bora.chhouk@gmail.com

1388 POSTS

Exclusive articles:

រាជបុត្រតួឯក OPPO A92 ទាក់ចិត្តអ្នកសារព័ត៌មាន និងអ្នកថតរូប មុនពេលចេញលក់ផ្លូវការ ដោយសារតែកាមេរ៉ា AI 4 គ្រាប់ 48MP ថតច្បាស់ ជាមួយនឹងរ៉េមរ៉មក៌ធំ 8GB+128GB ថ្មក៌ខ្លាំង 5000mAh

បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ អ្នកចូលចិត្តរូប អ្នកចូលចិត្តលេងហ្គេមដូចជាអាយដល...

OPPO A92 ទាក់ចិត្តអ្នកសារព័ត៌មាន និងអ្នកស្រឡាញ់ថតរូប បន្ទាប់ពីតេស្ត ពិសេស កាមេរ៉ា AI 4 គ្រាប់ 48MP ច្បាស់ម៉ត់ញាក់សាច់ ល្បឿនម៉ារលូនជាមួយនឹងរ៉េមធំរ៉មក៌ធំ 8GB+128GB ថ្មខ្លាំង 5000mAh

បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ អ្នកចូលចិត្តរូប អ្នកចូលចិត្តលេងហ្គេមដូចជាអាយដល...

36th Association of Southeast Asian Nations Summit and priorities in a new situation

With the COVID-19 pandemic still posing a threat to most countries, the 36th ASEAN Summit will be held online on June 26. The summit will...

ម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុងទ្វារចំហៀងគឺជាម៉ូឌែលពេញនិយម និងលក់ដាច់បំផុតដែលជាជម្រើសទី១ របស់គ្រួសារដ៏ឆ្លាតវៃ…!!

