TV360 by Metfone – ពិភពកម្សាន្តរំភើប ជាមួយភាពយន្ត បកប្រែជាភាសាខ្មែរ

Date:

ក្នុងយុគសម័យឌីជីថល ការចូលចិត្តកម្សាន្តតាមអនឡាញ កំពុងកើនឡើងយ៉ាងលឿន។ ជាមួយនឹងពាក្យស្លោក “កម្សាន្តតាមចិត្តអ្នក” កម្មវិធី TV360 មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ Metfone ក្នុងការបញ្ចូលបច្ចេកវិទ្យាចូលទៅក្នុង ជីវិតប្រចាំថ្ងៃផងដែរ។

បន្ទាប់ពីមួយឆ្នាំកន្លងទៅ ក្រោយការប្រកាសចេញកម្មវិធី TV360 បានបង្កើតទីតាំងរបស់ខ្លួន ដោយសារតែភាពងាយស្រួល និងគុណភាពខ្លឹមសារពិសេស។ ចំណុចសំខាន់មួយក្នុងសេវាកម្មនេះ គឺសមត្ថភាពប្តូរខ្លឹមសារតាមចំណូលចិត្ត របស់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាស្ទ្រីមទំនើប ដែលផ្ដល់នូវទស្សនីយភាពច្បាស់ល្អ និងសំឡេងដែលមានប្រសិទ្ធភាព។ គ្រាន់តែ ១០សេនក្នុងមួយថ្ងៃ អ្នកអាចទស្សនាប្រចាំថ្ងៃជាមួយទូរទស្សន៍ជាង ៣០ប៉ុស្តិ៍ និងខ្លឹមសារពហុមុខងារ រួមមានភាពយន្ត កីឡា និងប្រភេទវីដេអូកម្សាន្តជាច្រើនផ្សេងៗទៀត។ លើសពីនេះទៀត ដោយប្រើគណនីតែមួយ អ្នកអាចចូលប្រើបានលើឧបករណ៍ចំនួន៥ ក្នុងប្រព័ន្ធផ្សេងៗដូចជា Smart TV, Android, iOS និងកម្មវិធីរុករកអ៊ីនធឺណិតនៅលើកុំព្យូទ័រ។

ដោយផ្អែកលើមតិយោបល់របស់អ្នកប្រើប្រាស់ Metfone បានពង្រីកបណ្ណាល័យខ្លឹមសាររបស់ខ្លួន ដោយបញ្ចូលភាពយន្តបកប្រែជាភាសាខ្មែរ ដែលផ្តល់ភាពងាយស្រួលដល់ទស្សនិកជនក្នុងស្រុក និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការវិភាគ និងធ្វើឱ្យបទពិសោធន៍របស់អតិថិជនកាន់តែប្រសើរ។ នៅពេលអនាគតកម្មវិធី TV360 នឹងបន្តពង្រីកខ្លឹមសារ និងធ្វើឱ្យលក្ខណៈពិសេសកាន់តែប្រសើរ ដើម្បីផ្តល់បទពិសោធន៍កម្សាន្ត ដែលកាន់តែមានភាពគួរឱ្យចាប់អារម្មណ៍។

ក្នុងនាមជាសហគ្រាសផ្លាស់ប្តូរឌីជីថល មានប្រព័ន្ធអេកូឌីជីថលដ៏សម្បូរបែប និងទូលំទូលាយ និងគោលដៅនៃការបន្តលើកកម្ពស់សេវាកម្ម និងការផ្តល់បទពិសោធន៍ល្អបំផុតសម្រាប់អតិថិជន មិត្តហ្វូនបាន និងកំពុងបន្តណែនាំផលិតផល និងសេវាកម្មដ៏ទូលំទូលាយ និងទំនើបជាច្រើន។

ជាផ្នែកសំខាន់នៃអេកូស៊ីស្ទឹមឌីជីថលរបស់ Metfone កម្មវិធី TV360 កំពុងធ្វើឱ្យបទពិសោធន៍ទូរទស្សន៍ឌីជីថលកាន់តែប្រសើរ។ វាមិនត្រឹមតែជាវេទិកាកម្សាន្ត ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្រ្តថ្មីសម្រាប់ ទស្សនាវិដេអូឌីជីថលក្នុងប្រទេសកម្ពុជា ដោយក្លាយជាផ្នែកមួយក្នុងជីវិតកម្សាន្តប្រចាំថ្ងៃ និងកាន់តែជិតស្និទ្ធនឹងនិន្នាការបច្ចេកវិទ្យាពិភពលោក៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...