ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ដល់កម្លាំងប្រជាការ សង្កាត់លេខ៣ ជិត២០០នាក់ ដែលជួបការខ្វះខាត

Date:

ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅពេលថ្មីៗនេះ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំង ប្រជាការពារសង្កាត់លេខ៣ ចំនួន ១៦២នាក់ ដែលកំពុងជួបប្រទះ ការខ្វះខាតជីវភាព នាពេលដែលជំងឺកូវីដ-១៩ កំពុងរាត្បាតនា ពេលបច្ចុប្បន្ននេះ ព្រមទាំងឧបត្ថម កុំព្យូទ័រ និង ម៉ាស៊ីនព្រីន ដល់សាលាសង្កាត់លេខ៣ ផងដែរ ។

អំណោយទាំងអស់នោះ រួមមាន៖ ១/អង្ករ ចំនួន ៣២៤០គីឡូក្រាម, ២/ទឹកសុទ្ធ ១៦២កេស, ៣/មី ១៦២ កេស, ៤/ទឹកត្រី ១៨កេស = ៣២៤ដប, ៥/ទឹកស៊ីអ៉ីវ ១០៨ យូ = ៦៤៨ដប, ៦/ប្រេងឆា ១៦២ដប, ៧/ត្រីខកំប៉ុង ១០ កេសធំ, ៨/កុំព្យូទរ័ ២ គ្រឿង និង៩/printer ១គ្រឿង​ ។

ក្រោយទទួលបានការឧបត្ថម្ភ ពីសំណាក់លោកឧកញ៉ា ទៀ​ វិចិត្រ ហើយនោះ លោក កាន់ ឡឹង ក្នុងនាមចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងជំនួសមុខ​ អោយប្រជាការពារសង្កាត់ទាំង ១៦២រូប បានសម្តែងការអរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារ របស់លោកឧកញ៉ាផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រី២នាក់ តាមរយៈអូប័រ GTVC ពីកោះរ៉ុង មកមន្ទីរខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា...

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...