ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

Date:

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន ត្នោត (Tnaot News) បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដើម្បីប្រកាសអំពីកម្មវិធីទស្សនកិច្ចវិនិយោគមួយ ដែលបានប្រារព្ធធ្វើឡើងនៅអគារ Morgan Tower ក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មាន ត្នោត (Tnaot), លោកស្រី Wang Fuyan អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌា ស៊ីឃ្យូរឹធី ម.ក, លោក Jiao Jinfeng នាយកប្រតិបត្តិក្រុមហ៊ុន OuneRaod Group ព្រមទាំងតំណាងមកពីក្រសួង និងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់។

កម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» គឺមានគោលបំណងជំរុញឱ្យអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ពីប្រទេសកម្ពុជា ចិន និងបណ្តាប្រទេសដទៃទៀត ជួបពិភាក្សាអំពីសក្តានុពលវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចបែប ឈ្នះ–ឈ្នះ សម្រាប់សហគ្រាសនានា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មាន ត្នោត (Tnaot) បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងឈានចូលដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ខណៈតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ កំពុងទទួលបានគោលនយោបាយអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ដែលកំពុងបំប្លែងតំបន់នេះពីគោលដៅទេសចរណ៍ធម្មតា ទៅជាតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រដ៏សំខាន់មួយ។

លោកស្រីបានបន្ថែមថា ខេត្តព្រះសីហនុ មិនត្រឹមតែមានកំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្តអភិវឌ្ឍយ៉ាងលឿនតាមរយៈគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍតំបន់ឆ្នេរ និងការផ្តល់អាទិភាពដល់វិស័យឧស្សាហកម្ម និងវិនិយោគ។

លោកស្រី ហាន លី បានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់បណ្តាញធុរកិច្ច និងជំរុញការវិនិយោគថ្មីៗ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម នៅកម្ពុជា។

លោកស្រីបានបន្ថែមថា៖ “ដោយឃើញពីឱកាសដ៏ល្អនេះ សារព័ត៌មានត្នោតបានសហការជាមួយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធី ម.ក ដោយមានការគាំទ្រពី ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះឡើង”។
អគ្គនាយិកាសារព័ត៌មាន ត្នោត បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ និងមិនត្រឹមគ្រាន់តែជាកន្លែងដែលអ្នកវិនិយោគគិនទាំងឡាយធ្លាប់តែលឺឈ្មោះនោះទេ ប៉ុន្តែជាកន្លែងមួយដែលអ្នកវិនិយោគគិនត្រូវតែទៅឈ្វេងយល់បន្ថែម ស្គាល់កាន់ច្បាស់ពីទីតាំងដែលអាចឲ្យវិនិយោគគិនស្វែងរកនិងចាប់ឱកាសទាំងនោះ។

បន្ថែមលើនេះ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា កម្មវិធីសន្និសិទសារព័ត៌មាននៅក្នុងឱកាសនេះ គឺជាវេទិកាដ៏មានតម្លៃក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោករដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ក្នុងបរិបទនៃសេដ្ឋកិច្ចសកល ការចងក្រងភាពជាដៃគូរវាងវិស័យទេសចរណ៍ និងធុរកិច្ចគឺជាសសរស្តម្ភដ៏មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គមជាតិ។

ទេសចរណ៍-ធុរកិច្ច មិនត្រឹមតែជា ការធ្វើដំណើរទស្សនកិច្ចកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង ចាប់យកជាដៃគូពាណិជ្ជកម្មនិងបង្កើនការវិនិយោគទ្វេភាគី។

លោក កឹម គុណវឌ្ឍន៍ បានលើកឡើងយ៉ាងដូច្នេះថា៖ “ ខ្ញុំសូមបង្ហាញពីតួលេខនៅក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា មានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៦៣០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩.៩៥ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨,២១៦ កន្លែង”។

ជាមួយគ្នានេះដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា កម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» គឺជាជំហានដ៏សំខាន់មួយ ក្នុងការបើកបង្ហាញសក្តានុពលវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ សេដ្ឋកិច្ចនៅក្នុងខេត្តមានកំណើនប្រមាណ ៥ភាគរយ ដែលបង្ហាញពីស្ថានភាពវិជ្ជមាននៃការអភិវឌ្ឍ និងទំនុកចិត្តរបស់អ្នកវិនិយោគ។

លោកបានបន្តថា ខេត្តព្រះសីហនុ គឺជាខេត្តគោលដៅដ៏សំខាន់មួយ ក្នុងការតភ្ជាប់តំបន់សេដ្ឋកិច្ចនៅក្នុងតំបន់ទៅកាន់ទីផ្សារពិភពលោក ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ ខេត្តនេះកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់ វិនិយោគ ការដឹកជញ្ជូន ឧស្សាហកម្ម និងរោងចក្រ ដែលអាចគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានខិតខំធ្វើឱ្យនីតិវិធីវិនិយោគកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ដោយអ្នកវិនិយោគអាចប្រើប្រាស់ពេលវេលាប្រមាណមួយខែ ក្នុងការចាប់ផ្តើមដំណើរការគម្រោងវិនិយោគនៅក្នុងខេត្ត។ វិធានការនេះ បានបង្កើតលក្ខខណ្ឌអំណោយផល និងទាក់ទាញអ្នកវិនិយោគបរទេសឱ្យកាន់តែចាប់អារម្មណ៍លើខេត្តព្រះសីហនុ។

លើសពីនេះ ខេត្តក៏មាន ចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ដោយផ្តោតលើការប្រើប្រាស់ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្ថែមថា អាជ្ញាធរខេត្តកំពុងស្វែងរក និងទាក់ទាញអ្នកវិនិយោគដែលមានសមត្ថភាព និងជំនាញជាក់លាក់ ដើម្បីចូលរួមអភិវឌ្ឍ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងខេត្តព្រះសីហនុ។

អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ក៏បានសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយ និងទប់ស្កាត់បញ្ហាអសន្តិសុខនានា ដើម្បីធានាបរិយាកាសវិនិយោគដែលមានសុវត្ថិភាព និងភាពជឿជាក់សម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ ក្នុងក្រុងព្រះសីហនុ ដោយអ្នកចូលរួមរំពឹងថានឹងទទួលបានចុះទស្សនកិច្ចដោយផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ រោងចក្រស្រាបៀរអង្គរ និង ជួបពិភាគ្សារជាមួយ ជាមួយក្រុមលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុថែមទៀតផង៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន ត្នោត (Tnaot News) បានរៀបចំ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…