Distributor

67 POSTS

Exclusive articles:

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូន​អូប័រល្បឿនលឿន GTVC ទៅទទួលជនបរទេសម្នាក់ មានជំងឺលើសឈាម ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសជនបរទេសមួយរូប មានជំងឺលើសឈាម (មិនអាចកុំរើកបានមួយជំហៀងខ្លួន) ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសខាងលើមានឈ្មោះ...

អ្នកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល១ក្បាល ដោះលែងចូលទៅព្រៃធម្មជាតិវិញ ក្រោយទទួលបានពីពលរដ្ឋស្ម័គ្រចិត្ត

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនមកកាន់អ្នកឧកញ៉ា​ ហើយបានយកទៅដោះលែង នៅតំបន់ព្រៃធម្មជាតិ ដើម្បីជាផ្នែកមួយ ក្នុងការចូលរួម ការពារសត្វព្រៃ ជាពិសេសប្រភេទសត្វកម្រ ។ តាមប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានអោយដឹងថា ការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះ មកជូនអ្នកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយៈវីដេអូសកម្មភាពនានា របស់អ្នកឧកញ៉ា ដែលស្រឡាញ់...

អ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមរំលែកទុក្ខ ទៅកាន់សមាជិកគ្រួសារកម្មករសំណងម្នាក់ ចំនួន២លានរៀល ក្រោយដឹងថាមានជីវភាពខ្វះខាត

ភ្នំពេញ៖ ដោយទទួលដំណឹងថាមានពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងមានសមាជិកទទួលមរណៈភាព អ្នកឧកញ៉ា ទៀ វិចិត្រ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាត់តាំងក្រុមការងារ​នាំយកថវិកាចំនួន ២,០០០,០០០រៀល ជាការចូលរួមរំលែកទុក្ខ និងសម្រាប់ចាត់ចែងក្នុងពិធីបុណ្យ ប្រគល់ជូនដល់គ្រួសារនៃសព ឈ្មោះ យិន ស៊ន ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរកម្មករសំណង់ ។ ថវិកា...

សម្តេចធិបតី ថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង "មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន" ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន​ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួម...

អ្នកឧកញ៉ា ទៀ វិចិត្រ ដោះលែងសត្វឈ្លូសមួយក្បាលចូលក្នុងព្រៃវិញ ក្រោយពលរដ្ឋប្រគល់ជូនឱ្យចាត់ចែង

ភ្នំពេញ៖ ពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ២ ខែសីហា ឆ្នាំ២០២៤ ចាប់បានសត្វឈ្លូស ០១ក្បាល​ ដែលរត់ចូលភូមិអ្នកស្រុក ក្រោយចាប់បាន ពលរដ្ឋបានរាយការណ៍ជូន អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីចាត់ចែងនាំយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីពលរដ្ឋភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារ ទៅទទួលនិងនាំយកសត្វឈ្លូសមួយក្បាលនេះ ទៅព្រលែងចូលក្នុងព្រៃប្រភពដើម របស់សត្វឈ្លូសនេះវិញរួចរាល់...

Breaking

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…
spot_imgspot_img