bora.chhouk@gmail.com

1388 POSTS

Exclusive articles:

កំពូលស្មាតហ្វូន សាមសុង Galaxy S20+ | S20 Ultra ធ្វើឱ្យជីវិតអ្នក កាន់តែរស់រវើក…ស៊ីវីល័យ…ទាន់សម័យ និងរីករាយគ្រប់ពេល!!

(ភ្នំពេញ) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានាការថតរូប និងវីដេអូឱ្យបានស្អាតៗប្លែកដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលវេលាដ៏រីករាយនេះគឺជារឿងមួយដែលមិនអាចខ្វះបាន! ជាមួយនឹងស្តេចកំពូលស្មាតហ្វូន សាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេគឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាតភ្លឺច្បាស់យ៉ាងល្អឥតខ្ចោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់…! អ្នកថតរូបអាជីពសុំខ្មាស់តែម្តង…!! សូមបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra...

កំពូលទូរស័ព្ទ ខេមហ្វូន ចុចប៊ូតុង CF 015 និង O7

អតិថិជនភាគច្រើនដែលធ្លាប់ប្រើប្រាស់ ទូរស័ព្ទចុចប៊ូតុងតែងតែចង់បាន ទូរស័ព្ទតម្លៃសមរម្យ មានគុណប្រយោជន៏ច្រើន ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការ ប្រាស្រ័យទាក់ទងគ្នា ព្រមទាំងប្រើប្រាស់ជួយដល់ការ ប្រកបការងារ និងការរស់នៅប្រចាំថ្ងៃ។  ហេតុនេះហើយ ក្រុមហ៊ុនខេមហ្វូន បានបញ្ចេញកំពូលទូរស័ព្ទចុចប៊ូតុងស៊េរីថ្មីៗ មានដូចជា CF 105 Pro ទស្សនាទូរទស្សន៍គ្រប់ទីកន្លែង ដោយមិនប្រើប្រាស់អ៊ីនធឺណិត និង O7 ជាទូរស័ព្ទមិនជ្រាបទឹក នឹងមានមុខងារទែម៉ូម៉ែត្រ ងាយស្រួល ក្នុងការវាស់កម្ដៅ ហើយមានមុខងារ...

ឡូយកប់ស៊េរី …!! Galaxy A31 អេក្រង់ធំច្បាស់…ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!

(ភ្នំពេញ) ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A31 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មវិញប្រើឡើងហត់! ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែលថ្មីនេះមកជាមួយនឹងអេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ប្រភេទ Infinity-U ដាំដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់, កាមេរ៉ាមុខ 1 គ្រាប់ (មានសមត្ថភាពថត Selfie បានច្បាស់ស្អាតកប់ស៊េរី) ជាមួយនឹងកម្លាំងថ្ម 5,000 mAh (ប្រើឡើងហត់សឹងតែមិនបាច់សាកក្នុងរយៈពេលពេញ 1 ថ្ងៃ) ព្រមទាំងបំពាក់នូវមេម៉ូរីRAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយអាចបន្ថែមក្រៅបានរហូតដល់ 512 GB ថែមទៀតផង! រកឯណាបាន? លោកអ្នកអាចរកបានគ្រប់ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត! សម្រាប់ម៉ូឌែល Samsung Galaxy A31 ដែលមានរូបរាង និងការឌីហ្សាញបែបថ្មីដ៏ទាក់ទាញ ទំនើបនេះក្រុមហ៊ុនធ្វើការលក់ជូនអតិថិជនទាំងអស់ក្នុងតម្លៃត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ!! អត់ទាន់ចប់ទេ…! នៅមានទៀត! អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសជាមួយនឹងកាដូអស្ចារ្យថែមទៀតផង! ម៉េចដែរ…ចង់បានអីទៀត? ខាងក្រោមនេះគឺជាលក្ខណៈលម្អិតព្រមទាំងចំណុចពិសេសៗដែលអាចធ្វើឱ្យលោកអ្នកសម្រេចចិត្តបានកាន់តែច្បាស់ក្នុងការទទួលបានស្មាតហ្វូនស៊េរីទំនើបក្នុងចិត្តយកមកប្រើនឹងគេផងដែរ! * Samsung Galaxy A31 - អេក្រង់ធំ៖ 6.4 អ៊ីញ Infinity-U លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង - កម្រិតភាពច្បាស់៖ FHD+ Super AMOLED (1080 x 2400) - កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, F2.0),...

ម៉ាស៊ីនបោក សម្លៀកបំពាក់ ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារ ដ៏ឆ្លាតវៃ!!

(ភ្នំពេញ)ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០៖ ការជ្រើសរើសម្លៀកបំពាក់ មកពាក់លើខ្លួនប្រាណ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះ គឺការជ្រើសរើស ម៉ាស៊ីនបោកដែល អាចថែរក្សាសម្អាតសម្លៀកបំពាក់ លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់ មេរោគបានទៀតផង ! ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេស បោកគក់ដ៏ល្អឥតខ្ចោះ ដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់...

Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី…ពេលបត់ក៏ឡូយឆាយស្រស់ស្អាត…ពេលបើករឹតតែ សង្ហាទាន់សម័យ!!

(ភ្នំពេញ) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើនិយាយពីរសនិយមនៃ ពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នា ច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោក ងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ! Samsung...

Breaking

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…
spot_imgspot_img