ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Market Dashboard
ព័ត៌មានទីផ្សារ
private
729 POSTS
Exclusive articles:
ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda
អត្ថបទពាណិជ្ជកម្ម
មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)
ព័ត៌មានសេដ្ឋកិច្ច
តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក
ព័ត៌មានសេដ្ឋកិច្ច
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ក្រុមហ៊ុន GTVC ទៅជួយយកជនបរទេស ជួបគ្រោះថ្នាក់ចរាចរណ៍ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត
អត្ថបទពាណិជ្ជកម្ម
private
-
February 22, 2023
ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:៥០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ទូកដឹកទំនិញមួយគ្រឿង លិចក្នុងសមុទ្រខេត្តកោះកុង មនុស្ស៣នាក់ ត្រូវបានក្រុមការងារ ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ
ព័ត៌មានចុងក្រោយ
private
-
February 12, 2023
ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក០១នាក់ និងអ្នករួមដំណើរ០១នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។ តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនលិចតែម្តង។ សុំបញ្ជាក់ថា សម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះGTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕
នាយក វិទ្យាស្ថានកងទ័ពជើងទឹក ថ្លែងអំណរគុណឧកញ៉ា ទៀ វិចិត្រ ដែលតែងឧបត្ថម្ភ សម្ភារៈ និងថវិកា ដល់វិទ្យាស្ថាន
ព័ត៌មានចុងក្រោយ
private
-
February 10, 2023
ព្រះសីហនុ៖ លោក ឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ និងបុគ្គលិកវិទ្យាស្ថានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលតែងតែជួយឧបត្ថមជា សម្ភារៈការិយាល័យ និងថវិកា ដល់វិទ្យាស្ថាន រួមមាន៖ កុំព្យូទ័រ Desktop ម៉ាស៊ីន Printer ម៉ាស៊ីនបញ្ចាំងSlide រោងដាក់រថយន្តអង្គភាព និងថវិកាចំនួន ៣,០០០ដុល្លា សម្រាប់ប្រើប្រាស់ សាងសង់រោងបាយបន្ថែម រោងចិញ្ចឹមជ្រូក និងទិញលូសម្រាប់ធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តាអគារស្នាក់នៅ នីមួយៗរបស់សិក្ខាកាម៕
ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួនមួយក្បាលទៀត ព្រលែងក្នុងសមុទ្រធម្មជាតិវិញ
ព័ត៌មានចុងក្រោយ
private
-
February 6, 2023
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួនមួយក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៦។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0805។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកជំងឺម្នាក់ ពីកោះរ៉ុង បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត
អត្ថបទពាណិជ្ជកម្ម
private
-
February 1, 2023
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៥០នាទី ទាបភ្លឺ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកអ្នកជំងឺមួយរូប រស់នៅក្រុងកោះរ៉ុង មានអាការៈចុកពោះខ្លាំង ដោយទល់លាមក៣ថ្ងៃមកហើយ បញ្ជូនយកមកមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ដើម្បីសង្គ្រោះ។ លោកឧកញ៉ា ទៀ វិចិត្រ...
1
...
18
19
20
...
146
Page 19 of 146
Breaking
ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda
pheaktra1168@gmail.com
-
November 1, 2026
មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…
តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…
ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…
ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា
ព័ត៌មានសេដ្ឋកិច្ច
October 31, 2026
0
បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ការទាមទារនោះរួមមាន…
តម្លៃទីផ្សារបច្ចុប្បន្ន · TradingView
Ticker tape by TradingView