គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» របស់សភា យុវពាណិជ្ជករ អន្តរជាតិកម្ពុជា

Date:

កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ 

សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា  Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១»  ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។

គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាតនូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ 

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» របស់សភា យុវពាណិជ្ជករ អន្តរជាតិកម្ពុជា កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្ត…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...