ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

Date:

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់ Bitcoin, Ether និងរូបិយប័ណ្ណ Stablecoin មួយចំនួនឡើងវិញ ហើយបានបញ្ជាក់ថា រូបិយប័ណ្ណផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឱ្យដកជាបន្តបន្ទាប់តាមដំណាក់កាល បន្ទាប់ពីក្រុមហ៊ុនបានទូទាត់សងចំនួន ៩៥% នៃកាក់ (Tokens) ទំហំ ៦,៣ ពាន់លានដុល្លារដែលត្រូវបានគេលួចចេញពីវេទិការបស់ខ្លួន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​ការលួចប្លន់នេះ ដែលការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានភ្ជាប់ការសង្ស័យទៅនឹងប្រទេសកូរ៉េខាងជើង ហើយអ្នកវិភាគជឿថាវាអាចជាការលួចប្លន់ហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មាននោះ បានក្លាយជាផ្នែកបន្ថែមមួយទៀតនៃស៊េរីនៃការលួចប្រាក់គ្រីបតូជាបន្តបន្ទាប់នាពេលថ្មីៗនេះ។ យោងតាមអ្នកស្រាវជ្រាវនៅស្ថាប័ន TRM Labs បានឱ្យដឹងថា កាលពីឆ្នាំមុន ក្រុមអ្នកវាយប្រហារបានលួចរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ ២,៩ ពាន់លានដុល្លារ តាមរយៈការវាយប្រហារជិត ១៥០ លើក។

​ក្រុមហ៊ុន Binance ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន បានបញ្ជាក់ថា ដំណាក់កាលដំបូងនៃការអនុញ្ញាតឱ្យដកប្រាក់ឡើងវិញនេះ នឹងគ្របដណ្តប់លើទ្រព្យសកម្មគ្រីបតូចំនួន ១៥ ប្រភេទ រួមមាន Bitcoin, Ether, XRP និង Dogecoin។ ការដកប្រាក់ Bitcoin បានចាប់ផ្តើមឡើងវិញនៅរយៈពេលខ្លីក្រោយម៉ោង ០៦:០០ ម៉ោងសកល (GMT) ខណៈដែលការដកប្រាក់ Ether, BNB និងរូបិយប័ណ្ណ Stablecoin មួយចំនួនទៀតដូចជា USDT និង USDC ក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញផងដែរ។

​Binance បានលើកឡើងថា ខ្លួនបានទូទាត់សងរូបិយប័ណ្ណគ្រីបតូដែលត្រូវបានលួចក្នុងទំហំទឹកប្រាក់ ៦ ពាន់លានដុល្លាររួចរាល់ហើយ ដោយប្រើប្រាស់ថវិការបស់ក្រុមហ៊ុនដើម្បីទិញកាក់ (Tokens) មកជំនួសវិញ។ យោងតាមទីផ្សារប្តូរប្រាក់រូបនេះបានបញ្ជាក់បន្ថែមថា ចំនួន ៥% នៃកាក់ដែលត្រូវបានលួចដែលនៅសេសសល់ គឺជាទ្រព្យសកម្មដែលមានសាច់ប្រាក់ងាយស្រួលទាប (Less Liquid) ហើយអាចនឹងត្រូវចំណាយពេលយូរជាងនេះ ដើម្បីស្វែងរកប្រភពឱ្យបានគ្រប់ចំនួនដែលតម្រូវ។

ប្រែសម្រួល៖ គីរី

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច ​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានក…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…