កម្មវិធី JCI Breakfast Talk 2025 ក្រោមប្រធានបទ «ធ្វើមិចចាយឲ្យត្រូវខ្ទង់ ក្នុងយុគសម័យឌីជីថល» បានបញ្ចប់ដោយជោគជ័យ

Date:

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមីនា ២០២៥ កម្មវិធី JCI Breakfast Talk 2025 ដែលមានប្រធានបទ “ធ្វើមិចចាយឲ្យត្រូវខ្ទង់ ក្នុងយុគសម័យឌីជីថល” បានធ្វើការបញ្ចប់កម្មវិធីប្រកបដោយជោគជ័យ ជាមួយនឹងការចូលរួមយ៉ាងសកម្មពីសហគ្រិន អ្នកជំនាញ និងសាធារណជនមកពីគ្រប់មជ្ឈដ្ឋានផ្សេងៗគ្នា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) សាខាភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ជាន់ទី១១ ដែលស្ថិតនៅមហាវិថី OCIC រាជធានីភ្នំពេញ។ ហើយកម្មវិធីនេះបានផ្តល់ចំណេះដឹងសំខាន់ៗ អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជួយដល់សហគ្រិន និងអាជីវកម្មធុនតូច និងមធ្យម (SMEs) ក្នុងការបែងចែកធនធានឲ្យមានប្រសិទ្ធភាព។

ចំណេះដឹងចម្បង ដែលអ្នកចូលរួមទទួលបាន
ក្នុងអំឡុងពេលសិក្ខាសាលា វាគ្មិនជំនាញបានចែករំលែកអំពីបច្ចេកទេស និងយុទ្ធសាស្ត្រសម្រាប់អាជីវកម្មដូចជា៖
-វិធីបែងចែកថវិកាឲ្យមានប្រសិទ្ធភាព ដើម្បីបង្កើនប្រសិទ្ធភាពការចំណាយ។
-ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការចំណាយមានភាពត្រឹមត្រូវ និងអាចតាមដានបាន។
-ការគ្រប់គ្រងលំហូរសាច់ប្រាក់ (Cash Flow Management) ដើម្បីធានាបាននូវស្ថិរភាព និងការរីកចម្រើនរបស់អាជីវកម្ម។
-ការចំណាយនិងអភិវឌ្ឍអាជីវកម្ម ដោយប្រើប្រាស់វិធីសាស្ត្រដែលមានប្រសិទ្ធភាព។

បន្ទាប់ពីសិក្ខាសាលាបានបញ្ចប់ អ្នកចូលរួមទទួលបានឱកាសសន្ទនា និងបង្កើនទំនាក់ទំនងជាមួយវាគ្មិន និងសហគ្រិនដទៃទៀត ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធន៍ផ្ទាល់ខ្លួន និងដំណោះស្រាយដែលអាចអនុវត្តបានក្នុងអាជីវកម្មរបស់ខ្លួន។

វាគ្មិនជំនាញ និងបទពិសោធន៍ដែលចែករំលែក
កម្មវិធីនេះបានអញ្ជើញវាគ្មិនជំនាញចំនួន ៣ រូប ដែលមានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ និងអាជីវកម្ម៖

-អ្នកស្រី ដាលុច្ស ជិន ជាសហស្ថាបនិក LuyBook និងជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុ។ អ្នកស្រីបានចែករំលែកចំណេះដឹងដ៏មានតម្លៃអំពី “ការណែនាំទៅលើគោលដៅហិរញ្ញវត្ថុ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ម្ចាស់អាជីវកម្ម” ដែលរួមមាន៖ ការកំណត់គោលដៅហិរញ្ញវត្ថុ, ការគ្រប់គ្រងសាច់ប្រាក់ចំណូលនិងចំណាយ, យុទ្ធសាស្ត្ររៀបចំថវិកា, និងការរៀបចំផែនការវិនិយោគយ៉ាងឆ្លាតវៃ។

-លោក សាន រិទ្ធី ជាស្ថាបនិក ក្លឹបគណនេយ្យកម្ពុជា (CAC) និងជាសវនករសាធារណៈ (CPA)។ ក្នុងនោះ លោកបានចែករំលែកនូវការយល់ដឹងដ៏មានតម្លៃអំពីទិដ្ឋភាពហិរញ្ញវត្ថុសំខាន់ៗ ដូចជា ការរៀបចំផែនការហិរញ្ញវត្ថុ និងការធ្វើថវិកា ដើម្បីជួយអាជីវកម្មក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងបង្កើនប្រសិទ្ធភាពដំណើរការហិរញ្ញវត្ថុ។

-លោក ង៉ែត ចូ ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃ F.I Vision Capital Plc។ លោកបានចែករំលែកចំណេះដឹងអំពី “ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ការបង្កើតអាជីវកម្មថ្មី” ដែលរួមមាន យុទ្ធសាស្ត្រគ្រប់គ្រងថ្លៃដើម, ការបង្កើនប្រសិទ្ធភាពធនធានហិរញ្ញវត្ថុ, ការទាក់ទាញមូលនិធិពីអ្នកវិនិយោគ, និងការកសាងគ្រឹះហិរញ្ញវត្ថុឲ្យរឹងមាំសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាព។

This image has an empty alt attribute; its file name is ROD09908-1024x683.jpg

JCI Breakfast Talk គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh ) ដើម្បីផ្តល់ចំណេះដឹងថ្មីៗ សម្រាប់សហគ្រិន និងអ្នកធ្វើអាជីវកម្ម។ ជាកម្មវិធីប្រចាំឆ្នាំ 2025 ដែលផ្តោតទៅលើប្រធានបទសំខាន់ៗក្នុងការអភិវឌ្ឍអាជីវកម្ម និងជំនាញដឹកនាំ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដាននៅលើ បណ្ដាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះជាផ្លូវការថា JCI Breakfast talk ។ កុំភ្លេចតាមដានកម្មវិធី JCI Breakfast Talk លើកក្រោយម្ដងទៀត ដើម្បីទទួលបានចំណេះដឹងថ្មីៗ សម្រាប់ការរីកចម្រើនអាជីវកម្មរបស់អ្នក ៕/

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...