pheaktra1168@gmail.com

103 POSTS

Exclusive articles:

V40 Series ZEISS Professional Portrait ផ្ទុះការលក់ដាច់យ៉ាងខ្លាំងនៅកម្ពុជាបន្ទាប់ពីការទទួលការកក់ទុកជាច្រើន

V40 series ZEISS Portrait So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើកការកម្ម៉ង់ទិញទុកមុន។ អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដែលមុខងារនេះជាតម្រូវការរបស់អតិថិជនដែលកំពុងពេញនិយម ។ បន្ថែមពីនេះ vivo V40 series...

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា នៅថ្ងៃទី ១៨ ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុន ទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើន ពីអ្នកប្រើប្រាស់

មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40 Series ឥឡូវនេះ V40 Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា...

រដ្ឋាភិបាលវៀតណាម សាងសង់ និងផ្តល់លំនៅឋានដល់ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រសួងនគរបាល វៀតណាម បានរៀបចំពិធីសម្ពោធ និងប្រគល់លំនៅឋានចំនួន ១.៣០០ ខ្នងជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន នៅលើភូមិសាស្ត្រខេត្តត្រាវិញ (Trà Vinh) ដែលស្ថិតនៅភូមិភាគខាងត្បូងនៃប្រទេសវៀតណាម។ អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង (Lương Tam Quang) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបង្ហាញពីភាពជឿជាក់ថា...

វីរបុរសបាល់ទាត់ Fernando Torres ចូលរួមជាមួយ K9WIN ជាទូតសុឆន្ទៈ៖ ការផ្លាស់ប្តូរដ៏អស្ចារ្យក្នុងវិស័យកម្សាន្តអនឡាញ

នៅក្នុងការវិវត្តទៅមុខយ៉ាងគួរឱ្យរំភើបជាមួយនឹងប្រិយមិត្តដែលចូលចិត្តកីឡាបាល់ទាត់ និងការកម្សន្តអនឡាញ វីរបុរសបាល់ទាត់ Fernando Torres ត្រូវបានប្រកាសថាជាទូតសុឆន្ទៈចុងក្រោយបំផុតសម្រាប់ K9WIN ដែលជាវេទិកាភ្នាល់កីឡា និងកម្សាន្តអនឡាញឈានមុខគេក្នុងតំបន់អាស៊ី។ ភាពជាដៃគូនេះបង្ហាញពីការសហការយ៉ាងស្វាហាប់រវាងបុគ្គលល្បីៗក្នុងវិស័យបាល់ទាត់ពិភពលោក និងម៉ាកយីហោដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងពិភពកម្សាន្តអនឡាញ។ ការសហការគ្នានេះបង្ហាញពីយុគសម័យថ្មីដ៏ំគួរឱ្យរំភើបសម្រាប់ K9WIN ដោយរួមបញ្ចូលគ្នានូវវេទិកាទំនើបរបស់ពួកគេជាមួយនឹងភាពល្បីល្បាញ និងឥទ្ធិពលរបស់ Torres ដើម្បីបង្កើនវត្តមានជាសកលរបស់ម៉ាកយីហោនេះ។ហេតុអ្វីជាលោក Fernando Torres ទៅវិញ? លោក Fernando Torres ដែលត្រូវបានគេស្គាល់ផងដែរជាមួយនឹងរហ័សនាមជា "El Niño"...

Xiaomi 14T Series បំពាក់នូវថ្មដ៏មានថាមពល និងសមត្ថភាពសាកថ្មលឿន ធានាបាននូវការសាកថ្មលឿន និងការប្រើប្រាស់ដែលអាចទុកចិត្តបាន Xiaomi 14T Pro

​ភ្នំពេញ ៖​ Xiaomi មានភាពលេចធ្លោជាលើកដំបូងនៅក្នុង Xiaomi T Series ដែលបង្ហាញសមត្ថភាពសាកឥតខ្សែ 50W បន្ថែមលើថ្ម 5000mAh ។ លើសពីនេះ 120W HyperCharge អនុញ្ញាតឱ្យសាកពេញត្រឹមតែ 19នាទី ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Xiaomi 14T ត្រូវបានបំពាក់ដោយថាមពលថ្ម 5000mAh ដ៏រឹងមាំ...

Breaking

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…

ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង

ប្រែសម្រួលៈ តុលា បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា…
spot_imgspot_img