bora.chhouk@gmail.com

1354 POSTS

Exclusive articles:

ក្រុមហ៊ុន Xiaomi បានសម្ភោធជាផ្លូវការ នូវទូរសព្ទម៉ូដែលថ្មីត្រកូល Redmi 12 Series ដោយជោគជ័យដែលមានការចូលរួមដោយតារាល្បីៗ និង ភ្ញៀវកិត្តយសជាច្រើនកុះករ

កាលពីថ្ងៃសៅរ៏ទី២៩ មេសា ឆ្នាំ ២០២៣កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Xiaomi បានប្រកាសពីការចេញលក់នៃត្រកូល Redmi Note 12 Series ក្នុងទីផ្សារកម្ពុជា។ ដោយមានការចូលរួមសាទរពីសិល្បករ សិល្បការនីជាច្រើនដូចជា លោក លីម តិចម៉េង កញ្ញា អាង សុជាតា កញ្ញាសេលីណា និង តារាកិត្តិយសល្បីៗ ក៏ដូចជាដៃគូសហការរបស់ក្រុមហ៊ុន Xiaomiជាច្រេីនរូបផងដែរ...

TikTok ក្លាយជាអ្នកឧបត្ថម្ភពិសេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២

ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍កីឡានៅក្នុង បណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេស និងអេហ្វិច (Effect) ថ្មីនៅក្នុង App ដើម្បីជំរុញឱ្យមាន ទំនាក់ទំនងកាន់តែប្រសើររវាងអ្នកគាំទ្រ និងអត្តពលិក។ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣៖ ថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែក រំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ ពិសេសដល់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ឆ្នាំ២០២៣)...

រកឃើញជើងឯក តំណាងឲ្យកម្ពុជា ដើម្បីចូលប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legend Southeast Asia Cup 2023 ហើយ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។ យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន...

កម្មវិធី Medpro តភ្ជាប់អ្នកជម្ងឺកម្ពុជា ជាមួយនិងមន្ទីពេទ្យឈានមុខគេ នៅវៀតណាម

កម្មវិធី Medpro តភ្ជាប់អ្នកជម្ងឺកម្ពុជា ជាមួយនិង បណ្ដារមន្ទីពេទ្យឈានមុខគេនៅវៀតណាម បន្ដនូវការជោគជយ័នៃប្រពន្ធ័កំណត់កាលវិភាគពិនិត្យជម្ងឺ Medpro ឲ្យប្រជាជនវៀតណាម។ Medpro ទើបបើកដំណើរការជាផ្លូវការកម្មវិធីជាភាសាខ្មែរ និង Fanpage https://www.facebook.com/Medpro.Cambodia ដើម្បីជួយប្រជាជនកម្ពុជាមានភាពងាយស្រួលកំណត់កាលវិភាគពិនិត្យ នៅជាង 30 មន្ទីពេទ្យឈានមុខគេនៅវៀតណាម ក៏ដូចជាផ្ដល់នូវបណ្ដារសេវាកម្មជំនួយពិសេសដោយឡែកឲ្យអ្នកជម្ងឺកម្ពុជា ដូចជា ជ្រើសរើសមន្ទីសមស្រប បកប្រែ ការធ្វើដំណើរ និង ស្នាក់នៅ...

Liberty Carz – ប្រេនទិញលក់រថយន្ត ឈានមុខគេនៅកម្ពុជា

Liberty Carz បានផ្ដល់នូវបទពិសោធន៍ទីផ្សារល្អផ្ដាច់គេសម្រាប់អ្នកទិញ និងអ្នកលក់រថយន្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កម្មវិធីទូរស័ព្ទដៃមួយនេះបានផ្តល់នូវវេទិកា ដ៏ទំនើបដែលជាជំនួយសម្រាប់ដំណើរការទិញ និងលក់រថយន្តគ្រប់ប្រភេទនៅក្នុងដៃលោកអ្នក។ កម្មវិធីទូរស័ព្ទ Liberty Carz ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទីផ្សារទិញ និងលក់រថយន្ត នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទិញ និងអ្នកលក់អាចទទួលបានបទពិសោធន៍គ្រប់សេវាកម្មដែល Liberty Carz ផ្តល់ជូន។ អតិថិជនអាចទាញយកកម្មវិធី Liberty...

Breaking

មិត្តហ្វូន 17ឆ្នាំ នៃការផ្សារភ្ជាប់ដ៏មានន័យ បោះជំហានចូលក្នុងយុគសម័យ 5G ដ៏រំភើបអស្ចារ្យ

ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍...

បេះដូងរួមក្នុងសហគមន៍តែមួយ ខ្មែរ ប៊ែវើរីជីស រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារសាមគ្គី ជូនដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន

ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន...
spot_imgspot_img