ការហោះហើរលើកដំបូង ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប

Date:

 ភ្នំពេញ៖​ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates  ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
 
យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។ គណៈប្រតិភូស្វាគមន៍រួមមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។ លោក កាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក​ ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក Jaber AlShehhi ប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចនៃស្ថានទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុបក៏បានចូលរួមជាភ្ញៀវកិត្តិយស។
 
គណៈប្រតិភូជាន់ខ្ពស់ត្រូវបានដឹកនាំដោយលោក Nabil Sultan, Executive Vice President, Passenger Sales and Country Management សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Orhan Abbas, Senior Vice President for Commercial Operations in the Far East សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates
លោក Abdulla Alkhallafi, Vice President, Cargo Commercial, Far East and Australasia សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងលោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates។
 
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា៖“ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។”
 
លោក Nabil Sultan, Executive Vice President, Passenger Sales and Country Management របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រសាសន៍ថា៖ “កាលពីមួយឆ្នាំមុន យើងបានបន្តការហោះហើរទៅកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាជាថ្មីម្ដងទៀត ហើយនៅថ្ងៃនេះ យើងបានបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មី  ដោយបន្ថែមទៅលើបណ្តាញហោះហើរនៅតំបន់អាស៊ីអាគ្នេយ៍របស់យើងដែលកំពុងតែមានការរីកចម្រើន។ ជើងហោះហើរថ្មីនេះ បង្ហាញសារជាថ្មីនូវភាពសម្បូរបែបផ្នែកវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលសមស្របជាមួយយុទ្ធសាស្ត្រកំណើនរបស់យើងសម្រាប់តំបន់នេះ។ យើងមានទំនុកចិត្តថាផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែម នូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោកនិងជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)។
 
យើងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា ព្រមទាំងស្ថាប័នទេសចរណ៍ទាំងអស់សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។ យើងក៏ទន្ទឹងរង់ចាំអបអរសាទរភាពជោគជ័យនៃផ្លូវហោះហើរថ្មីនេះជាមួយដៃគូជាច្រើន ខណៈពេលដែលយើងចាប់ផ្តើមភ្ជាប់អ្នកដំណើរពីបណ្តាញហោះហើរសកលរបស់យើងទៅកាន់គោលដៅថ្មីដ៏គួរឱ្យទាក់ទាញនេះ។”

លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates
មានប្រសាសន៍ថា៖ “ដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។

ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើង ទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ហើយគ្មានវិធីណាល្អប្រសើរជាងនេះដើម្បីអបអរសាទរខួបលើកទីមួយនៃជើងហោះហើរនេះ ក្រៅពីការបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មីនៅប្រទេសកម្ពុជានោះទេ។ យើងមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។”
 
ផ្លូវហោះហើរថ្មីដែលភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក
 
ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្តសៀមរាបត្រូវបានកំណត់ពេលវេលាយ៉ាងល្អប្រសើរ ក្នុងគោលបំណងផ្តល់ជូនអ្នកធ្វើដំណើរកម្សាន្តពីទីផ្សារអឺរ៉ុបសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្គាល់ និងប្រទេសរុស្ស៊ីនូវការតភ្ជាប់តាមរយៈប្រតិបត្តិការប្រចាំថ្ងៃជាច្រើន។ ជើងហោះហើរថ្មីនេះ បំពេញបន្ថែមការហោះហើរប្រចាំថ្ងៃដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ទីក្រុងភ្នំពេញឆ្លងកាត់តាមប្រទេសសិង្ហបុរី ដោយផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅមកប្រទេសកម្ពុជា។
 
ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចេញដំណើរពីទីក្រុងឌូបៃនៅម៉ោង 09:00 ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 18:25។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង 20:10 និងមកដល់ខេត្ដសៀមរាបនៅម៉ោង 21:30។ ជើងហោះហើរត្រឡប់ទៅវិញ EK371 នឹងចេញដំណើរពី SAI ទៅBKK នៅម៉ោង 23:50 ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 01:10។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរនៅម៉ោង 03:40 ម៉ោង ហើយនឹងមកដល់ទីក្រុងឌូបៃនៅម៉ោង 06:50។ ពេលវេលាហោះហើរទាំងអស់នេះ គឺជាពេលវេលាក្នុងស្រុក៕
 

Share post:

spot_imgspot_img

Popular

More like this
Related

vivo V60 ស្មាតហ្វូនមានសមត្ថភាព កាមេរ៉ាខ្លាំងបំផុតមួយ ក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ 

ភ្នំពេញ កម្ពុជា – ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ – vivo  បានប្រកាសចេញ...

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025​ - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។...

ទីក្រុងសានយ៉ា ពន្លឿនការពង្រីកខ្លួនទៅក្នុងទីផ្សារ ទេសចរណ៍អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់ ផ្លូវអាកាសថ្មី

ភ្នំពេញ ៖ ស្របតាមការណែនាំដើម្បី "បង្កើនធនធានទេសចរណ៍ និងវប្បធម៌ ទាញយកប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ទីក្រុងសានយ៉ា ផ្តោតលើកំណើន ភ្ញៀវទេសចរចូល និង...

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ...