ក្រសួងនគរបាលវៀតណាម ប្រគល់លំនៅឋានថ្មីចំនួន ១.២០០ខ្នង ដល់បងប្អូនជនជាតិភាគតិចក្រីក្រ ជួបការលំបាកក្នុងខេត្តដាក់ឡាក់

Date:

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩៤ ទិវាប្រពៃណីនៃគណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ១៩៣០ – ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤) នៅថ្ងៃទី ១៧ ខែ វិច្ឆិកាកន្លងទៅនេះ ក្រសួងនគរបាលវៀតណាម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ (Dak Lak) បានរៀបចំទិវាសមោសរមហាសាមគ្គី ប្រជាជាតិទាំងមូលនៅឃុំ អ៊ាក្ទូរ (Ea Ktur) ស្រុក គឺគួន (Cư Kuin) និងបូកសរុបគម្រោងគាំទ្រការ សាងសង់លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត ដាក់ឡាក់។

អញ្ជើញចូលកម្មវិធី រួមមានឧត្តមសេនីយឯក លឿង តាមក្វាង (Luong Tam Quang) សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម លោកស្រី ង្វៀន ធីហា (Nguyen ThiThu Ha) អនុប្រធាននិងជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម និងថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ នៃក្រសួងនគរបាលវៀតណាម។ ចំណែកខាងភាគីខេត្ត ដាក់ឡាក់ វិញ មានលោក ង្វៀន ឌិញទ្រុង (Nguyen Dinh Trung) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត លោក ផាម ង៉ុកងី (Pham Ngoc Nghi) ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំដែលអញ្ជើញមកពីមន្ទីរ គណកម្មការ ផ្នែក របស់ខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ និង ប្រជាជន ក្នុង តំបន់យ៉ាងច្រើនកុះករ ។

នៅក្នុងពិធីនេះ គណៈប្រតិភូបានរំលឹកឡើងវិញអំពី ប្រវត្តិនៃខួបអនុស្សាវរីយ៍លើកទី ៩៤ ទិវាប្រពៃណីនៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ស្តាប់ របាយការណ៍ បូកសរុប លទ្ធផល នៃការបំផុសចលនា ប្រជាជន ទាំងមូលរួម គ្នា កសាង ជនបទ ថ្មីនិង ទីប្រជុំជន ស៊ីវិល័យឆ្នាំ ២០២៣ ក្នុងឃុំ អ៊ាក្ទូរ។ លទ្ធផលជាផ្លែផ្កាគឺ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន រណសិរ្សមាតុភូមិ អង្គការមហាជនសង្គម និងប្រជាជនក្នុងឃុំបានផ្តោតការយកចិត្តទុកដាក់ ខ្ពស់លើការអនុវត្តបានយ៉ាងល្អគោលដៅ សេដ្ឋកិច្ចដែលបានដាក់ចេញ។

ក្នុងកម្មវិធីនេះដែរ គណៈកម្មការរៀបចំក៏បានវាយតម្លៃ អំពីការងារដឹកនាំការចង្អុលបង្ហាញ និងការណែនាំលើការអនុវត្តខ្លឹមសារ ភារកិច្ចនិងលទ្ធផលនៃការអនុវត្តរាល់គោលដៅ តម្រូវការនិងដំណោះស្រាយដែលមាន ចែងនៅក្នុងសេចក្តីសម្រេចលេខ 766/QĐ-UBND ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការគម្រោងគាំទ្រការសាងសង់ លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត។

អនុវត្តគោលនយោបាយរបស់ក្រសួងនគរបាល វៀតណាម និងគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានដាក់ចេញសេចក្តីសម្រេចលេខ 766/QD-UBND ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤ ស្តីពីគម្រោងគាំទ្រការសាងសង់ លំនៅឋានសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជូបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត។

ក្នុងនោះ ក្រសួងនគរបាល វៀតណាម កៀរគរប្រាក់ឧបត្ថម្ភបានចំនួន ៦០ ពាន់លានដុង (ប្រមាណ ២,៤ លានដុល្លារអាម៉េរិក) ហើយខេត្ត ដាក់ឡាក់ ឧបត្ថម្ភថវិកាបដិភាគបានចំនួន ៣៦ ពាន់លានដុង (ប្រមាណ ១,៤ លានដុល្លារអាម៉េរិក) ដើម្បីសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្តមួយនេះ។

ជាមួយគ្នានេះដែរ ចាប់ពីខែ មីនា ឆ្នាំ ២០២៤ ក្រសួងនគរបាល វៀតណាម បានចង្អុលបង្ហាញនិងណែនាំឱ្យស្នងការដ្ឋាននគរបាលខេត្ត ដាក់ឡាក់ ធ្វើជាសេនាធិការអោយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត និងសហការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដើម្បីដំណើរការអនុវត្ត ត្រួតពិនិត្យគុណភាពសំណង់ និងធានាឱ្យបាននូវវឌ្ឍនភាពនៃដំណើការសាង់សង់។

