bora.chhouk@gmail.com

1354 POSTS

Exclusive articles:

ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង

ភ្នំពេញ៖ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទីមួយ...

គម្រោងវិនិយោគ​ ថ្មីមួយទៀត មានទុនជាង២លានដុល្លារ ត្រូវបានអនុម័ត

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕

MVL Foundation ប្រកាសផ្តល់ជំនួយ ៥លានដុល្លារ ដើម្បីកសាងសាលារៀន និងលើកស្ទួយ កម្មវិធីសិក្សា បែបឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១- មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត បានប្រកាសជាផ្លូវការណ៍ នូវការផ្តល់ជំនួយជាទឹកប្រាក់សរុប ៥ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាបង្កើតសាលា សប្បុរសធម៌នៅកម្ពុជា។ ការប្រកាសនេះបានធ្វើឡើង នៅក្នុងកម្មវិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមូលនិធិអឹមវីអិល ដែលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់...

កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G | Galaxy Z Flip3 5G បានមកឈរបង្អួតខ្លួនពិត នៅប្រទេសកម្ពុជាយើងហើយ! ជាមួយការដាក់ឲ្យកម្មង់ទុកមុន និងកាដូដ៏អស្ចារ្យផងដែរ…!!! 

(ភ្នំពេញ) ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១៖​​ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកកាលពីយប់មិញម៉ោង 21:00 រួចមក…ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ដែលមានមន្តស្នេហ៍ទាក់ទាញបំផុតបានមកឈរបង្អួតរាងក្នុងប្រទេសកម្ពុជាយើងហើយនៅថ្ងៃនេះ…! គេថា “ទោះឮ 1 លាន ដង…ក៏ពុំស្មើនឹងឃើញផ្ទាល់ 1 ដងដែរ”​ ពិតណាស់ចាប់តាំងពីឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z...

អ្នកប្រើប្រាស់ សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្ន ជាមួយនឹងការបោកបញ្ឆោតថ្មី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអុីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។ នៅក្នុងអុីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។ ជនខិលខូចនឹងព្យាយាមលួចយកទិន្នន័យសំខាន់ៗមានដូចជា អាសយដ្ឋាន លេខទូរសព្ទ...

Breaking

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍...

បេះដូងរួមក្នុងសហគមន៍តែមួយ ខ្មែរ ប៊ែវើរីជីស រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារសាមគ្គី ជូនដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន

ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន...
spot_imgspot_img