(ភ្នំពេញ)ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០៖ លោកអ្នកពិតជារវល់ជាមួយនឹងការងារសំខាន់រាល់ថ្ងៃផង…ត្រូវធ្វើការងារផ្ទះផង…ហើយឥឡូវនេះមេឃភ្លៀងញឹកញាប់ទៀត ចឹងប្រាកដជាពិបាកក្នុងការហាលខោអាវឲ្យបានស្ងួតល្អ និងមិនធុំក្លិនផ្តុស...? ឈប់បារម្ភទៀតទៅ…! រាល់បញ្ហា និងកង្វល់ខាងលើនេះនឹងត្រូវដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុង ទ្វារចំហៀង ម៉ូឌែល WD14F5K5ASG/ST បោក និងសម្ងួតក្នុងពេលតែមួយមានសមត្ថភាពអាចបោកនិងថែរក្សាសម្លៀកបំពាក់របស់លោកអ្នកបានស្អាតល្អ និងសម្ងួត ស្ងួតលឿនរហ័សព្រមទាំងមានលក្ខណៈពិសេសៗ និងមុខងារថ្មីៗជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺមានបំពាក់បច្ចេកវិទ្យាអ៊ីនវើទ័រលើម៉ូទ័រ ស៊ីភ្លើងតិច ប្រើបានយូរមែនទែន! អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិចរបស់សាមសុង! ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់គុណភាពល្អ ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក៖ * ចំណុះធំបោកបានកាន់តែច្រើន ចំណុះធំទូលាយអាចបោកបាន 14 គីឡូក្រាម និងសម្ងួតបានម្តង 7 គីឡូក្រាម ចំណេញពេលវេលាបោកតែម្តងហើយ…មិនចាំបាច់រង់ចាំបោកច្រើនដង ចំណេញពេលវេលាសម្រាប់ក្រុមគ្រួសារ! * បច្ចេកវិទ្យាពពុះសាប៊ូ (ហ្វូម) មុខងារពិសេស Ecobubble នេះនឹងរំលាយសាប៊ូឱ្យទៅជាពពុះ (ហ្វូម) ងាយជ្រាបចូលសព្វសាច់ក្រណាត់មានសមត្ថភាពខ្លាំងក្នុងការបោកជម្រះសម្លៀកបំពាក់បានស្អាតល្អ! បើទោះបីជាស្នាមប្រឡាក់ខ្លាំងក៏នៅតែអាចកម្ចាត់បានយ៉ាងងាយបំផុត! ជាពិសេសកម្លាំងទឹកបាញ់ខ្លាំងបន្ថែម…បង្កើនប្រសិទ្ធភាពនៃការបោកគក់ឱ្យកាន់តែជ្រះស្អាតល្អ ព្រមទាំងថែរក្សាសាច់ក្រណាត់មិនឱ្យខូចទៀតផង! * ទម្លាក់សាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ បច្ចេកវិទ្យា Auto Dispense ម៉ាស៊ីននឹងធ្វើការបញ្ចេញសាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ! ម៉ាស៊ីនមាន សេនស័រ (Sensor) ស្កេនចាប់យកចំណុះសម្លៀកបំពាក់រួចធ្វើការបញ្ចេញបរិមាណសាប៊ូ និងទឹកក្រអូបឱ្យសមស្របទៅនឹងចំណុះខោអាវដែលត្រូវបោកសម្អាតតាមជាក់ស្តែង! បែបនេះនឹងអាចកាត់បន្ថយការខ្ជះខ្ជាយសាប៊ូ និងប្រើទឹកក្រអូបលើសកម្រិត! យី…! ឆ្លាតណាស់ហ្ន៎…!! * មុខងារខ្យល់ក្តៅ បច្ចេកវិទ្យា Air Wash ដ៏ពិសេសនេះធ្វើឱ្យសម្លៀកបំពាក់មានក្លិនក្រអូប ស្រស់ស្រាយ សម្លាប់មេរោគ បាក់តេរីបានល្អ! ជាពិសេសមុខងារនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ក្លិនផ្អួរ ក្លិនផ្តុស និងក្លិនមិនល្អផ្សេងៗដែលតោងជាប់សម្លៀកបំពាក់ ជាពិសេស ស្រោមភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និងតុក្កតាជាដើម ! * បច្ចេកវិទ្យាកាត់បន្ថយញ័រ និងសំឡេង ជាមួយនឹងបច្ចេកវិទ្យា VRT កាត់បន្ថយរំញ័រ ធ្វើឱ្យម៉ាស៊ីនបោកមានលំនឹងនឹងល្អ លែងមានសំឡេងរំខាន ទោះបីជាបង្វិលលឿនយ៉ាងណាក៏ដោយក៏នៅតែគ្មានសំឡេងរំខានដែរ! * ស្វែងរកដំណោះស្រាយតាមទូរស័ព្ទ លោកអ្នកអាចឆែក ឬតាមដានបញ្ហារបស់ម៉ាស៊ីនព្រមទាំងដំណោះស្រាយនានាតាមទូរស័ព្ទដៃដោយខ្លួនឯងបាន! ដូច្នេះលោកអ្នកក៏អាចសន្សំសំចៃថវិកា និងពេលវេលាកាន់តែច្រើនដោយមិនចាំបាច់ហៅជាងមកញឹកញាប់នោះទេ! ពិតជាឡូយរបស់គេមែន…!! អ៊ីចឹងបានជាសុភាពនារីស្ត្រីមេផ្ទះគាំទ្រ និងលក់ដាច់ខ្លាំងយ៉ាងនេះ!! ចាប់ពីពេលនេះទៅលាហើយក្លិនផ្តុស លាហើយគ្រប់ស្នាមប្រឡាក់ លាហើយការចំណាយច្រើនថ្លៃវិកយប័ត្រភ្លើង និងសូមស្វាគមន៍រដូវភ្លៀង! ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង បោក និងសម្ងួត ផ្តល់នូវភាពងាយស្រួល និងសុខុមាលភាពជូនលោកអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ! នៅចាំអីទៀត? សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាម៉ាស៊ីនបោកម៉ូឌែលនេះដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

VCM Fleet ចូលរួមសម្រួលជីវភាព អ្នករត់ម៉ូតូកង់បី ក្នុងវិប្បត្តិកូវីដ១៩ ដោយបញ្ចុះតម្លៃជួល និងរំលស់ធ្វើជាម្ចាស់ផ្ទាល់ ដោយគ្មានការប្រាក់

ដោយសំឡឹងឃើញ ពីផលវិបាក របស់បងប្អូន អ្នករត់ម៉ូតូកង់បី ក្នុងអំឡុងពេល ពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា រងផលប៉ះពាល់ ពីជំងឺកូវីដ១៩ផងនោះ ក្រុមហ៊ុន VCM Fleet បានចូលរួមចំណែក ជាមួយបងប្អូន ប្រាស្រ័យមុខរបរ រត់ម៉ូតូកង់បី ដោយធ្វើការបញ្ចុះតម្លៃ មកនូវត្រឹម ១១០ដុល្លារអាមេរិក ក្នុងមួយខែ ថែមទាំងផ្តល់ឱកាស កាត់រំលស់ ធ្វើជាម្ចាស់ផ្ទាល់ របស់ម៉ូតូកង់បី...

Breaking

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…
spot_imgspot_img