ជីវភាពថ្មី​ របស់ជនជាតិខ្មែរ នៅប្រទេស វៀតណាម

Date:

បងប្អូនជនជាតិខ្មែរចំនួនជាង ១,៣ លាននាក់ ដែលកំពុងរស់នៅលើទឹកដីវៀតណាម ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន ពីចំណងមហាសាមគ្គីភាព រវាងសហគមន៍ជនជាតិទាំង ៥៤ ជាតិសាសន៍របស់វៀតណាម ។

អនុវត្តគោលនយោបាយ “ស្មើភាព សាមគ្គីភាព គោរពនិងជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនរបស់ប្រជាជន” បក្សនិងរដ្ឋវៀតណាម បានដាក់ចេញគោលការណ៍ គោលនយោបាយជាច្រើន ដែលបានផ្តល់អាទិភាព ការវិនិយោគការបែងចែកធនធាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទៅតំបន់ជនជាតិភាគតិច និយាយរួម និងតំបន់ជនជាតិខ្មែរនិយាយដោយឡែក ។ អាស្រ័យហេតុនេះ ក្រោយរយពេល ៥០ ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ – ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ របស់បងប្អូន ជនជាតិខ្មែរនៅប្រទេសវៀតណាម មានការវិវត្តយ៉ាងខ្លាំង ដោយមានរូបរាងថ្មី ស្រស់ស្អាត និងរស់រវើក ចូលរួមជាមួយប្រទេសជាតិទាំងមូល ឈានចូលយុគសម័យថ្មី គឺយុគសម័យនៃការឈានឡើងរបស់ប្រទេសជាតិវៀតណាម ។

ខេត្តត្រាវិញ (Tra Vinh) ជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានបងប្អូនជនជាតិខ្មែររស់នៅ នៅប្រទេសវៀតណាម ដោយមានប្រជាជនជាង ៣៩ ម៉ឺននាក់ ស្មើនឹងប្រមាណ ៣១% នៃចំនួនប្រជាជននៅទូទាំងខេត្ត ។ អនុវត្តកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១-២០២៥ និងបើគិតមកដល់ ដំណាច់ឆ្នាំ ២០២៤ ខេត្ត ត្រាវិញ កសាងផ្លូវគមនាគមន៍ជនបទបានចំនួនជាង ២០០ ខ្សែសម្រាប់បម្រើដល់ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ ឃុំចំនួន ១00% ចាកចេញផុតពីតំបន់មានលក្ខណៈលំបាកខ្លាំង មានបងប្អូនជនជាតិ ភាគតិច ជាង ១,១00គ្រួសារ ត្រូវបានផ្ដល់លំនៅឋាន និងដីសម្រាប់តាំងទីលំនៅ ប្រជាជនជិត ១,៧00គ្រួសារ ត្រូវបានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិង ជួយផ្លាស់ប្ដូរមុខរបរ ប្រព័ន្ធ ផ្លូវតភ្ជាប់ភូមិជាមួយភូមិ ឃុំជាមួយឃុំត្រូវបានចាក់បេតុង និងកៅស៊ូយ៉ាងរឹងមាំ ដែលអំណោយផល សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្ម ។ ល ។ បងប្អូនកូនក្មួយជនជាតិខ្មែរ ទទួលបានលក្ខខណ្ឌល្អ ប្រសើរជាងដើម្បីចូលរៀន ។

ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត (Thạch Sok Xane) អនុប្រធានគណៈអភិបាល ពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិខេត្តត្រាវិញ មានព្រះទ័យត្រេកអរ ដែលឃើញជីវភាពរស់នៅ របស់បងប្អូន ជនជាតិខ្មែរ កាន់តែរីកចម្រើននិងសប្បាយរីករាយ ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់បក្សនិងរដ្ឋ ។ គោលនយោបាយជនជាតិ ជាច្រើនត្រូវបានអនុវត្តន៍ប្រកបដោយបរិយបន្ន ផ្សារភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែង ដែលបានចូលរួមចំណែក ជួយផ្លាស់ប្តូរមុខមាត់ថ្មី នៅតំបន់ជនបទ កែលម្អនិងលើកកំពស់ជីវភាពរស់នៅ របស់បងប្អូនជនរួមជាតិខ្មែរ ទាំងលើផ្នែកសម្ភារៈនិងស្មារតី ។
មានព្រំប្រទល់ជាប់នឹងខេត្ត ត្រាវិញ នៅត្រើយម្ខាងនៃទន្លេ ហូវ ឬ ទន្លេបាសាក់ ខេត្ត សុកត្រាំង (Soc Trang) មានប្រជាជនជាង ៣0% ជាបងប្អូនជនជាតិខ្មែរ ដោយមានចំនួនប្រហែល ៤0 ម៉ឺននាក់ ដែលច្រើនជាងគេបំផុត បើប្រៀបធៀបទៅក្នុងតំបន់ ដែលមានប្រជាជនខ្មែរ រស់នៅតាមបណ្តាខេត្ត ក្រុង នានាក្នុងតំបន់ដីសណ្តទន្លេមេគង្គភាគខាងត្បូង នៃប្រទេសវៀតណាម ។

យោងតាមលោក ឡឹម ហ្វាងម៉ូវ (Lam Hoang Mau) ប្រធានមន្ទីរជនជាតិនិងសាសនាខេត្ត សុកត្រាំង ក្នុងដំណាក់កាលពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមនៅតំបន់បងប្អូនជនជាតិខ្មែរ ត្រូវបានគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ផ្តោតការវិនិយោគយ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផលិតកម្មនិងការរស់ នៅរបស់ប្រជាជន ។ ខេត្តបានវិនិយោគ ទឹកប្រាក់ជាង ៣២៧ ពាន់លានដុង (ស្មើប្រមាណ១២,៥ លានដុល្លារអាម៉េរិក) សម្រាប់សាងសង់សំណង់ជាង ៤00 កន្លែងក្នុងតំបន់បងប្អូន ជនជាតិខ្មែរ ផ្ដោតលើសំណង់ធារាសាស្ត្រ ផ្លូវគមនាគមន៍ជនបទ ផ្ទះសហគមន៍ ក៏ដូចជាការថែទាំ និងជួសជុលសំណង់សុខុមាលភាពសង្គមផ្សេងៗ ។ ដោយមានការយកចិត្តទុកដាក់ និងគាំទ្ររបស់បក្សនិងរដ្ឋ ខេត្តសុកត្រាំង សម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុង ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ចំនួនគ្រួសារក្រីក្រមានការថយចុះ ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគយ៉ាងពេញលេញ ។

លោក ឡឹម វ៉ាន់ម៉ឹន (Lam Van Man) លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង បានបញ្ជាក់ថា នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់ ជាពិសេសដល់ការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ឌលវប្បធម៌ នៅតំបន់បងប្អូនជនជាតិភាគតិច ដោយផ្តោតប្រភពធនធាន ទៅលើការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម សំដៅប្រយុទ្ធប្រឆាំងនិងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ តាមការគ្រោងទុក ដល់ចុងខែ មិថុនា ឆ្នាំ ២០២៥ នឹងបញ្ចប់ជាស្ថាពរ ការ ងារលុប បំបាត់ លំនៅឋានទ្រុឌទ្រោមបណ្ដោះអាសន្ន ក្នុង ចំណោមនោះជាង ៥០% ជាលំនៅឋាន របស់បងប្អូនជនជាតិ ខ្មែរ។ ក្រៅពីនោះ ខេត្ត សុកត្រាំង ក៏បន្តផ្ដោតការយកចិត្តទុកដាក់ លើការងារអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីល្អៗ ដែលជាកេរិ៍្តដំណែលវប្បធម៌ របស់ជនជាតិ លើកកំពស់គុណភាពអប់រំនិងបណ្តុះបណ្តាល និងកសាងមហាសាមគ្គីជាតិ ។
ដោយមានព្រំប្រទល់ជាប់នឹងខេត្ត សុកត្រាំង ខេត្ត បាកលៀវ (Bac Lieu) ក៏ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចច្រើន ដោយមានជនជាតិជាង ២០ ជាតិសាសន៏ដែលរស់នៅលាយឡំជាមួយគ្នា ស្មើនឹង ៩,២% នៃចំនួនប្រជាជនសរុបក្នុងខេត្ត ។ ក្នុងចំណោម នោះ ជនជាតិ ខ្មែរ មាន ចំនួន ច្រើន ជាង គេ ដែល មាន ជាង ១៧.០០០ គ្រួសារ ស្មើ នឹង ៧,៦% នៃចំនួនប្រជាជនក្នុងខេត្ត ។

