bora.chhouk@gmail.com

1354 POSTS

Exclusive articles:

៣សប្ដាហ៍ កម្ពុជាទទួលបាន ភ្ញៀវទេសចរជាង១០ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ចាប់ថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទី៣ នៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ...

កម្ពុជា ទទួលបានថវិកា ៤៦ពាន់លានរៀល ពីការលក់ស្លាកលេខពិសេស

ភ្នំពេញ៖ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាបានទទួលចំណូលពីការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ស្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀល ចូលថវិកាជាតិ ។ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារ សម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល...

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា កំពុងរើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា

ភ្នំពេញ៖ធនាគារពិភពលោក ឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ​ ជាមួយ​ការ​ព្យាករណ៍ទុកថា វា​​នឹង​ទទួល​បាន​កំណើន​ជិត​ ៤ភាគរយ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញទំហំអស់​ ៣,១ភាគរយ ក្នុង​ឆ្នាំ២០២០។ យ៉ាងណាក្តី ការ​រើបឡើងវិញនេះ​មានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃ​សេដ្ឋកិច្ច ហើយ​វាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោក​បាន​និយាយដូច្នេះនៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះ​ទៅការ​រើបឡើងវិញ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខណៈដែលវិស័យមួយចំនួន​មាន​ការរីកចម្រើន...

កម្ពុជា កំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រស ម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើន នៃសាកលភាវូបនីយកម្ម

ភ្នំពេញ៖ តាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន កម្ពុជាបាននិងកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ។ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធានAmCham នៅថ្ងៃទី១៥...

កម្ពុជា សម្រេចការនាំចេញដំឡូងមី ជាង១២លានតោន ក្នុងទំហំទឹកប្រាក់ ៣,៥០-៤ លានដុល្លារ/ឆ្នាំ

ភ្នំពេញ៖របាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម (១៦/៦/២០២១) បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន ៦៦៣ ៩២៩ ហិកតា បរិមាណផលសរុបចំនួន ១២ ៦៨០ ៩៨៧តោន និងទទួលបានទិន្នផលជាមធ្យមចំនួន ២០,៥៥ត/ហត។ ក្រៅពីការ ប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី ចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណពី ៣,៥០ ទៅ ៤ លានដុល្លារ/ឆ្នាំ។ តាមរយៈហ្វេសប៊ុកលោក...

Breaking

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍...

បេះដូងរួមក្នុងសហគមន៍តែមួយ ខ្មែរ ប៊ែវើរីជីស រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារសាមគ្គី ជូនដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន

ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន...
spot_imgspot_img