ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើន លើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែម ក្នុងការដាកពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការនាំចូលនូវមាស៊ីនអេធីមអឹមច្រើនម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ...
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង៧លានដុល្លារអាមេរិក ក្នុងនោះវៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញផលិតផលកសិកម្មវៀតណាម មកកម្ពុជា បានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។ ក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុក្ខប្រមាញ់និងនេសាទ និង លោក Le Quoc Doanh...
ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីតឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តាំងពីឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រកួតត្រេត Squid Game វគ្គផ្តាច់ព័្រត្រ ក្នុងនោះបានរកឃើញអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដោយអ្នកឈ្នះលេខ១ ទទួលបាន...
កណ្ដាល៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើម ប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀន...
ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន និងបានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។...
បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៍លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជាយ៉ាងណាក៏ដោយការប្រារព្ធពិធីបុណ្យទាំងនេះនៅតែបន្តជួបការរំខានបន្ដិចបន្ដួចដូចដែលធ្លាប់បានដឹងរួចមកហើយ។ សម្រាប់រដូវកាលប្រារព្ធពិធីបុណ្យខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Heineken® ស្រាបៀរលេខ១លំដាប់ថ្នាក់ ពិភពលោក សូមអញ្ជើញអតិថិជនទាំងអស់សម្លឹងមើលនូវភាពអវិជ្ជមានទាំងនោះនៅ ក្នុងទស្សនៈ វិជ្ជមាន ហើយរីករាយជាមួយនឹងការពិតដែលបង្ហាញតាមរយៈភាពអវិជ្ជមានទាំងនោះដែលជាផ្នែកមួយ ក្នុងការបង្កើតបានការជួបជុំដ៏ល្អឥតខ្ចោះ! ក្នុងការបើកដំណើរការយុទ្ធនាការណ៍ជាសកលនេះ ក្រុមហ៊ុនស្រាបៀរ Heineken® បានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយបង្ហាញអំពី ការរំខានមួយចំនួន ដែលនាំទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ! ក្នុងឱកាសនៃការប្រារព្ធពិធី បុណ្យផ្សេងៗនាពេលខាងមុខ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបង្ហាញវត្តមានតារាពិសេស របស់ខ្លួននោះគឺ Heineken®...
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថា នឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈក្រសួងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី...
កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកក្រុងសៀមរាប! ចាប់ពីពេលនេះ អ្នកខេត្តសៀមរាប កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ទឹកដីនៃប្រាសាទអង្គរវត្ត ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។ ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប...
“Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) បានចាប់បើកលក់ជាផ្លូវការហើយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់ដំណាច់ឆ្នាំ២០២១តែម្ដង។ ដំណាក់កាលថ្មីដ៏ល្អឯកនេះមានសួនអាថ៌កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ...