សិល្បៈ កម្សាន្ត កីឡា

ក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចូលរួមប្រតិបត្តិការ ជាមួយសមត្ថកិច្ច ស្វែងរកជនរងគ្រោះ នៅឆ្នេរអូរឈើទាល

ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់កំពុងបាត់ខ្លួន នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹក ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសវ័យ៤០ម្នាក់ឈ្មោះ ហេងពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិច បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុក ក៏បានលង់ទឹកនិងបាត់ខ្លួន។ បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះ មានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

ឧកញ៉ា ទៀ វិចិត្រ ​បញ្ជូនអូប័រល្បឿនលឿនក្រុមហ៊ុន GTVC ទៅទទួលបុរសម្នាក់ មានអាការៈប្រកាច់ លើសឈាម កំរិត២១ ពីក្រុងកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC​ ទៅទទួលយកបុរសម្នាក់...

ឧកញ៉ា ទៀ វិចិត្រ សោកស្តាយចំពោះមរណភាព របស់អ្នកជំងឺម្នាក់ ខណៈក្រុមការងារ​ របស់លោកឧកញ៉ា ខិតខំដឹកយកមក មន្ទីរពេទ្យសង្គ្រោះយ៉ាងណាក៏ដោយ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ​នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈឈឺ ទឹកនោមផ្អែម...

ឧកញ៉ា ទៀ វិចិត្រ  បញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅជួយយកស្រ្តីម្នាក់ មានអាការៈចុកពោះខ្លាំង ពីរុងកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកពោះខ្លាំង ក្នុងក្រុងកោះរ៉ុង...

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ថថវិកា ២ម៉ឺនដុល្លារ​ ដល់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បាននាំយកថវិកា ចំនួន ២០,០០០ដុល្លារអាមេរិក (ពីរម៉ឺនដុល្លារអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជា​...

Popular

spot_imgspot_img