រោគសញ្ញា និងវិធីបង្ការ ជំងឺមហារីកថ្លើម

Date:

សុខភាព៖ ថ្លើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយរបស់យើង។ វាគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ក្នុងការកំចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាអកុសល ប្រភេទជំងឺមហារីកមួយចំនួនអាចបំលែងខ្លួន ធ្វើដំណើរ និងរាលដាលនៅក្នុងថ្លើម។ នៅពេលដែលកោសិកាមហារីកវិវដ្តខ្លួន វានឹងបំផ្លាញកោសិកាថ្លើម រួចធ្វើអោយមុខងាររបស់ថ្លើមចុះខ្សោយ។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ 2018 បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម សរុបចំនួន 2,520 នាក់។ អត្រាមរណភាពប្រែប្រួលតាមអាយុគឺ 25.02 ក្នុងចំណោម 100,000 នាក់ ដែលនាំឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៧ ជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺមហារីកច្រើនជាងគេលើពិភពលោក។

This image has an empty alt attribute; its file name is IMG_0325-1024x576.jpg

មូលហេតុនៃជំងឺមហារីកថ្លើម និងរោគសញ្ញា

មានកត្តាជាច្រើនដែលរួមចំណែកបង្កឲ្យមានជំងឺមហារីកថ្លើមនៅក្នុងខ្លួនមនុស្ស។

1. កត្តាបរិស្ថាន៖ មូលហេតុចម្បងនៃជំងឺមហារីក ភាគច្រើនបណ្តាលមកពីបរិស្ថាន។ ជំងឺមហារីកថ្លើមអាចបង្កមកពីកត្តាបរិស្ថានទូទៅបំផុត រួមមានដូចជាថ្នាំជក់ របបអាហារ ជំងឺធាត់ ការឆ្លងមេរោគ  ការទទួលរងសារធាតុវិទ្យុសកម្ម របៀបរស់នៅអសកម្ម និងសំបូរដោយការបំពុល។

2. កត្តាអាយុ និងភេទ៖ ជាធម្មតាជំងឺមហារីកថ្លើម ត្រូវបានគេសង្កេតថា កើតមានលើមនុស្សដែលមានអាយុលើសពី 50 ឆ្នាំ និងភាគច្រើន បុរស មានហានិភ័យខ្ពស់ក្នុងការប្រឈមមុខជាមួយជំងឺមហារីកថ្លើមច្រើនជាងស្រ្តី។

3. អ្នកពិសារស្រា និងអ្នកជក់បារី៖ ការទទួលទានគ្រឿងស្រវឹង ឬការជក់បារីជារៀងរាល់ថ្ងៃរយៈពេលយូរអាចបណ្តាលឲ្យកើតជំងឺមហារីកថ្លើម។

4. ប្រវត្តិគ្រួសារ៖ កោសិកាមហារីក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ ការប៉ះពាល់ដោយឈាម ទឹកអសុចិ (ទឹកកាម) ឬសមាសធាតុរាវផ្សេងទៀតនៅក្នុងរាងកាយ។ ឪពុកម្ដាយ ក៏អាចបង្កហានិភ័យតិចតួចក្នុងការចំលងជំងឺមហារីកទៅកូនរបស់ពួកគេ នៅពេលកំពុងពពោះ ឬនៅពេលរួមដំណេកដោយមិនបានការពារឲ្យបានត្រឹមត្រូវ។

5. ជំងឺរ៉ាំរ៉ៃ ឬជំងឺផ្សេងៗ៖ អ្នកដែលមានជំងឺក្រិនថ្លើម រលាកថ្លើម ទឹកនោមផ្អែម ឬជំងឺធាត់ មានហានិភ័យខ្ពស់បំផុតដែលអាចបង្កជាជំងឺមហារីកថ្លើម។

