ក្រុមហ៊ុន​ Vietjet ដំណើរការជើងហោះហើរទៅកាន់កោះ​Con Dao ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ​ ដើម្បីស្វែងយល់ពីប្រទេសវៀតណាម

Date:

ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥​ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។

ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។

ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នក​ដំណើរ SkyBoss ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាទិភាពដូចជា ដាក់ឥវ៉ាន់​តាម​ខ្លួនបាន ៧ គីឡូក្រាម និងដាក់​ឥវ៉ាន់​តាមយន្តហោះបន្ថែមទៀតបាន​ ៧ គីឡូក្រាម។ អ្នក​ដំណើរ​ដែលមានសំបុត្រ Eco អាចដាក់​​អីវ៉ាន់​តាម​ខ្លួន​ក្នុង​ទម្ងន់ ៧ គីឡូក្រាម អាស្រ័យ​តាម​លក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

បច្ចុប្បន្ន Vietjet ដំណើរការហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ពីកន្លែងដែលអ្នកទេសចរអាចទៅដល់គោលដៅផ្សេងទៀតក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន។ នារដូវក្តៅនេះក្រុមហ៊ុន Vietjet អញ្ជើញអ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងរកភាពទាក់ទាញនៃកោះ Con Dao ដើម្បីធ្វើដំណើរកម្សាន្តប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយដឹកស្ត្រីម្នាក់ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត ក្រោយដួលសន្លប់

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមេសា...

Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់...

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនបុរសម្នាក់ពីកោះរ៉ុង តាមអូប័រ GTVC មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ ខែមេសា...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃសំបុត្រពិសេសសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពេញមួយរដូវក្តៅ

ភ្នំពេញ៖ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបង្កើនជម្រើសធ្វើដំណើរសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម...