ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

Date:

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2026 ដើម្បីប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ»។

ការរួមបញ្ចូលគ្នារវាងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍ជាតិ របស់ ក្រសួងទេសចរណ៍ និងបណ្តាញតភ្ជាប់ឌីជីថលគ្របដណ្តប់ផ្ទៃប្រទេសរបស់ ក្រុមហ៊ុន មិត្តហ្វូន យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងរំលេចនូវតំបន់ទេសចរណ៍ និងរសជាតិម្ហូបអាហារប្រចាំតំបន់ ជួយពង្រឹងសមត្ថភាពអាជីវកម្មធុនតូច និងមធ្យម (SMEs) ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។

ក្នុងនាមជាដៃគូឌីជីថលយុទ្ធសាស្ត្រដ៏មោះមុត ក្រុមហ៊ុនមិត្តហ្វូន បានផលិត និងផ្សព្វផ្សាយកម្មវិធីដំណើរទេសចរណ៍ លើប្រព័ន្ធឌីជីថលចំនួន 7 វគ្គ ដែលផ្តោតលើការបង្ហាញនូវម្ហូបអាហារប្រចាំតំបន់ រំលេចនូវកេរដំណែលម្ហូបអាហារខ្មែរដ៏មានតម្លៃ សិល្បករណែនាំដំណើរទេសចរណ៍ និងដំណើររឿងដ៏ទាក់ទាញជ្រាបចូលក្នុងសហគមន៍នៅតាមបណ្តាខេត្តទាំង 7 នៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងពីចំណុចសំខាន់នៃកម្មវិធីនេះ ក្នុងការប្រើប្រាស់ឥទ្ធិពលវប្បធម៌ អំណាចទន់ និងការចូលរួមរបស់យុវជនថា៖ «ម្ហូបអាហារ គឺជាផ្នែកមួយយ៉ាងសំខាន់នៃអត្តសញ្ញាណទេសចរណ៍ និងជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពលរបស់កម្ពុជា។ កម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» គឺមិនត្រឹមតែជាកម្មវិធីផ្សព្វផ្សាយម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបើកឱកាសឱ្យប្រជាជនកម្ពុជា ជាពិសេសក្រុមអ្នកបង្កើតមាតិកាវ័យក្មេង ឱ្យក្លាយជាទូតសុច្ឆន្ទៈផ្សព្វផ្សាយពីសហគមន៍របស់ខ្លួនដោយទំនុកចិត្ត ។ តាមរយៈការប្រើប្រាស់បណ្តាញឌីជីថល ដើម្បីចែករំលែករឿងរ៉ាវពិតៗអំពីស្រុកកំណើត និងវប្បធម៌របស់យើង កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន នឹងចូលរួមគាំទ្រដល់អាជីវកម្មក្នុងស្រុក ជំរុញកំណើនទេសចរណ៍សហគមន៍ ព្រមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងសម្បូរបែបដោយវប្បធម៌»។

លោក Cao Manh Duc នាយកប្រតិបត្តិនៃក្រុមហ៊ុន មិត្តហ្វូន បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិថា៖ «ខណៈដែលសេដ្ឋកិច្ចឌីជីថលកំពុងបង្កើតឱកាសរីកចម្រើនថ្មីៗ វិស័យទេសចរណ៍បានប្រែក្លាយជាស្ពានតភ្ជាប់អត្តសញ្ញាណវប្បធម៌ជាតិទៅកាន់ពិភពលោក។ សម្រាប់ ក្រុមហ៊ុន មិត្តហ្វូន កម្មវិធីនេះបានបង្ហាញពីទស្សនវិស័យស្នូលរបស់យើង នោះគឺភាពរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តាមរយៈកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» យើងបានទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងបណ្តាញតភ្ជាប់របស់យើង ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរ និងបង្កើតនូវផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាសហគមន៍»។

កាលវិភាគចាក់ផ្សាយកម្មវិធីប្រចាំសប្តាហ៍

កម្មវិធីនេះ មានចំនួន 7 វគ្គ ដែលនឹងត្រូវចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2026 តទៅ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធឌីជីថលនានារបស់ក្រុមហ៊ុន មិត្តហ្វូន និងផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍៖

វគ្គខេត្តថ្ងៃចាក់ផ្សាយ
វគ្គ 1ខេត្តកំពតថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2026
វគ្គ​ 2ខេត្តកែបថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2026
វគ្គ 3ពោធិ៍សាត់ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2026
វគ្គ 4សៀមរាបថ្ងៃទី 03 ខែតុលា ឆ្នាំ2026
វគ្គ 5បាត់ដំបងថ្ងៃទី 10 ខែតុលា ឆ្នាំ2026
វគ្គ 6តាកែវថ្ងៃទី 17 ខែតុលា ឆ្នាំ2026
វគ្គ 7  សីហនុថ្ងៃទី 24 ខែតុលា ឆ្នាំ2026

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន សូមឱ្យសាធារណៈជន ក៏ដូចជាទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រ និងតាមដានទស្សនា ក៏ដូចជាជួយផ្សព្វផ្សាយចែករំលែកកម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាស្វែងយល់ពីមរតកវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប ឱជារសនៃការចម្អិនប្រចាំតំបន់ ដែលផ្សារភ្ជាប់បេះដូងដ៏ជ្រាលជ្រៅ តំបន់ទេសចរណ៍ដ៏មានសក្តានុពល ព្រមទាំងរបៀបនៃការរស់នៅ និងការប្រកបរបអាជីវកម្មដ៏សាមញ្ញរបស់ប្រជាសហគមន៍ នៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ ន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…