តើ​បច្ចេកវិទ្យាឌីជីថល​ ជួយ​អ្វីខ្លះ​ដល់សាលារៀន ក្នុងអំឡុងពេល​ជំងឺរាតត្បាត កូវីដ-១៩

Date:

កណ្ដាល៖ កាលពីមុន វិទ្យាល័យ​ ហ៊ុន សែន សេរីភាព មិនធ្លាប់បាន​​ប្រើប្រាស់​បច្ចេកវិទ្យា ​ឌីជីថល​សោះឡើយ រហូតដល់ពេល​ផ្ទុះ​ឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែល​នាំ​ឲ្យ​សាលារៀនបិទទ្វារ នៅឆ្នាំ​២០២០ ។

ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយ​សាលាបានចាប់ផ្ដើម​ ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដែល​បង្កើត​ឡើង​និង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន មិត្តហ្វូន សម្រាប់​សាលារៀន​នៅទូទាំងប្រទេស ដើម្បីបម្រើ​ដល់​សកម្មភាព​រៀន​ និង​បង្រៀន ​។

ក្នុងបរិបទ​ជំងឺរាតត្បាតកូវីដ-១៩ និង​ការបង្រៀនធ្វើឡើង​តាមអនឡាញ ប្រព័ន្ធ SIS បាន​ផ្ដល់​ប្រយោជន៍​ជាច្រើន ​ដល់​ការរៀនសូត្រ​របស់សិស្ស​ផង និងដល់​ការងារ​បង្រៀន​របស់​គ្រូផង ។ SIS គឺជា​កម្មវិធី​មួយ​សម្រាប់​រក្សាទុក​ ឯកសារ​នៅ​មួយកន្លែងដែល ងាយស្រួល​ក្នុងការស្រាវជ្រាវរក ដោយ​ចំណាយពេល​ តែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ព័ត៌មាន​ជាច្រើន​អាចរក​ឃើញ​ភ្លាម ។ ប្រព័ន្ធនេះក៏ជួយទប់ស្កាត់​មិន​ ឲ្យ​ឯកសារ​បាត់​ឬ​ខូចខាត ដោយសារសត្វល្អិត ឬទឹក ឬ​ពុកផុយ​នៃក្រដាស​ ផងដែរ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធ​បណ្ណសារ​ឌីជីថល ជួយរក្សាទុកដាក់​ព័ត៌មាន​ របស់សាលារៀនឲ្យកាន់តែ មានសុវត្ថិភាពជាងមុនថែមទៀត ។

យោងតាម​លោក ម៉ម សុធានី នាយកវិទ្យាល័យ​ ហ៊ុន សែន សេរីភាព បាន​ឲ្យ​ដឹងថា អ្វីៗ​មានភាពងាយស្រួល​ជាងពីមុន នៅពេលដែល​សាលា បានងាកមក​ប្រើប្រាស់​ប្រព័ន្ធ SIS ។ ហើយ​ទាំងគ្រូ​បង្រៀន ទាំង​សិស្ស​ទទួលផល​ប្រយោជន៍ ជាច្រើនពីប្រព័ន្ធ​នេះ ។

លោកនាយក ម៉ម សុធានី បានមានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ឥឡូវនេះ លោកគ្រូអ្នកគ្រូ​អាច​បញ្ចូល​ ពិន្ទុ​សិស្ស​នៅក្នុងប្រព័ន្ធ​បាន ។ សិស្ស​អាចតាមដាន​កាលវិភាគសិក្សា​ និងថ្នាក់រៀនរបស់ខ្លួនបាន ។» លោក​បាន​បន្ថែមទៀតថា «ប្រព័ន្ធនេះងាយស្រួល​ក្នុងការប្រើ នៅពេលយើងយល់ពីវា ។»

អ្នកគ្រប់គ្រងរដ្ឋបាល​របស់សាលា គឺលោក ឈិន គឹមហេង បាន​និយាយថា អ្វីៗ​កាន់តែស្រួលប្រើ​ជាងមុន ​ជាមួយនឹងប្រព័ន្ធ SIS «កាលពីមុន កិច្ចការខ្លះដែលចំណាយពេល ៣០នាទី ទៅមួយម៉ោង ដូចជា​ការបញ្ចូល​ពិន្ទុ​ប្រចាំឆ្នាំ ឥឡូវនេះ ស៊ីពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ។»

យោងតាមក្រុមហ៊ុនមិត្តហ្វូន ដែលជាអ្នកបង្កើត​ប្រព័ន្ធ​នេះ​ឡើង ប្រព័ន្ធ SIS ត្រូវបានអភិវឌ្ឍ​ឡើង​សម្រាប់​ ដាក់ពង្រាយ​ទៅកាន់​គ្រប់ សាលារៀន​នៅតាមទីជនបទ ដែល​ត្រូវការប្រើប្រព័ន្ធ​នេះ​ចាំបាច់បំផុត ។

ប្រធាន​ផ្នែក​ដែលទទួលបន្ទុក​ប្រព័ន្ធ SIS នៅក្រុមហ៊ុន​មិត្តហ្វូន បាន​និយាយ​យ៉ាងដូច្នេះថា «យើង​នឹង​ដាក់​ពង្រាយ​ និងគាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ​ ដោយប្រើប្រព័ន្ធ SIS នេះ ដោយ​ផ្ដល់​ស៊ីមកាត​ដែល​ប្រើ​អ៊ីនធឺណិត ​ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាចរៀនសូត្រ ដោយ​មិន​ចាំបាច់​បារម្ភ​អំពី​ស្ថានភាព ហិរញ្ញវត្ថុ​គ្រួសារ​ឡើយ ។»

មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​ នៅក្នុង​ការជួយ​គាំទ្រ​ដល់ រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្ម នៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

ជា​ក្រុមហ៊ុនឈានមុខគេមួយ​ នៅក្នុងវិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធ បណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់ ​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet នាំមុខគេនៅអាស៊ីអាគ្នេយ៍ ទាក់ទងនឹងប្រសិទ្ធភាពនៃការបំភាយឧស្ម័នសម្រាប់ការហោះហើរក្នុងតំបន់

ភ្នំពេញ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦-​យោងតាមការពិនិត្យឡើងវិញអំពីការបំភាយឧស្ម័នហោះហើរឆ្នាំ ២០២៥ ដោយស្ថាប័នCirium ដែលជាអ្នកផ្តល់ទិន្នន័យ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមេសា...

សាលាអន្តរជាតិ ផារ៉ាហ្គន ពីរភាសាដែលទទួលស្គាល់ដោយ CIS ដំបូងបង្អស់របស់កម្ពុជា

សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ដែលផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំដែលត្រូវបានវាយតម្លៃទទួលស្គាល់ដោយស្ថាប័ន CIS។ កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ...

ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា  នៅ កម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប

ភ្នំពេញ៖​ នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ...