bora.chhouk@gmail.com

1388 POSTS

Exclusive articles:

លក្ខណៈសម្បត្តិ ដ៏អស្ចារ្យ បន្ថែមទៀត ដែលធ្វើឱ្យស្តេច កំពូលស្មាតហ្វូន Samsung Galaxy S20+ | Galaxy S20 Ultra ល្អបំផុតដាច់គេ…!!

(ភ្នំពេញ) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ ៖ ជាធម្មតាមុន នឹងលោកអ្នកសម្រេចចិត្ត ជ្រើសរើសកំពូល ស្មាតហ្វូនក្នុងចិត្ត និងត្រូវតាមតម្រូវការ ដែលខ្លួនចង់បានយកមកប្រើ គឺត្រូវតែដឹងពីលក្ខណៈសម្បតិ្ត និងចំណុចពិសេសៗ ឱ្យបានលម្អិត ដើម្បីប្រាកដថា លោកអ្នកនឹងមិនខកបំណង បន្ទាប់ពីទិញយកមកប្រើ! ពិតមែនទេ? ត្រូវគ្នាហើយអ៊ីចឹង…! ថ្ងៃនេះក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សាមសុង នឹងធ្វើការបង្ហាញកំពូល លក្ខណៈសម្បត្តិលើកទី...

មានម៉ាស៊ីនបោក សម្លៀកបំពាក់ ទ្វារលើរបស់ Samsung ដូចមានជំនួយការ បោកគក់ ដ៏វៃឆ្លាតបំផុតក្នុងផ្ទះ…!!

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមេសា ២០២០៖ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសក្នុងអាកាសធាតុក្តៅ សម្បូរធូលីដីបែបនេះគឺថាតិចៗបែកញើសជោគ!ខោអាវទើបនឹងពាក់ឆាប់ប្រឡាក់ និងងាយធុំក្លិនញើស!ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ… ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ពិតជាអាចធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល! ទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការជួយសម្រួលដល់ការបោកសម្អាតសម្លៀកបំពាក់បានយ៉ាងល្អបំផុត៖ 1. បច្ចេកវិទ្យា Digital Inverter ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មានសំឡេងស្ងាត់ល្អ គ្មានសំឡេងរំខាន សន្សំសំចៃថាមពលខ្ពស់បំផុត និងមានការធានារហូតដល់ 11 ឆ្នាំ! 2. Magic Dispenser ជាបច្ចេកវិទ្យាដែលជួយកាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ដោយមុខងារនេះអាចវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើមនូវប្រតិបត្តិការបោកគក់។ 3. Magic Filter (Powerful Filtration) ជាបច្ចេកវិទ្យាដែលបំពាក់មកជាមួយតម្រងពីរជាន់អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ! 4. WobbleTM Technology ជាបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។ 5. Smart Check លោកអ្នកនឹងមិនចាំបាច់ចំណាយពេល ឬថវិកាបន្ថែមក្នុងការហៅជាងជួសជុលទៀតនោះទេ! លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារជាច្រើននៅលើទូរស័ព្ទដៃបានយ៉ាងងាយបំផុត! 6. Intensive Cleaning ជាមួយនឹងមុខងារ Intensive Wash លោកអ្នកអាចជ្រើសរើសមុខងារនេះក្នុងការបោកសម្អាតនូវសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ខ្លាំងដែលមិនងាយជម្រះ! យ៉ាងម៉េចដែរប៉ុនហ្នឹង…? ពេញចិត្តនៅ? ដូច្នេះមានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មួយគ្រឿងនៅផ្ទះដឹងតែជីវិតងាយស្រួល និងមានពេលវេលាសម្រាកច្រើនតែម្តង! ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖1800 203 232!

ប្រាសាក់ ផ្តល់កម្ចី សហហិរញ្ញប្បទានដល់ សហគ្រាស ធុនតូច និងមធ្យម

ប្រាសាក់ ដែលជាគ្រឹះស្ថាន ហិរញ្ញវត្ថុធំជាងគេនៅ កម្ពុជា បានចូលរួមក្នុង «គម្រោង សហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម» ដែលជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្ដល់កម្ចី ដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ គម្រោងឥណទាននេះនឹងធ្វើឱ្យប្រាសាក់អាចផ្ដល់ កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់ 1,26 ប៊ីលានរៀល (ឬ 30 ម៉ឺនដុល្លារ) ឬ ទុនបង្វិលរហូតដល់...

សូមអបអរសាទរអ្នកឈ្នះទាំង 10 រូបពីកម្មវិធី “មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” ក្នុងសប្តាហ៍ចុងក្រោយ !!! ជាវស្មាតហ្វូន ដែលទំនើបទាន់សម័យ និងលេចធ្លោបំផុតមធ្យម…ងំគឺឈ្នះមហារង្វាន់ពិសេសតែម្តង!!

(ភ្នំពេញ) ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០៖ កម្មវិធី“មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” បានឈានចូលមកដល់ សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញ អ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 2020 ឈ្មោះគួន គួយ មកពីខេត្តកណ្តាល និងរង្វាន់ ជាច្រើនសរុប10 រង្វាន់។ សូមចូលរួមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ទាំងអស់សរុប 40នាក់ ក្នុងរយៈពេល...

ហាង បេប៊ីអោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន

កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក ដោយ អតិថិជនគ្រាន់តែចំណាយអស់ 70ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន 3 គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និងរង្វាន់ធំរថយន្ត Ford...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img