private

729 POSTS

Exclusive articles:

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថមគ្រឿងឧបភោគបរិភោគ​ ដល់ សាលាបង្រៀន​ ដល់កុមារគថ្លង់ និងកុមារមានពិការភាព​ នៅសៀមរាប

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី​ ហេង គីមជី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឧបត្ថមនូវស្បៀងគ្រឿងឧបភោគបរិភោគ​ ដល់សាលាវិទ្យាល័យអប់រំពិសេសសៀមរាប ដែលជាសាលាបង្រៀនដល់ កុមារគថ្លង់ និងកុមារមានពិការភាព ។ គ្រឿងឧបភោគបរិភោគ​ ដែលអ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ឧបត្ថម​...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ​ ជួយយកពលរដ្ឋខ្មែរម្នាក់​ រួមទាំងជនបរទេស​ ក្រោយមានអាការ:មិន​ស្រួលខ្លួន ពីកោះរ៉ុង​ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​ព្រះសីហនុ

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្ងន់ធ្ងរ និងភ្ញៀវទេសចរណ៍ជនជាតិបរទេស មានអាការៈចុកក្អួត ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ។ គួរឱ្យដឹងថា​បុរសខាងលើ រួមនឹងភ្ញៀវទេសចរណ៍ជនជាតិបរទេស...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅជួយយកបុរសម្នាក់ មានអាការៈពោះវៀនធ្លាក់ចូលផ្លោកនោម បណ្តាលឲ្យចុកខ្លាំង ពីកណ្តាលសមុទ្រ ទៅមន្ទីរពេទ្យ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រល្បឿនលឿន ទៅជួយទទួលយកបុរសម្នាក់ជាអ្នកនេសាទ មានអាការៈពោះវៀនធ្លាក់ចូលផ្លោកនោម បណ្តាលឲ្យចុកខ្លាំង នៅលើទូកកណ្តាលសមុទ្រ ម្តុំកោះថាស ក្រុងព្រះសីហនុ ទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ទាំងកណ្តាលយប់ ជួយសង្គ្រោះករណីទូកដឹកសម្ភារ១គ្រឿង​ លិចចូលសមុទ្រ

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទាំងកណ្តាលយប់ ទៅជួយសង្គ្រោះករណីទូកដឹកសម្ភារមួយគ្រឿង​ បានបើកបុកបង្គោលផែ ដែលកំពុងសាងសង់ នៅម្តុំទំនប់កោះព្រាប ស្ថិតនៅភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យទូកខាងលើលិចចូលក្នុងសមុទ្រតែម្តង តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ បើតាមការបញ្ជាក់ពីម្ចាស់ទូក ប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកឲ្យដឹងថា ទូករបស់គាត់ស៊ីឈ្នួលដឹកសម្ភារ (គ្រឿងសមុទ្រ) ពីកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចេញមកតាំងពីម៉ោង០៩យប់ ថ្ងៃទី១៣...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ២លានរៀល និងរទេះរុញ១គ្រឿង តបតាមការស្នេីសុំរបស់លោក អូន ហត ដែលភរិយាមានជម្ងឺកាត់ជេីងម្ខាង

ភ្នំពេញ៖ ដោយបានទទួលដំណឹង ពីការខ្វះខាត របស់គ្រួសារលោក អូន ហត ដែលមានភរិយាឈ្មោះ ញ៉ែម ម៉ៅ ភេទស្រី អាយុ៥៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុម៨ ភូមិ៣ ក្រុងព្រះសីហនុ មានជម្ងឺត្រូវបានកាត់ជេីងម្ខាង ដែលកំពុងសម្រាកព្យាលបា លនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយនោះ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានសម្រេចឧបត្ថម្ភថវិកា...

Breaking

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…
spot_imgspot_img