Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA

Date:

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA – មជ្ឈមណ្ឌលអាកាសចរណ៍  ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA Airline Leader Summit Asia ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន ដែលបានទទួលស្គាល់លើការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការច្នៃប្រឌិតលើគំរូអាជីវកម្មរបស់ Vietjet។

សម្រាប់អ្នកដំណើរនៅកម្ពុជា ការទទួលស្គាល់នេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ Vietjet លើតម្លៃសំបុត្រយន្តហោះទាបសមរម្យ ប្រតិបត្តិការហោះហើរប្រកបដោយប្រសិទ្ធភាពនិងសេវាកម្មដែលត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង សេវាកម្មហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុននៅលើផ្លូវហោះហើរ សៀមរាប-ហាណូយ បានផ្តល់នូវការតភ្ជាប់ដ៏ងាយស្រួលទៅកាន់ប្រទេសវៀតណាម និងផ្តល់លទ្ធភាពក្នុងការតភ្ជាប់ការធ្វើដំណើរតាមបណ្តាញហោះហើររបស់ក្រុមហ៊ុនដែលកំពុងពង្រីកខ្លួនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៥ ឆ្នាំមកនេះ Vietjet កំពុងជំរុញការអភិវឌ្ឍគំរូអាជីវកម្មអាកាសចរណ៍បែប Hybrid របស់ខ្លួន ដែលផ្អែកលើប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងចំណាយយ៉ាងម៉ត់ចត់។ គំរូនេះផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនទាក់ទងនឹងតម្លៃសំបុត្រ ភាពងាយស្រួល និងសេវាកម្មផ្សេងៗ ព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រឹងបណ្តាញហោះហើរអន្តរជាតិ និងលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរឱ្យកាន់តែប្រសើរឡើងថែមទៀត។

អ្នកស្រី Ho Ngoc Yen Phuong អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអនុប្រធានក្រុមហ៊ុនព្រមទាំងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «សម្រាប់ Vietjet គំរូអាជីវកម្មបែប Hybrid (ការរួមបញ្ចូលគ្នានៃសេវាកម្មតម្លៃសមរម្យ និងសេវាកម្មកម្រិតខ្ពស់) មានន័យថា ការផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើន និងបទពិសោធន៍កាន់តែប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃសំបុត្រប្រកបដោយការប្រកួតប្រជែង ប្រសិទ្ធភាពប្រតិបត្តិការ និងសុវត្ថិភាព។ យើងកំពុងវិនិយោគលើកងយន្តហោះ បច្ចេកវិទ្យា និងសមត្ថភាពសេវាកម្មរបស់យើង ដើម្បីធានាថាគ្រប់ជំហាននៃការរីកចម្រើនរបស់យើង បង្កើតបានជាគុណតម្លៃរយៈពេលវែងសម្រាប់អតិថិជន ម្ចាស់ភាគហ៊ុន និងទីផ្សារនានាដែល Vietjet ដែលកំពុងតភ្ជាប់ជើងហោះហើរ»។

ពានរង្វាន់ពីស្ថាប័ន CAPA នេះ គឺជាការទទួលស្គាល់ជាអន្តរជាតិបន្ថែមទៀតសម្រាប់ Vietjet និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពឥតឈប់ឈររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្នុងការជំរុញគំរូអាជីវកម្មបែប Hybrid របស់ខ្លួន។ តាមរយៈការវិនិយោគលើកងយន្តហោះធុនធំ Airbus A330 និងការពង្រីកជម្រើសតម្លៃសំបុត្រសមរម្យ ផលិតផលដ៏សំបូរបែប និងសេវាកម្មដ៏ប្រសើរផ្សេងៗ Vietjet កំពុងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរដ៏សម្បូរបែប ព្រមទាំងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនានារបស់អ្នកដំណើរផងដែរ។

លើសពីនេះ Vietjet ក៏បានប្រកាសពីផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink នៅលើកងយន្តហោះរបស់ខ្លួន ដោយមានគោលបំណងផ្តល់ជូននូវបទពិសោធន៍នៃការតភ្ជាប់ដ៏រលូន និងគ្មានការរំខាននៅរបស់អ្នកដំណើរនៅពេលធ្វើដំណើរ។ តាមរយៈភាពជាដៃគូផ្នែកបច្ចេកវិទ្យារយៈពេលវែង ជាមួយក្រុមហ៊ុន SpaceX ក្រុមហ៊ុនVietjet នឹងផ្តល់ជូនអ្នកដំណើរនូវសេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ទាំងនៅលើជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។

ក្រៅពីការលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរ ក្រុមហ៊ុន Vietjetកំពុងវិនិយោគលើមជ្ឈមណ្ឌលថែទាំយន្តហោះនៅឡុងថាញ់ (Long Thanh) និងស្វែងរកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យកែសម្រួលម៉ាស៊ីនយន្តហោះ (MRO) នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងសមត្ថភាពបច្ចេកទេសរបស់ Vietjet បង្កើនភាពធន់នៃប្រតិបត្តិការ និងគាំទ្រដល់ការចូលរួមរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃអាកាសចរណ៍សកល។

ការធ្វើអន្តរជាតិកម្មនៅតែជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រកំណើនរបស់ Vietjet។ ក្រៅពីការវិនិយោគលើយន្តហោះជំនាន់ថ្មី និងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍នេះ កំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍មួយដែលគ្របដណ្តប់លើការបណ្តុះបណ្តាល ការថែទាំ សេវាកម្មនៅដី និងបច្ចេកវិទ្យា ដែលជាការបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនរយៈពេលវែង។

ពានរង្វាន់ឧត្តមភាពផ្នែកអាកាសចរណ៍របស់ CAPA ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ និងថ្នាក់ដឹកនាំចំពោះសមិទ្ធផលដ៏ឆ្នើមក្នុងវិស័យយុទ្ធសាស្ត្រ ការច្នៃប្រឌិត និងការរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ ពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីឆ្នាំ ២០២៦ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១-២ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្ល…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…