ប្រូម៉ូសិនមានពេលកំណត់៖ ក្រុមហ៊ុន Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រនៅគ្រប់ផ្លូវទាំងអស់

Date:

*ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាបង្រួបបង្រួមជាតិនៃប្រទេសវៀតណាម ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរនូវការបញ្ចុះតម្លៃរហូតដល់ ៥០% () សម្រាប់សំបុត្រថ្នាក់ Eco-class នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។ អ្នកធ្វើដំណើរ អាចទទួលបានការផ្តល់ជូនដ៏អស្ចារ្យនេះ ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJ50 ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (*)។

សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet មានជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ពីទីនោះ អ្នកធ្វើដំណើរអាចទទួលបានអត្ថប្រយោជន៍ដែលបានមកពីការតភ្ជាប់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ក្នុងការទៅទស្សនាកន្លែងទេសចរណ៍ល្បីៗផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានប្រកាសផ្លូវហោះហើរអន្តរជាតិថ្មីចំនួន ១០ ដែលតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសវៀតណាមទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន និងសិង្ហបុរី និងបានពង្រឹងវត្តមានសកលរបស់ខ្លួន។

ប្រទេសវៀតណាម បន្តទាក់ទាញបេះដូងអ្នកធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងទេសភាពដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបលំដាប់ពិភពលោក និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ចាប់ពីឆ្នេរដ៏ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះភូកុក រហូតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាឆ្នេរសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ភាពឆើតឆាយរាប់មិនអស់នៃទីក្រុងហាណូយ និងថាមពលដ៏រស់រវើកនៃទីក្រុងហូជីមិញ។ ប្រទេសវៀតណាមផ្តល់អ្វីពិសេសមួយសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។

សូមកុំឱ្យ “ការអបអរសាទរដ៏អស្ចារ្យ” របស់ក្រុមហ៊ុន Vietjet កន្លងផុតទៅឱ្យសោះ នៅពេលអ្នករៀបចំផែនការធ្វើដំណើរបន្ទាប់របស់អ្នកទៅទស្សនាប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet នៅតែបន្ដ
យកចិត្តទុកដាក់ក្នុងការផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ភាពរីករាយ ជាមួយមធ្យោបាយធ្វើដំណើរទំនើប បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈខ្ពស់ និងសេវាកម្មចេញពីដួងចិត្ត។ អ្នកដំណើរក៏អាចស្រស់ស្រូបម្ហូបវៀតណាមល្បីៗដូចជា គុយទាវហ្វឺ Banh Mi និងកាហ្វេទឹកដោះគោទឹកកក ហើយថែមទាំងអាចទស្សនាការសម្តែងសិល្បៈនៅកម្ពស់ ១០,០០០ ម៉ែត្រនៅលើអាកាសផងដែរ។

() មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (*) លើកលែងថ្ងៃបុណ្យជាតិ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...