ក្នុងដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ខេត្ត បាកលៀវ បានបែងចែកថវិកាចំនួន ១៦០ ពាន់លានដុង (ស្មើប្រមាណ ៦,១ លានដុល្លារអាម៉េរិក) សម្រាប់កម្មវិធីគោលដៅជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចិរភាព។ ទទួលផលពីកម្មវិធីគាំទ្រ ការធ្វើពិពិធកម្មមុខរបរចិញ្ចឹមជីវិត គួបផ្សំនឹងការលើកកម្ពស់ការយល់ដឹងអំពីការផលិតទំនិញ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ នៃគ្រួសារខ្មែរជាប្រជាកសិករ ដាំដំណាំស្រូវនៅខេត្ត បាកលៀវ បានកើនឡើង ២០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ផ្ដើមពីនោះ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រ បានថយចុះយ៉ាងខ្លាំង ជាមធ្យម ២,៥% ក្នុងមួយឆ្នាំៗ ។ មកទល់ពេលនេះ អត្រាគ្រួសារខ្មែរក្រីក្រនៅខេត្ត បាកលៀវ មានការថយចុះគួរឱ្យកត់សម្គាល់ ស្មើនឹងប្រមាណ ១% នៃចំនួនគ្រួសារជនជាតិ ភាគតិចសរុបក្នុងខេត្ត ។

ទិដ្ឋភាពជាក់ស្តែងឱ្យឃើញថា ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលការរណ៍ គោលនយោបាយជនជាតិ ភាគតិចក្នុងអំឡុងពេលកន្លងមក បានសបញ្ជាក់ពីការគិតគូ យកចិត្តទុកដាក់ របស់បក្សនិងរដ្ឋ វៀតណាម ចំពោះការអភិវឌ្ឍរបស់បងប្អូន ជនរួមជាតិខ្មែរនៅតាមខេត្តនានា នៅលើដែនដីសណ្ដទន្លេមេគង្គ ។ ជីវិតថ្មីប្រកបដោយភាពសម្បូរ សប្បាយ និងសុភមង្គល គឺជាកម្លាំងចលករជំរុញ ឱ្យបងប្អូនប្រជាជនបន្តលើកកម្ពស់ឆន្ទៈ ខ្លួនទីពឹងខ្លួន ភាពធន់ ស្វាហាប់ និងច្នៃប្រឌិតក្នុងការងារបង្កបង្កើនផល ផលិតកម្ម ខិតខំប្រឹងប្រែងជាមួយអាជ្ញាធម៌មូលដ្ឋានគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតាមមូលដ្ឋាននីមួយៗ ។

ក្រោយ ៥០ ឆ្នាំ នៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ការផ្លាស់ប្តូរថ្មីលើភូមិឋាននិងការអភិវឌ្ឍមាតុភូមិ បានលើកទឹកចិត្តឱ្យប្រជាជនខ្មែរ កាន់តែមានកម្លាំងចិត្តបន្ថែមទៀតលើអនាគតដ៏រុងរឿងរបស់ខ្លួន ផ្តល់ឱ្យពួកគេនូវកម្លាំងសាមគ្គីបន្ថែមទៀត ពួតដៃជាមួយបងប្អូនជនជាតិដទៃទៀត ដើម្បីកសាងមាតុភូមិ ក្រោមការដឹកនាំរបស់បក្ស សំដៅឈានចូលយុគសម័យថ្មី ដែលជាយុគសម័យ នៃការអភិ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...