លើសពីនេះទៅទៀត ភាពតានតឹង(ស្ត្រេស) ក៏អាចជាកត្តា ដែលបង្កឲ្យមានជំងឺមហារីក។ ស្រ្តេសមិនត្រឹមតែដាស់កោសិកាដុំសាច់ដែលអសកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិស្ថានសមស្របសម្រាប់ជំងឺមហារីកដើម្បីលូតលាស។ ដើម្បីបង្ការបញ្ហានេះ បុគ្គលម្នាក់ៗ គួរតែមានពេលឈប់សម្រាកខ្លះ ហើយធ្វើដំណើរកម្សាន្ត ក្នុងពេលជាមួយគ្នានេះដែរ សូមធ្វើការពិនិត្យរកមហារីកថ្លើម បើអ្នកមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយ។ ជាទូទៅរោគសញ្ញាមហារីកថ្លើម មិនត្រូវបានបង្ហាញនៅដំណាក់កាលដំបូងឡើយ ប៉ុន្តែនៅពេលដែលវាកើតឡើង វានឹងធ្វើឲ្យអ្នកមិនចង់ញ៉ាំអាហាររ ស្រកទម្ងន់ ឈឺចុក ឬ ឈឺតិចៗនៅតំបន់ពោះ អស់កម្លាំង ក្អួតចង្អោរ ហើយងាយនឹងមានស្នាមជាំ។

This image has an empty alt attribute; its file name is views-of-tea-plantation-in-cameron-highlands-malay-X9DCSX8-1024x684.jpg
Views of tea plantation in Cameron highlands, Malaysia

វិធីបង្ការ

ដូចដែលបានរៀបរាប់ខាងលើ អ្នកដែលមានជំងឺរលាកថ្លើមមានហានិភ័យខ្ពស់ក្នុងការវិវដ្តទៅជាជំងឺមហារីកថ្លើម ដូច្នេះបុគ្គលម្នាក់ៗអាចបង្ការជំងឺនេះបានដោយការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ក៏ដូចជាការរួមភេទដោយការពារឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើប្រាស់ម្ជុល ឬសារាំងរួមគ្នាជាមួយអ្នកផ្សេងឡើយ។

លើសពីនេះទៅទៀត បុគ្គលម្នាក់ៗគួរតែកំណត់ខ្លួនឯងក្នុងការទទួលទានគ្រឿងស្រវឹង និងការជក់បារី រក្សាទំងន់ដែលសមស្រប ដោយទទួលទានអាហារដែលល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណ ពិនិត្យជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់ និងពិនិត្យសុខភាពនៅមន្ទីពេទ្យ ឬគ្លីនិកដែលគួរឲ្យទុកចិត្ត។ នៅប្រទេសម៉ាឡេស៊ី អ្នកអាចពិនិត្យ និង ចាក់វ៉ាក់សាំងជំងឺមហារីកថ្លើម ដែលអាចការពារអ្នកពីការឆ្លងមេរោគថ្លើមប្រភេទA និង B ។ជាធម្មតា វេជ្ជបណ្ឌិតនឹងពិនិត្យប្រព័ន្ធភាពស៊ាំដែលខ្វះខាតនៅក្នុងខ្លួនរបស់អ្នក និងណែនាំនូវវ៉ាក់សាំងណាមួយដែលអ្នកត្រូវចាក់ ប្រសិនបើចាំបាច់។ ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឣ្នកឣាចស្វែងរកបញ្ជីឈ្មោះមន្ទីរពេទ្យឯកទេសនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាទេសចរណ៏សុខភាពម៉ាឡេស៊ី(MHTC)។

ការព្យាបាល និងការណែនាំ

This image has an empty alt attribute; its file name is IMG_9527-1024x683.jpg

ទន្ទឹមនឹងនេះដែរ ជំងឺមហារីកថ្លើមអាចព្យាបាលបាននៅដំណាក់កាលដំបូង ដោយវិធីមួយចំនួនដូចខាងក្រោម៖

វះកាត់ដុំសាច់ (វះកាត់មហារីក)៖ ជាវិធីសាស្ត្រមុនគេ និងមានប្រសិទ្ធភាពជាងគេបំផុត រហូតមកដល់សព្វថ្ងៃនេះ។ វិធីសាស្រ្តនេះត្រូវបានគេណែនាំឲ្យប្រើប្រាស់ប្រសិនបើ កោសិកាមហារីកនៅមួយកន្លែង និងមិនមានការរីករាលដាលនៅឡើយ។

ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលរបៀបនេះគឺជួយពន្យាការរីកលូតលាស់នៃកោសិកាមហារីក ឬសម្លាប់កោសិកាទាំងនោះតាមរយៈការបំផ្លាញ DNA របស់ពួកគេ

ការព្យាបាលដោយគីមីវិទ្យា៖ គឺជាវិធីព្យាបាលមហារីកថ្លើមដោយប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពខ្ពស់ដើម្បីទៅសម្លាប់កោសិកាមហារីកដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងខ្លួនមនុស្ស។

ការព្យាបាលដោយជីវសាស្រ្ត៖ វិធីនេះគឺបំពាក់ប្រព័ន្ធការពារក្នុងរាងកាយ អោយមានសមត្ថភាពអាចមើលស្គាល់ និងវាយប្រហារកោសិកាមហារីក។

ការព្យាបាលដោយអរម៉ូន៖ ការទទួលទានថ្នាំ ដើម្បីបន្ថែមអរម៉ូន ផ្អាកដំណើរការអរម៉ូន ឬយកអរម៉ូនចេញពីរាងកាយដើម្បីពន្យាពេល ឬបញ្ឈប់ការរីកលូតលាស់របស់កោសិកាមហារីក។

This image has an empty alt attribute; its file name is IMG_9820-1024x683.jpg

ការព្យាបាល និងវះកាត់មហារីកថ្លើមនៅប្រទេសម៉ាឡេស៊ី មានអត្រាជោគជ័យខ្ពស់ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបទពិសោធន៍វះកាត់ជំនាញ។ ប្រទេសម៉ាឡេស៊ីផ្តល់ជូននូវដំណោះស្រាយទំនើប ៗ ដូចជាការវះកាត់ដោយកាំបិតកាំរស្មី និងការវះកាត់ដោយមនុស្សយន្ត Da Vinci។

This image has an empty alt attribute; its file name is IMG_0293-1024x683.jpg

ជាចុងក្រោយ ប្រសិនបើអ្នកមានការសង្ស័យអំពីស្ថានភាពឬរោគសញ្ញារបស់អ្នកទាក់ទងនឹងជំងឺមហារីកថ្លើម ឬចង់ពិនិត្យសុខភាពដោយខ្លួនឯង ប្រទេសម៉ាឡេស៊ីគឺជាជម្រើសល្អសម្រាប់អ្នក។ ប្រទេសម៉ាឡេស៊ីត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ក្នុងការផ្ដល់ទំនុកចិត្ត  ទៅលើប្រព័ន្ធថែទាំសុខភាពឯកជន ដែលផ្តល់ជូនបុគ្គលម្នាក់ៗនូវការបំពាក់សម្ភារៈទំនើបៗ តម្លៃសមរម្យ និងទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។

This image has an empty alt attribute; its file name is IMG_9611-683x1024.jpg

វាជារឿងធម្មតាដែលអ្នកដំណើរ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យរកជំងឺមហារីក។  ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) អ្នកដំណើរដែលចាំបាច់ត្រូវការ ការព្យាបាលជម្ងឺធ្ងន់ធ្ងរអាចមកព្យាបាលនៅប្រទេសម៉ាឡេស៊ីដោយគ្មានការរឹតបន្តឹង។ យល់ដឹងបន្ថែមទៀតអំពី SOPs នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចសួរសំណួរមកកាន់ទំព័រ Facebook របស់ MHTC៖  Medical Tourism Malaysia – Cambodia.

This image has an empty alt attribute; its file name is kuala-lumpur-malaysia-park-and-skyline-M46CB8B-1024x683.jpg
Kuala Lumpur, Malaysia park and skyline at dusk.

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...

Metfone 5G៖ បទពិសោធន៍អ្នកប្រើប្រាស់ដំបូង បន្ទាប់ពីដាក់ដំណើរការប្រតិបត្តិការមួយសប្តាហ៍

ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់...

គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML...

យុវជនកម្ពុជា ទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន...