Samsung Galaxy A32 5G និង Galaxy A32 !!! ស្មាតហ្វូនមកថ្មី តម្លៃហុងស៊ុយ ជាមួយសេវា 5G ដាក់លក់ផ្លូវការ ក្នុងប្រទេសកម្ពុជាហើយ…!

Date:

(ភ្នំពេញ) ថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១៖ពេលនេះ…អ្នកប្រើស្មាតហ្វូន Samsung កាន់តែត្រូវប៉ាន់ហើយគឺអែមម៉ង…!  ដូចដឹងស្រាប់ហើយថាក្នុងពេលបច្ចុប្បន្ននេះស្មាតហ្វូនដែលបំពាក់ 5G គឺមានតម្លៃមិនធូរឡើយបើធៀបនឹង ក្រុមហ៊ុនផលិតផលស្មាតហ្វូន ក្នុងទីផ្សារកម្ពុជាយើង…ខ្លះ 400$ ជាង…ខ្លះ 500$ ជាង…បើនិយាយពីស៊េរី Flagship វិញគឺមានខ្លះតម្លៃច្រើនជាងនេះ 2 ទៅ 3 ដង ឯណោះ!

This image has an empty alt attribute; its file name is photo_2021-03-05_10-01-22-1024x669.jpg

ប៉ុន្តែឥឡូវនេះក្រុមហ៊ុន សាមសុង បានធ្វើឱ្យអតិថិជនក្នុងប្រទេសកម្ពុជា យើងទាំងអស់មានការភ្ញាក់ផ្អើល រីករាយ និងរំភើបកាន់តែខ្លាំង ដោយធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A Samsung Galaxy A32 ក្នុងតម្លៃ $ 299 និង Galaxy A32 សេវា 5G ក្នុងតម្លៃត្រឹមតែ $ 309ប៉ុណ្ណោះ…! ហើយអ្វីដែលពិសេសលើសហ្នឹងទៀតនោះ គឺបំពាក់នូវមុខងារក៏ដូចបច្ចេកវិទ្យាទំនើបម៉ាកប់…ម៉ាអែម ម៉ាពេញចិត្តថែមទៀតផង…!

This image has an empty alt attribute; its file name is photo_2021-03-05_10-01-28-1024x451.jpg

Samsung Galaxy A32 និង Galaxy A32 សេវា 5G ដែលដាក់លក់ផ្លូវការពេលនេះគឺមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នៃស្មាតហ្វូនដែលបំពាក់សេវា 5G ទាំងអស់ក្នុងប្រទេសកម្ពុជា! និយាយឱ្យស្រួលយល់ទៅគឺមានលក្ខណៈ និងគុណភាពល្អ ជាងគេច្រើនណាស់ ដូចជា៖ អេក្រង់ Super AMOLED, ថាមពលថ្មធំ 5,000 mAh, និងកាមេរ៉ាថតច្បាស់ម៉ាពេញចិត្តផងដែរ…!!

This image has an empty alt attribute; its file name is photo_2021-03-05_10-01-36-1024x498.jpg

ខាងក្រោមនេះគឺជា Specs , មុខងារពិសេស, និងបច្ចេកវិទ្យាស្មាតហ្វូនចុងក្រោយ៖

* Samsung Galaxy A32 5G

– អេក្រង់៖ 6.5”, HD+ TFT, Infinity-V Display

– កាមេរ៉ាមុខ៖ 13 MP

– កាមេរ៉ាក្រោយ៖ 48 MP + 8 MP + 5 MP + 2 MP

– អង្គចងចាំ / ផ្ទុក៖ 8GB / 128GB (ថែមក្រៅបានរហូតដល់ 1TB)

– ល្បឿនដំណើរការ៖ MTK D720

– ប្រព័ន្ធដំណើរការ៖ 5G

– មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃចំហៀងទូរស័ព្ទដោះសោរ

-ថាមពលថ្ម 5,000 mAh ជាមួយមុខងារ សាកថ្មលឿនកម្លាំងដល់ទៅ 15W…!!

– ពណ៌ 4 ជម្រើស៖ ស ខៀវ ខ្មៅ ស្វាយ

– តម្លៃ៖ $ 309

* Samsung Galaxy A32

– អេក្រង់៖ 6.4”, FHD+ Super AMOLED 90Hz, Infinity-U Display

– កាមេរ៉ាមុខ៖ 20 MP

– កាមេរ៉ាក្រោយ៖ 64 MP + 8 MP + 5 MP + 5 MP

– អង្គចងចាំ / ផ្ទុក៖ 8GB / 128GB (ថែមក្រៅបានរហូតដល់ 1TB)

– ល្បឿនដំណើរការ៖ Helio G80

– មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃលើអេក្រង់ដោះសោ

-ថាមពលថ្ម៖ 5,000mAh ជាមួយមុខងារ សាកថ្មលឿនកម្លាំងដល់ទៅ 15W…!!

– ពណ៌ 4 ជម្រើស៖ ស ខៀវ ខ្មៅ ស្វាយ

– តម្លៃ៖ $ 299

This image has an empty alt attribute; its file name is photo_2021-03-05_10-01-32-1024x590.jpg

គិតទៅចង់បានអេក្រង់ធំភ្លឺច្បាស់ កាមេរ៉ាថតស្អាត ថ្មធំកាន់ បានយូរ សេវាដើរលឿន ម៉ាស៊ីនខ្លាំង និងមានតម្លៃសមរម្យ គឺថា Samsung អាចធ្វើបាន និងផ្តល់ជូនម៉ាពេញចិត្តម៉ង…! សាមសុង ជាទីទុកចិត្តបំផុត…!

This image has an empty alt attribute; its file name is photo_2021-03-05_10-01-25-1024x701.jpg

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅធ្វើតេស្ត ដោយផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

This image has an empty alt attribute; its file name is photo_2021-03-05_10-01-09-1024x854.jpg
This image has an empty alt attribute; its file name is photo_2021-03-05_10-01-39-1024x1024.jpg

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រី២នាក់ តាមរយៈអូប័រ GTVC ពីកោះរ៉ុង មកមន្ទីរខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា...

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...