pheaktra1168@gmail.com

104 POSTS

Exclusive articles:

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និងស្តង់ដារអន្តរជាតិ

ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។ ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត...

ចក្ខុវិស័យពីភ្នំពេញ ទៅកាន់ពិភពលោក៖ Lagio Gelato កំពុងដួសការ៉េម Italy ដោយមោទនភាពកម្ពុជាចូលទៅក្នុងគ្រប់កែវផ្តល់ទៅអោយអតិថិជន

នៅចំកណ្តាលរាជធានីភ្នំពេញ ក្លិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ ការ៉េមបែបអ៉ីតាលី Gelato ទើបផលិតថ្មីៗ កំពុងទាក់ទាញអារម្មណ៍អ្នកដើរឆ្លងកាត់។ អតិថិជនឈរ​មើល​ដោយអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្ត ខណៈបុគ្គលិកហ៊ុច gelato មួយកែវ ដែលពួកគេប្រហែលជាគិតថា អាចរកបានតែនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីតែប៉ុណ្ណោះ— ប៉ុន្តែនេះមិនមែនជាផលិតផលនាំចូលសុទ្ធសាធឡើយ។ នេះគឺ Lagio Gelato ដែលកើត និងផលិតដោយមោទនភាពនៅកម្ពុជា មានគ្រឿងផ្សំ និងរូបមន្តពីប្រទេស Italy ផ្ទាល់។ អ្នកបង្កើត...

ផ្តល់ជំនួយថវិកា $300 ជារៀងរាល់ខែ រយៈពេល 3 ឆ្នាំ ពីក្រុមហ៊ុន ហនុមាន ដល់ប្អូនស្រីភៀសសឹក ដើម្បីអោយសុបិន្ដក្លាយជាគ្រូបង្រៀនទៅជាការពិត

ក្រុមហ៊ុន ហនុមាន បានបង្ហាញអោយឃើញពីចិត្តសប្បុរស និងគាំទ្រដល់ប្អូនស្រីដែលកំពុងភៀសសឹក ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ ដើម្បីជួយលើកស្ទួយប្អូនស្រីឲ្យបន្តការសិក្សា ដើម្បីបំពេញគោលបំណងក្លាយជាគ្រូបង្រៀន។ ជំនួយនេះ មិនមែនជាការផ្តល់ជាសាច់ប្រាក់ទេ ប៉ុន្តែជាការផ្តល់នៃ សេចក្ដីសង្ឃឹម ជីវិតថ្មី និងអនាគតថ្មី។ វាជាការរួមចំណែកនៃសេចក្ដីស្រមៃមួយដែល ប្អូនស្រីប៉ងប្រាថ្នា ដោយទទួលបានចិត្តសប្បុរសធម៌ ពីក្រុមហ៊ុនហនុមាន។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនហនុមាន ដែលកំពុងជានិច្ចជាកាលតែងតែ...

ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក

ភ្នំពេញ៖ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។ ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ "ការលើកកម្ពស់ប្រជាជន និងសហគមន៍" ដែលជាសសរស្តម្ភចីរភាពស្នូលមួយរបស់ខ្លួន ក្រុមហ៊ុន...

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧបត្ថម្ភថវិកា សាមសិបម៉ឺនដុលា្លរអាមេរិក បន្ថែមតាមរយៈរាជរដ្ឋាភិបាលជាជំនួយដល់វីរកងទ័ពជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ដើម្បីបង្ហាញពីការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្រុមហ៊ុនហនុមានបានប្រកាសឧបត្ថម្ភថវិកាជាលើកទី២តាមរយៈរាជរដ្ឋាភិបាលចំនួន US$300,000 បន្ថែមទៀត បន្ទាប់ពីការបរិច្ចាគលើកទី 1 ចំនួន 200លានរៀល (ស្មើនឹង ៥ម៉ឺនដុល្លារ) កាលពីថ្ងៃទី០2 មិថុនា 2025។ សរុបថវិកាទាំងពីរលើក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភចំនួន $350,000(សាមសិបប្រាំម៉ឺនដុល្លារអាមេរិក) ។ ការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ប្រកបដោយស្មារតីសាមគ្គីភាពជាតិយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក...

Breaking

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…
spot_imgspot_img