ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
Search
DAP Business
DAP Business
DAP Business
NEWS
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
DAP Business
News
ព័ត៌មានចុងក្រោយ
ព័ត៌មានសេដ្ឋកិច្ច
ព័ត៌មានហាងឆេងមាស
សិល្បៈ កម្សាន្ត កីឡា
Event
event
English
ព័ត៌មានជាតិ
ព័ត៌មានហាងឆេងមាស
event
បេះដូងរួមក្នុងសហគមន៍តែមួយ ខ្មែរ ប៊ែវើរីជីស រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារសាមគ្គី ជូនដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន
event
សេចក្ដីជូនដំណឹង ស្ដីពីការផ្គត់ផ្គង់ ឧបករណ៍ Wurth , Fluke និង Motor Makita ជូនរោងចក្រអគ្គិសនីទី៧
Uncategorized
សេចក្ដីជូនដំណឹង ស្ដីពីការផ្គត់ផ្គង់ Filter UF MEMBRANE និង R.O MEMBRANE ជូនរោងចក្រអគ្គិសនីទី៧
ព័ត៌មានជាតិ
សេចក្តីជូនដំណឹង
លោកព្រះ… អីក៏អស្ចារ្យយ៉ាងនេះ…!! ហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics ផ្តល់ជូនមហាប្រូម៉ូសិន លក់លាងឃ្លាំងបញ្ចុះតម្លៃដល់ 70% និងថែមជូនអាំងប៉ាវរហូតដល់ $200…!
event
bora.chhouk@gmail.com
-
November 3, 2020
(ភ្នំពេញ) ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែពិសេសអស្ចារ្យ…កាន់តែរំភើបរីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិនលក់លាងឃ្លាំងបញ្ចុះតម្លៃរហូតដល់ 70% រយៈពេល 1 ខែពេញ ពីហាងលក់គ្រឿងអេឡិចត្រូនិចឈានមុខគេក្នុងប្រទេសកម្ពុជា Bluetronics ចាប់ពីថ្ងៃទី 01...
ឧកញ៉ា ប៊ុន រតនា (សេម) នាំយកអំណោយ ជួយជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង ២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
event
private
-
November 1, 2020
ភ្នំពេញ៖ លោកឧកញ៉ា ប៊ុន រតនា ហៅឧកញ៉ា សេម និងលោកជំទាវ លីឈី បាននាំយកអំណោយ ជាគ្រឿងឧបភោគ និង បរិភោគជាច្រើនមុខ ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីរៃអង្គាសថវិកាតាមរយៈមូលនិធិ ពីសប្បុរជននានា បានចំនួន ២,៤៩៥ដុល្លារ និងថវិការបស់លោកឧកញ៉ា និងលោកជំទាវ ៣,០០៥$ ។ លោកឧកញ៉ា ប៊ុន រតនា ហៅ សេម បានឲ្យដឹងថា “គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថវិកា ទទួលបានពី សប្បុរសជន ចូលរួមមូលនិធិ «មូលនិធិជួយជនរងគ្រោះ» ទទួលបាន លុយរៀល ចំនួន ៣,៥៣៦,០០០រៀល លុយដុល្លារ ចំនួន ១,៦១១ដុល្លារ សរុបលុយខ្មែរ និងដុល្លារ ចំនួន ២,៤៩៥ដុល្លារ”។ លោកឧកញ៉ា បានបន្ត “ថវិកាទាំងនេះ នឹងយកទៅទិញ ជាអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះជាង ២០០គ្រួសារ រស់នៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ” ។ សូមរំលឹកថា ការចែកអំណោយនេះ ត្រូវបានធ្វើឡើង នៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ដោយអំណោយនោះ ក្នុងមួយគ្រួសារ ទទួលបានមានដូចជា អង្ករ ២០kg ប្រេងឆា ទឹកសុទ្ធ ទឹកស៊ីអ៊ុីវ ទឹកត្រី ទឹកដោះគោ ស្ករសរអនាម័យ និង ប៊ីចេង” ។ លោកឧកញ៉ា សេម បានបញ្ជាក់ថា ក្រៅពីថវិកា ដែលសប្បុរសជន បានចូលរួម ជាង២ពាន់ដុល្លារ បន្ថែមពីនោះ លោកឧកញ៉ា និងភរិយា បានថែមថវិកា ៣,០០៥ដុល្លារ ដែលធ្វើអោយថវិកា កើនឡើង ដល់៥,៥០០ដុល្លារតែម្តង៕
គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» របស់សភា យុវពាណិជ្ជករ អន្តរជាតិកម្ពុជា
event
private
-
October 27, 2020
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាតនូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕
ម៉ាស៊ីនបោក សម្លៀកបំពាក់ សាមសុង ទា្វរចំហៀង ថ្មី ម៉ូឌែល WW90K54E0UW/ST ផ្តល់ជូនលោកអ្នកនូវ ភាពងាយស្រួល ក្នុងការបោកគក់…!!
event
bora.chhouk@gmail.com
-
October 26, 2020
(ភ្នំពេញ) ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០៖ ផាសុកភាពក្នុងការរស់នៅ គឺជារឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗ ប្រចាំថ្ងៃជាច្រើនដែលបងៗ សុភាពនារីស្ត្រីមេផ្ទះសម័យថ្មីតែងតែគិតគូរ និងធ្វើការសម្រេចចិត្តជ្រើសរើសថា តើត្រូវធ្វើបែបណា ដើម្បីទទួលបានសេរីភាពនៃការបោកគក់ និងសន្សំបាននូវពេលវេលាសេសសល់...
ឧកញ៉ា ទៀ វិចិត្រ ចុះចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ
event
private
-
October 26, 2020
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ...
1
...
229
230
231
...
271
Page 230 of 271
Popular
បេះដូងរួមក្នុងសហគមន៍តែមួយ ខ្មែរ ប៊ែវើរីជីស រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារសាមគ្គី ជូនដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន
pheaktra1168@gmail.com
-
February 16, 2026