អញ្ជើញថ្លែងមតិសំណេះសំណាលក្នុងកម្មពិធីនេះ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអបអរសាទរចំពោះប្រជាជនចំនួន ១.២០០ គ្រួសារដែលជាក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត ដែលបានទទួលផ្ទះថ្មីធំទូលាយនិងមានភាពរឹងមាំ ដែលចូលរួមចំណែកបង្កើតបរិយាកាស ក្នុងទិវាសោសរនេះអោយកាន់តែមាន ភាពសប្បាយរីករាយនិងប្រកបដោយអត្ថន័យ។

រដ្ឋមន្ត្រីក្រសួងនគរបាល បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋរ វៀតណាម តែងតែមានការគិតគូរនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌និងសង្គម ដោយយកប្រជាជនជាចំណុចស្នូល ជាតួអង្គសំខាន់បំផុតនៃរាល់គោលការណ៍ គោលនយោបាយ យកសេចក្តីសុខនិងភាពចម្រុងចម្រើន របស់ប្រជាជនជាគោលដៅក្នុងកិច្ច ខិតខំប្រឹងប្រែង ធានាឱ្យប្រជាជនទាំងអស់សុទ្ធតែទទួលបាន ផលលាភពីកំណែទម្រង់និងការអភិវឌ្ឍ។

ក្នុងស្មារតីនេះ ដោយបានច្បាមជាប់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមាគ៌ា គោលកាណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋ ក្នុងចលនារួមដៃគ្នាដើម្បីជនក្រីក្រ រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងទូទាំងប្រទេស ដែលបំផុសចលនាដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅ របស់ប្រជាជនប្រកបដោយសុខសន្តិភាព និងសុភមង្គលនោះ គណៈកម្មាធិការបក្សមជ្ឈិម នៃក្រសួងនគរបាលវៀតណាម បានសហការមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ ក្នុងការបង្កើតគម្រោងលេខ ៧៦៦ មួយនេះ។

ក្រោមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ របស់ក្រសួងនគរបាល វៀតណាម គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ និងការជួយឧបត្ថម្ភពីសំណាក់ម្ចាស់ជំនួយ និងសេចក្តីស្រឡាញ់ចំពោះប្រជាជន គម្រោងសាងសង់លំនៅឋានចំនួន ១.២០០ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ គ្រួសារជួបការលំបាកលើបញ្ហាលំនៅឋាន គ្រួសារគោលនយោបាយ និងបងប្អូនជនជាតិភាគតិចក្នុងខេត្ត ដាក់ឡាក់ ត្រូវបានបញ្ចប់ការសាងសង់មុនការគ្រោងទុក ៣ខែ។
លទ្ធផលនៃការអនុវត្តគម្រោងលេខ ៧៦៦ គឺជាការរួមចំណែកជាក់ស្តែង ចំពោះទិវាសមោសរមហាសាមគ្គីប្រជាជាតិទាំងមូល បង្ហាញឱ្យឃើញនូវគោលការណ៍ដ៏ត្រឹមត្រូវ ការគិតគូរនិងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំង និងសប្បុរសជនចំពោះប្រជាជនដែលត្រូវការជំនួយ។ នេះ ក៏ ជា សក្ខីភាពបង្ហាញពីធ្លុងមហាសមាគ្គីជាតិ ក្រោម ការ ដឹកនាំ របស់បក្ស។

តាមរយៈគុណតម្លៃដ៏ល្អនៃគម្រោងនេះ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម បានសម្តែងនូវក្តីសង្ឃឹមនិងជំនឿជឿជាក់ថា ឃុំ អ៊ាក្ទូរ ស្រុក គឺគួន និយាយដោយឡែកនិងខេត្ត ដាក់ឡាក់ ទាំងមូល និយាយជារួមនឹងបន្តលើកកម្ពស់ប្រពៃណីល្អ សមិទ្ធិផលថ្មីៗ លើកទឹកចិត្តប្រជាជនក្នុងការបង្កបង្កើនផល ផលិតកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសកម្ម។

ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានអះអាងថា ក្រសួងនគរបាលវៀតណាម នឹងងបន្តធ្វើជាគំរូនិងឈានមុខគេ ក្នុងការអនុវត្តចលនាប្រឡងប្រណាំង ទូទាំងប្រទេសពួតដៃគ្នាដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ សំដៅរួមចំណែកដល់គោលដៅលុបបំបាត់ ផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោមចំនួន ១៥៣.០០០ ខ្នងក្នុងទូទាំងប្រទេស ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិច តំបន់គោលដៅសំ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...