ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
bora.chhouk@gmail.com
1356 POSTS
Exclusive articles:
ក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart ULP បានធ្វើទស្សនកិច្ចសិក្សាដើម្បី ស្វែងយល់ពីសហគ្រិនភាពនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
Uncategorized
bora.chhouk@gmail.com
-
December 18, 2024
ភ្នំពេញ៖ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុម Jurnivers មកពីសាកលវិទ្យាល័យ ខេមតិច ដែលជាក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart Unipreneur Learning Platform (ULP) Hackathon ឆ្នាំ ២០២៤នេះ បានធ្វើដំណើរទស្សកិច្ចសិក្សាទៅកាន់ទីក្រុងហ្សាការតា ដើម្បីស្វែងយល់ពីនវានុវត្តន៍ថ្មីៗ និងបរិបទសហគ្រិនភាពនៅក្នុងតំបន់។ ក្រោមការរៀបចំរបស់ក្រុមហ៊ុន Smart Axiata និង Impact Hub...
Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ
Uncategorized
bora.chhouk@gmail.com
-
December 18, 2024
ភ្នំពេញ៖ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ...
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុក ២០០ នាក់អំពីសុវត្ថិភាពលើដងផ្លូវ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
Uncategorized
bora.chhouk@gmail.com
-
December 17, 2024
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០ នាក់ស្តីពីការបើកបរប្រកបដោយសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ ក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ អ្នកបើកបរតុកតុកទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរតុកតុកអំពីសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ កញ្ញា អ៊ីវ ធួនលក្ខិណា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ បានគាំទ្រកម្មវិធី និងបានចែករំលែកអំពីអាកប្បកិរិយាសុវត្ថិភាពចរាចរណ៍ដោយលោកបានអត្ថាធិប្បាយក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «អនុលោមតាមបទប្បញ្ញត្តិផ្លូវគោក និងអាកប្បកិរិយាសុវត្ថិភាពក្នុងចំណោមអ្នកបើកបរគឺជាកត្តាសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍អាចត្រូវបានបញ្ចៀស និងទប់ស្កាត់ដោយឥរិយាបថត្រឹមត្រូវ។ យើងសូមកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ក្នុងការលើកកម្ពស់ការយល់ដឹងដល់អ្នកបើកបរតុកតុក។ យើងរួមគ្នាដើម្បីបង្កើនសុវត្ថិភាពតាមដងផ្លូវសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។ Grab គឺជាកម្មវិធីកក់សេវាធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជាដែលបាននាំយកនូវដៃគូអ្នកបើកតុកតុកចំនួន ២០០ នាក់ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ។ កិច្ចខិតខំប្រឹងប្រែងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Grab ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ និងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ លោក កង សុវណ្ណារ៉ូត អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ ក្រុមហ៊ុន Grab...
ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur
Uncategorized
bora.chhouk@gmail.com
-
December 17, 2024
ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger® នោះគឺ “ឆ្ពោះទៅមុខជាមួយគ្នា”។ ភ្នំពេញ៖ ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះជាការសហការជាមួយដៃគូដ៏ធំទីពីររបស់ Tiger ដែលជាក្លឹបដ៏ល្បីមួយនៅក្នុងក្របខ័ណ្ឌPremier League របស់ប្រទេសអង់គ្លេស បន្ទាប់ពីការប្រកាសជាដៃគូសហការជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។ លោក Sean O'Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា "នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។ យើងអបអរដល់ស្មារតីរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនទាំងអស់គ្នា ដោយក្រើនរំលឹកអ្នកទាំងអស់គ្នាថា នៅពេលដែលយើងគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចសម្រេចបាននូវស្នាដៃមួយដែលមិនគួរឱ្យជឿ"។ ការពង្រីកភាពជាដៃគូសហការក្នុងវិស័យកីឡាបាល់ទាត់របស់ស្រាបៀរTiger® បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី និងទ្វីបផ្សេងៗទៀត។ ក្លឹបបាល់ទាត់Spurs មានអ្នកគាំទ្រជាង ១៩៥ លាននាក់នៅតំបន់អាស៊ី ដែលធ្វើអោយពួកគេក្លាយដៃគូសហការដ៏ល្អនៃការប្តេជ្ញាចិត្តរបស់ស្រាបៀរ Tiger® ក្នុងការផ្សព្វផ្សាយចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅទូទាំងតំបន់។ Ryan Norys, ដែលជា Chief...
ភាពតស៊ូរបស់លោកស្រីសៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
Uncategorized
bora.chhouk@gmail.com
-
December 13, 2024
ភ្នំពេញ៖ ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរដោយលោកស្រីមានតួនាទីណែនាំនូវផលិតផលរបស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។ លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។ ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បានរកការងារធ្វើជាអ្នករត់តុនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ដោយគាត់ខ្វាយខ្វល់ថាការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះត្រឹមត្រូវសម្រាប់គាត់ឬអត់។ ប៉ុន្តែជាមួយនឹងភាពក្លាហាន លោកស្រីបានប្រាប់ខ្លួនឯង និងក្រុមគ្រួសារថា៖ «ប្រសិនបើខ្ញុំមិនសាកទេ ខ្ញុំនឹងមិនដឹងឡើយ»។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រីបានចែករំលែកថា៖ «ពេលខ្ញុំចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ១៩៩៨ការងារនេះទាមទារឲ្យចំណាយពេលវេលាច្រើនម៉ោង និងតម្រូវឲ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយក្រោយពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើងទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម»។ ថ្វីត្បិតតែការយល់ឃើញរបស់សង្គមចំពោះអ្នកផ្សព្វផ្សាយស្រាបៀរមិនសូវជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកស្រីបានបានរំឭកថា៖ «នៅចុងបញ្ចប់ ខ្ញុំមានមោទនភាពណាស់ដែលការងាររបស់ខ្ញុំជាការងារសុចរិតភាព និងជាបទពិសោធន៍ដ៏មានអត្ថន័យមួយ»។ ការតស៊ូរបស់លោកស្រីបាននាំឲ្យលោកស្រីទទួលបានតួនាទីជាន់ខ្ពស់បន្ថែមដោយផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយមកមើលការខុសត្រូវក្រុមអ្នកផ្សព្វផ្សាយស្រាបៀរវិញ គឺមើលការខុសត្រូវចំពោះសេវាកម្មនៅរោងអាពាហ៍ពិពាហ៍។...
1
...
16
17
18
...
271
Page 17 of 271
Breaking
ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
private
-
March 8, 2026
មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ
event
March 7, 2026
0
ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
event
March 6, 2026
0
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...
សេចក្ដីជូនដំណឹង (លើកទី២) ស្ដីពីការផ្គត់ផ្គង់ឧបករណ៍ Wurth , Fluke និង Motor Makita ជូនរោងចក្រអគ្គិសនីទី៧
event
March 5, 2026
0
ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស
Uncategorized
March 2, 2026
0
ភ្នំពេញ៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...