ការលើកពេល ចាប់ឆ្នោត Samsung Galaxy S21 Series 5G ក្នុងកំឡុងពេលផ្ទុះករណីកូវីត-19 ក្រោមព្រឹត្តិការណ៍ 20 កុម្ភៈ

Date:

គ្រាន់តែលើកពេលបន្តិចប៉ុណ្ណោះ…! រង្វាន់ធំយ៉ាងច្រើនសម្បូរបែបនៅតែបន្តផ្តល់ជូន និងស្វែងរកអតិថិជនដែលមានសំណាងឈ្នះដដែល…! ដោយអនុលោមតាមសេចក្តី ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមចំណែកទប់ស្កាត់ ក៏ដូចជាបញ្ឈប់រំលត់ការរីករាលដាល នៃជំងឺកូវីត-19 (Covid-19) ក្រុមហ៊ុន សាមសុង សូមធ្វើការលើកពេល ការចាប់ឆ្នោត ឈ្នះរង្វាន់ធំអស្ចារ្យពីការជាវ Samsung Galaxy S21 Series 5G ចំនួន 3 សប្តាហ៍ គឺចាប់ពីថ្ងៃ 1 មេសា រហូតដល់ 2 មិថុនា 2021!

សូមបញ្ជាក់ថាក្រុមហ៊ុន សាមសុង នឹងបន្តធ្វើការចាប់ឆ្នោតផ្សងសំណាង រកអតិថិជនដែលមានសំណាងឈ្នះនូវមហារង្វាន់ធំ និងពិសេសអស្ចារ្យមិនធ្លាប់មានដដែល ដោយមិនមានការកាត់បន្ថយចំនួនអ្វីឡើយ ហើយក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោត ទៅតាមកាលបរិច្ឆេទខាងក្រោមនេះដូចជា៖

– ចាប់លើកទី 1៖ ថ្ងៃទី16 ខែឧសភា ឆ្នាំ 2021

– ចាប់លើកទី 2៖ ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021

– ចាប់លើកទី 3៖ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2021

– ចាប់លើកទី 4៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2021

កំពូលមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹងត្រូវផ្តល់ជូនអតិថិជនមហាសំណាងរួមមានដូចជា៖

* ម៉ូតូ Honda ADV សរុប 4 រង្វាន់!

* ម៉ូតូ Honda ZOOMER X សរុប 4 រង្វាន់!

* ទូរទស្សន៍ Samsung 75 អ៊ីញ សរុប 12 រង្វាន់!

* Samsung ថេប្លេត A7 សរុប 24 រង្វាន់!

អ្វីដែលកាន់តែពិសេស និងរីករាយបំផុតនោះគឺលោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖

-ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)

-ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)

-បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាងពីការទិញ Samsung Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង 11:00-12:00 ថ្ងៃត្រង់! សម្រាប់អ្នកឈ្នះទាំងអស់ក៏នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ផងដែរ! ប្រញាប់ឡើង…! កំពូលមហារង្វាន់ដ៏ធំអស្ចារ្យទាំងអស់នេះកំពុងរង់ចាំលោកអ្នកហើយ…!!

សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...

ក្រុមហ៊ុន TADA សម្រេចឈប់យកថ្លៃប្រើប្រាស់ប្រព័ន្ធទាំងស្រុង ពីដៃគូបើកបរ ដើម្បីលើកកម្ពស់ប្រាក់ចំណូលក្នុងអំឡុងពេលមានវិបត្តិ

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន TADA បានបញ្ចប់ការយកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធទាំងស្រុងពីអ្នកបើកបរ ពោលគឺដៃគូបើកបរដឹកអ្នកដំណើរពុំចាំបាច់ត្រូវបង់ថ្លៃប្រើប្រាស់ប្រព័ន្ធក្នុងអែបTADAទៀតនោះទេ។ គំនិតផ្ដួចផ្ដើមនេះ...