មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

Date:

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេប្រកបដោយភាពជឿជាក់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា។ ឈានចូលដល់សករាជថ្មី ឆ្នាំ 2026 ជាមួយពាក្យស្លោក «17 ឆ្នាំនៃការផ្សារភ្ជាប់ដ៏មានន័យ» មិត្តហ្វូន នៅតែបន្តបេសកកម្មបម្រើអតិថិជនរបស់ខ្លួន តាមរយៈការពង្រីកវិសាលភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយ 5G ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

ជាមួយដំណើរឆ្ពោះទៅមុខដ៏ច្បាស់លាស់ ក្នុងរយៈពេល 17 ឆ្នាំ មិត្តហ្វូន មិនត្រូវបានវាស់វែងត្រឹមតែ វិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាស់វែងតាមរយៈគុណតម្លៃពិតប្រាកដ ដែលបានផ្តល់ជូនដល់សហគមន៍ផងដែរ។ ចាប់តាំងពីថ្ងៃដំបូងមក ក្រុមហ៊ុន បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រក្នុងការផ្តល់សេវា ទូរគមនាគមន៍ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ឋានៈសង្គម ឬទីតាំងភូមិសាស្ត្រឡើយ។ វត្តមានរបស់មិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគម្លាតឌីជីថល ដោយធានាថាបុគ្គលម្នាក់ៗមិនថានៅទីប្រជុំជន ឬនៅតាមភូមិដាច់ស្រយាលបំផុតនោះទេ សុទ្ធតែអាចទទួលបានចំណេះដឹង ព័ត៌មាន និងសេវាកម្មឌីជីថលទំនើបៗ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពួកគេឱ្យកាន់តែប្រសើរ។

កាន់តែពិសេស នៅឆ្នាំ2026 នេះ ក្រុមហ៊ុនបានបង្កើតនូវសមិទ្ធផលដ៏សំខាន់មួយ តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាបច្ចេកវិទ្យា 5G នៅទូទាំងប្រទេស ដែលអបអរសាទរការបើកទំព័រយុគសម័យថ្មី នៃពិភពការផ្សារភ្ជាប់ដ៏មានន័យ។ នេះមិនត្រឹមតែជាការវិវឌ្ឍផ្នែកបច្ចេកវិទ្យា ក្នុងប្រព័ន្ធទំនាក់ទំនងល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានឆ្លងទៅកាន់អនាគតនៃក្តីស្រមៃដ៏រំភើប ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងអាជីវកម្មនានាក្នុងការប្រើប្រាស់សក្ដានុពលឌីជីថល ដើម្បីបង្កើតនូវគុណតម្លៃថ្មីៗនៃជីវិតដ៏ត្រចះត្រចង់។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មិត្តហ្វូន ក្នុងការរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលជាតិ និងកសាងសង្គមជឿនលឿនប្រកបដោយភាពរស់រវើក និងការផ្សារភ្ជាប់ដ៏រលូន និងមានន័យ។

ក្រៅពីប្រតិបត្តិការអាជីវកម្ម មិត្តហ្វូន តែងតែដាក់កិច្ចការទំនួលខុសត្រូវសង្គម តម្កល់ជាស្នូលនៃបេះដូងក្នុងបេសកកម្មរបស់ខ្លួន។ ក្រុមហ៊ុនបានវិនិយោគធនធានយ៉ាងសន្ធឹកសន្ធាប់ ក្នុងគំនិតផ្ដួចផ្ដើមនានាលើវិស័យសុខុមាលភាពសង្គម សុខាភិបាល និងការប់រំ ដើម្បីជាការសម្ដែងនូវការដឹងគុណ យ៉ាងស្មោះស្ម័គ្រចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។ គម្រោងមូលដ្ឋានសំខាន់ៗ ដូចជាប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) បានផ្ដល់លទ្ធភាពឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរាប់ម៉ឺននាក់ អាចប្រើប្រាស់ឧបករណ៍សិក្សាឌីជីថលទំនើបៗ ព្រមទាំងជួយជំរុញឱកាសអភិវឌ្ឍន៍ប្រកបដោយសមធម៌ សម្រាប់យុវជនជំនាន់ក្រោយ។ គំរូភាពនៃ «ការវិនិយោគភ្ជាប់ជាមួយក្ដីស្រឡាញ់» នេះ បានធ្វើឱ្យ មិត្តហ្វូន ក្លាយជាមិត្តរួមដំណើរ ដែលគួរឱ្យទុកចិត្តបំផុត ដែលតែងតែយល់ច្បាស់ និងចូលរួមចំណែកក្នុងការសម្រេច នូវក្តីស្រមៃរបស់ប្រជាជនកម្ពុជា។ គិតត្រឹមដំណាច់ឆ្នាំ 2025 មិត្តហ្វូន បានចូលរួមចំណែកថវិកាជាង 120 លានដុល្លារអាមេរិក ក្នុងសកម្មភាពគាំទ្រដល់សហគមន៍។

ធនធានដ៏សំខាន់របស់មិត្តហ្វូន ក៏ស្ថិតនៅលើការធ្វើសមាហរណកម្មវប្បធម៌ និងការប្រើប្រាស់ធនធានមនុស្សក្នុងស្រុកជាចម្បង។ តាមរយៈការផ្តល់អាទិភាពលើកា រអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការបង្កើតបរិយាកាសការងារប្រកបដោយគុណធម៌ ក្រុមហ៊ុនមិនត្រឹមតែជាកន្លែងផ្ដល់ឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងបណ្ដុះនូវមោទនភាព និងមហិច្ឆតា សម្រាប់បុគ្គលិកដែលមានទេពកោសល្យ ផ្នែកបច្ចេកវិទ្យាក្នុងស្រុកទៀតផង។ តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅ ទាំងផ្នែកស្មារតី និងបញ្ញានេះហើយ ដែលបានអនុញ្ញាតឱ្យមិត្តហ្វូន អាចបង្កើតនូវចំណងសាមគ្គីភាពយ៉ាងរឹងមាំ និងទទួលបាននូវទំនុកចិត្តយ៉ាងជ្រាលជ្រៅបំផុត ពីអតិថិជនរបស់ខ្លួន។

ឆ្លុះបញ្ចាំងពីដំណើរនៃការរីកចម្រើនក្នុងរយៈពេល 17 ឆ្នាំកន្លងមកនេះ មិត្តហ្វូន នឹងនៅតែបន្តប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួនយ៉ាងមុតមាំ ក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងដ៏មានន័យ ជាមួយនឹងបច្ចេកវិទ្យាដែលមាន គុណតម្លៃលើសពីត្រឹមតែជាបណ្ដាញតភ្ជាប់ ប៉ុន្តែគឺជាការផ្សារភ្ជាប់បេះដូង និងឱកាសល្អៗដ៏មានតម្លៃ ព្រមទាំងនាំមកនូវសុភមង្គលពិតប្រាកដ ជូនដល់គ្រប់ក្រុមគ្រួសារ។ ផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឈរនៅក្បែរកម្ពុជាជាប់ជានិច្ច ក្នុងដំណើរឆ្ពោះទៅកាន់អនាគតឌីជីថលដ៏ត្រចះត្រចង់ ប្រកបដោយចីរភាព និងសក្តានុពលបំផុត ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេប្រកបដោ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…