bora.chhouk@gmail.com

1353 POSTS

Exclusive articles:

លោក ម៉ឹង ពន្លក នាំយកថវិកាចំនួន $១៥០,៥៨៧ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ តំណាងឲ្យក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក និងបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង លោក ម៉ឹង ពន្លក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន $១៥០,៥៨៧ (ដប់ប្រាំម៉ឺន ប្រាំរយប៉ែតសិបប្រាំពីរ ដុល្លារសហរដ្ឋអាម៉េរិក) តាមរយៈលោក ហ៊ុន ម៉ាណែត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩...

កម្ពុជា-រុស្ស៊ី​ ឯកភាពគ្នា ជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈ ឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖កម្ពុជា-រុស្ស៊ី បានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើម និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយក្រសួង ស្ថាប័នរុស្ស៊ីដែលមានការពាក់ព័ន្ធរួមមាន៖ ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ ទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលមន្ត្រីរាជការលើវិស័យមុខងារសាធារណៈ ព្រមទាំងរៀបចំឱ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរុស្ស៊ី (the Russian Presidential Academy of National Economy and Public Administration)។ ក្នុងឱកាសលោក...

TNAOT APP កំពុងស្វែងរក តួសម្ដែង និងអ្នកនិពន្ធ ដែលនឹងជ្រើសរើស ដោយយើងទាំងអស់គ្នា ដើម្បីថតខ្សែភាពយន្តខ្លី ដ៏ពិសេសប្រចាំឆ្នាំ២០២១

ឱកាសល្អសម្រាប់អ្នកដែលចង់ក្លាយជាតារាសម្ដែង និងអ្នកនិពន្ធ ដោយ TNAOT APP នឹងរៀបចំផលិតខ្សែភាពយន្តខ្លីដ៏ពិសេសប្រចាំឆ្នាំ២០២១ខាងមុខនេះ ដោយកម្មវិធីនេះមានឈ្មោះថា «អ្នកទាំងអស់គ្នាជាផលិតករ»។ ពួកយើងកំពុងតែជ្រើសរើសនូវតួសម្ដែង និងអ្នកនិពន្ធដើម្បីចូលរួមថតខ្សែភាពយន្តខ្លីដ៏ពិសេសនេះជាមួយគ្នា មិនតែប៉ុណ្ណោះអ្នកដែលជាប់ឈ្មោះជាតួសម្ដែង ឬអ្នកនិពន្ធ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចាប់ពី $800 រហូតដល់ $1500ថែមទៀតផង។ របៀបនៃការចូលរួម៖១. ទាញយក TNAOT APP រួចធ្វើការចុះឈ្មោះ២. បង្ហោះវីដេអូដែលមានរូបអ្នកផ្ទាល់ជាអ្នកសម្ដែង (ផ្ដល់អាទិភាពវីដេអូប្រភេទសាច់រឿង) ចូលទៅក្នុង TNAOT...

កម្ពុជា ស្នើអូស្រ្ដាលី ផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ

ភ្នំពេញ៖លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី។ ការស្នើភាគីអូស្រ្ដាលី​​នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាស លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលី...

រដ្ឋបាលជលផលថា ផលចាប់សរុបតាមដាយត្រី សម្រាប់ឆ្នាំនេះ ទាបជាងឆ្នាំ២០១៩

ភ្នំពេញ៖រដ្ឋបាលជលផល បានឲ្យដឹងថា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ ខណៈផលនេសាទ ក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨...

Breaking

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...
spot_imgspot_img