ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធ បើកលក់គម្រោងលំនៅឋាន អារ៉ាខាវ៉ា ២ ជាផ្លូវការ

Date:

ភ្នំពេញ ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោក កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល, លោក ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋាន លំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ញាណ ចន្ថាវេរ៉ា អភិបាលរង ខណ្ឌសែនសុខ, និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់ ។

គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងសេវាគ្រប់គ្រងអចលនទ្រព្យ នៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និងកម្ពុជា ។

លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋាន អន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និងក្រុងតាខ្មៅ ។ គម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែលមានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់ ។ លំនៅឋានអារ៉ាខាវ៉ា ២ មានយូនីតសរុបចំនួន ៩៦០ ដែលក្នុងនោះមានយូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និងយូនីតប្រភេទ បន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។

សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្មសំណង់អគារ និងការបំពាក់បរិក្ខារគាំទ្រផ្សេងៗ ត្រូវបានធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាគម្រោងទី ១ និងឈានមុខគេ ដោយមានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅ ប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗ សង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និងធ្វើឱ្យមានពន្លឺ និងខ្យល់គ្រប់គ្រាន់ ។ គ្រប់យូនីតទាំងអស់ ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និងផ្សែង ដែលអាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ ។

អគារលំនៅឋានអារ៉ាខាវ៉ា មានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យស្រប តាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដី សម្រាប់បញ្ជូនទឹកទៅ តាមទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការបណ្តុះបណ្តាល និងហាត់សមជាប្រចាំ អំពីវិធីសាស្រ្តបង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុងអគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និងចំណត។
លំនៅឋានអារ៉ាខាវ៉ា ក៏មានអភិវឌ្ឍជាគម្រោងផ្សារ ហាង ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ សម្រាប់គាំទ្រ និងបង្កលក្ខណៈងាយស្រួល ដល់អ្នករស់នៅផងដែរ ។

អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវ បានគ្រប់គ្រង ថែទាំ និងរក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រកប ដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និងអ្នករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត ។
កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌបង់រំលស់ ៤២ ខែដោយគ្មានប្រាក់កក់ និងការប្រាក់ និងផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ 012 582 999 / 098 999 589 ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...