មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

Date:

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន ទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection ផ្ទាល់។

ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល ដោយឈ្នះមេដាយមាសសរុបចំនួនរហូតដល់ ៥៦ ពានរង្វាន់ពេជ្រចំនួន ១០ និងជាប់ក្នុងបេក្ខភាព Prize of the Jury ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection។ បន្ថែមពីនោះផលិតផលក្រុមហ៊ុន វឌ្ឍនៈ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព និងទទួលបានពានមាសពីស្ថាប័ន World Beer Award ចំនួន ១៨ គិតត្រឹមឆ្នាំ២០២៥។

ទោះមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេលខ្លី ក្រុមហ៊ុន វឌ្ឍនៈ តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តាគុណភាព សុវត្ថិភាពជាចម្បង ហើយថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលវិញ្ញាបនបត្រ FSSC 22000 ហើយបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងបំផុត ក្នុងប្រទេសកម្ពុជាទទួលស្គាល់ដោយ ប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោកសម្រាប់ផលិតផលស្រាបៀរ ភេសជ្ជៈ និងទឹកពិសា។ ការទទួលស្គាល់ពីស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់ផលិតកម្មទាំងមូល ទាំងគុណភាព និងអនាម័យបរិស្ថាន។

ការគិតគូរលើកត្តាគុណភាព និងសុវត្ថិភាពមិនបញ្ចប់ត្រឹមនេះឡើយ ក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានវិញ្ញាបនបត្រនៃប្រព័ន្ធគ្រប់គ្រង់គុណភាព ISO 9001 និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO22000 ផងដែរ ហើយនេះពិតជាបានផ្តល់ទំនុកចិត្តជូនអតិថិជន ក្នុងការទទួលទានផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមានគុណភាពល្អដ៏ពិតប្រាកដ ហើយព្រមទាំងបាននាំនូវមោទនភាពជាតិ លើឆាកអន្តរជាតិដែលផលិតផលខ្មែរ មានគុណភាពប្រកួតប្រជែងលក្ខណៈអន្តរជាតិ។

រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុនវឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពពិត ទទួលស្គាល់ជាអន្តរជាតិ ផលិតនៅក្នុងស្រុកខ្មែរ ដោយសហគ្រិនជនជាតិខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...