរទាំងស្រុង៖ តើនរណារក្សាទុកទ្រព្យសកម្ម? តើនឹងមានអ្វីកើតឡើង បើប្រព័ន្ធមានបញ្ហានៅពេលសំខាន់? ហើយបើលក់ តើអាចបានតម្លៃដែលបង្ហាញលើអេក្រង់ ឬទាបជាងនោះ? សំណួរទាំងនេះមិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ភាគច្រើនទេ។ ទោះយ៉ាងណាក៏ដោយ និយ័តករកំពុងយកបញ្ហាទាំងនេះ មកកំណត់ជាវិធាន។ ដូច្នេះ ការជជែកពិភាក្សាបែបបច្ចេកទេសរបស់អ្នកជំនាញ ក៏អាចប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅដែរ។ អ្វីដែលអាជ្ញាធរត្រួតពិនិត្យកំពុងផ្តោតលើ អង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO) បានដាក់ចេញនូវអនុសាសន៍សម្រាប់ទីផ្សារទ្រព្យឌីជីថល។ ស្នូលនៃអនុសាសន៍ទាំងនោះគឺសំណួរជាក់ស្តែង៖...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយ​កូន​ហ្គោល វឌ្ឍនៈ...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img