bora.chhouk@gmail.com

1353 POSTS

Exclusive articles:

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃសំបុត្រ​៥០ភាគរយ៖ ផ្តល់ជូនប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ថ្ងៃសុក្រពី Vietjet សម្រាប់អ្នកដំណើរអន្តរជាតិ

ភ្នំពេញ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ស្អាតនៃប្រទេសវៀតណាមសម្រាប់ដំណើរកម្សាន្តនានិទាឃរដូវ ជាមួយនឹងប្រូម៉ូសិនប្រចាំសប្តាហ៍ថ្ងៃសុក្រ ដោយមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម។ ប្រូម៉ូសិនថ្ងៃសុក្រប្រចាំសប្តាហ៍របស់ Vietjet មានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ៥០​ ភាគរយ (*) លើសំបុត្រអេកូ ដែលមានរៀងរាល់ថ្ងៃសុក្រសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ (**)។ ភ្ញៀវអាចកក់សំបុត្របានយ៉ាងងាយស្រួលតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទVietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ នឹងទាក់ទាញអ្នកដំណើរធ្វើដំណើរនៅលើហោះហើរផ្លូវសៀមរាប-ហាណូយក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់នៅទូទាំងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។ ប្រទេសវៀតណាម មានសក្តានុពលដ៏សំបូរទៅដោយសម្រស់ធម្មជាតិ វប្បធម៌ និងទេសភាពទីក្រុងដ៏រស់រវើក ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកធ្វើដំណើរអន្តរជាតិសម្រាប់ដំណើរកម្សាន្តនានានាថ្ងៃវិស្សមកាលដែលមិនអាចបំភ្លេចបាន។ ពីឆ្នេរសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីក្រុងដាណាំង, ញាត្រាង, ភូកុក ទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រហាឡុង, នីញប៊ិញ, ហូយអាន, Hue ភាពទាក់ទាញនៃរដ្ឋធានីហាណូយ និងផ្លូវដ៏អ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាមបានទាក់ទាញអ្នកធ្វើដំណើរគ្រប់ប្រភេទ មិនថាអ្នកកំពុងស្វែងរកការសម្រាកលំហែរកម្សាន្តបែបផ្សងព្រេង ឬញាំម្ហូបអាហារក្តៅៗឈ្ងុយឆ្ងាញ់នោះទេ។ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមជើងហោះហើរថ្មីចំនួន ៤ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីចំនួន ៤ តភ្ជាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ។ ឥឡូវនេះ ភ្ញៀវអាចកក់សំបុត្របានតាមរយៈបណ្តាញលក់ទាំងអស់នៃការផ្សព្វផ្សាយនានា។ ផ្លូវហោះហើរថ្មីនេះពង្រីកបន្ថែមទៀតនូវសេវាកម្មហោះហើរវៀតណាម-ចិនដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរកម្ពុជា ដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិនបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យ។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងបន្ថែមជើងហោះហើរទៅមកចំនួន ២៤ ប្រចាំសប្តាហ៍ទៅកាន់បណ្តាញហោះហើរដែលកំពុងកើនឡើងរវាងប្រទេសវៀតណាម និងចិន ដែលជួយបង្កើនប្រតិបត្តិការហោះហើរជាសាកលរបស់ខ្លួន។ Vietjet ក៏នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Daxing ក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ទំនើប និងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន។ ក្រុមហ៊ុន Vietjet មានមោទនភាពក្នុងការផ្តល់ជូននូវតម្លៃសំបុត្រយន្តហោះដែលសន្សំសំចៃ ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏មានក្រុមយន្តហោះ Airbus ជំនាន់ថ្មី និងសន្សំសំចៃប្រេង ហើយត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ដែលជាក្រុមហ៊ុនឈានមុខគេនៃក្រុមហ៊ុនអាកាសចរណ៍សុវត្ថិភាព និងវាយតម្លៃផលិតផល។ ជាមួយនឹងចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយប្រាំពីរដ៏មានកិត្យានុភាព អ្នកដំណើរអាចមានអារម្មណ៍ជឿជាក់ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។ (*) លក្ខខណ្ឌត្រូវបានអនុវត្ត ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (**) អាស្រ័យលើភាពអាចរកបាន

AirlineRatings​ បញ្ជាក់ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥

ភ្នំពេញ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។  ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទនភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។ នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjetក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា កំណត់ត្រាឧប្បត្តិហេតុក្នុងរយៈពេល ២ ឆ្នាំកន្លងមក អាយុកងនាវា លទ្ធផលនៃការត្រួតពិនិត្យប្រទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងវិធានការសុវត្ថិភាពផ្សេងទៀត។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការកងនាវា Airbus ទំនើប និងសន្សំសំចៃប្រេង ជាមួយនឹងអត្រាគុណភាពផ្នែកបច្ចេកទេស 99.7% ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រតិបត្តិករកំពូលទាំងក្នុងតំបន់ និងសកលលោក។...

ក្រុមហ៊ុន Vietjet​ បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤​ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

ភ្នំពេញ៖ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះបង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។ កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះAirbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។ កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជា នឹងមានភាពយ៉ាងងាយស្រួលក្នុងការទស្សនាតំបន់វប្បធម៌រស់រវើកនានានៃរដ្ឋធានីរបស់ប្រទេសវៀតណាម មុនពេលចាប់ផ្តើមធ្វើដំណើរបន្តទៅកាន់តំបន់ទេសចរណ៍ពេញនិយមជាច្រើនទៀត។ តាមរយៈការផ្តល់ជូនតម្លៃសំបុត្រធូរថ្លៃសមរម្យ និងទិសដៅធ្វើដំណើរជាច្រើន Vietjet ធានាថាអ្នកដំណើរមានឱកាសច្រើនក្នុងធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ដែលធ្វើឱ្យបទពិសោធន៍នៃធ្វើដំណើររបស់ពួកគេកាន់តែងាយស្រួល និងរីករាយ៕

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

ភ្នំពេញ៖​ នៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារ​ៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន Smart Axiata បាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងទៅលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងបរិស្ថាន ដូចជាកម្មវិធី ​ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយបាន ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីគាំទ្រការបណ្ដុះពន្លកបៃតងព្រមទាំងចូលរួមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ Smart ផ្ទាល់ រួមទាំងបានចូលរួមផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី ដូចជា...

អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ភ្នំពេញ៖​ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើង​រួមគ្នា​បន្ត​សហការ និង ធ្វើការ​ដើម្បី​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ»​។  ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានប្រគល់ជូនរបាយការណ៍ផ្តល់ផល វិជ្ជមានចំពោះសេដ្ឋកិច្ចសង្គម ដែលបង្ហាញពីការរួមចំណែកដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះចំពោះសេដ្ឋកិច្ចក្នុងស្រុក ការអភិវឌ្ឍសហគមន៍ និងការអនុវត្តប្រកបដោយនិរន្តរភាពក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។  កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រូវបានមើលរំលងឡើយ។...

Breaking

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...
spot_imgspot_img