event

ការចូលរួម​ គ្រប់គ្រង ​កាក​សំណល់ និងប្រយុទ្ធ​ប្រឆាំង ​កូវីដ ១៩ នៅកម្ពុជា ជា​កាតព្វ​កិច្ច​យើង​ទាំង​អស់គ្នា

ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​។

បើយោង​ទៅ​តាម​របាយ​ការណ៍ របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។

This image has an empty alt attribute; its file name is 2M8B0061-1024x683.jpg

ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ និង​សា​ធារណៈ​ជន​ទូទៅ ក៏ដូច​ជា​ដើម្បីចូលរួម​ជាមួយ​នឹង​សា​លារាជ​ធានីភ្នំ​ពេញ​ ដើម្បី​គ្រប់​គ្រង​កាក​សំណល់ foodpanda បច្ចុប្បន្ន បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​គ្រប់គ្រង​កាក​សំណល់ តាមរយៈ​ការ​នាំយក​ធុង​សំរាម ទៅ​ចែក​ជូន​រដ្ឋបាល​ខណ្ឌ​មានជ័យ​ កាល​ពី​ចុង​ខែ​កញ្ញា​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជាមួយនេះ ក៏​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​វីរសុកូវីដ ១៩ នៅកម្ពុជា តាមរយៈ​ការនាំយក​ម៉ាស់​ចំនួន​២០០ប្រអប់ អាល់កុល​១០០ដប ឆត្រ​ចំនួន​៥ និង​គូប៉ុនកុម៉្មង់អាហារ​៥០សន្លឹក (១សន្លឹក=៣ដុល្លារ) ដើម្បី​ជូន​ដល់​រដ្ឋបាល​ខណ្ឌ​មានជ័យ ផងដែរ​។

This image has an empty alt attribute; its file name is 2M8B0167-1024x683.jpg

គិត​ត្រឹម​ពេលនេះ foodpanda បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ខណ្ឌចំនួន​៥​រួច​មកហើយ ទូ​ទាំង​រាជធានីភ្នំពេញ រួម​មាន ខណ្ឌ​បឹង​កេង​កង មានជ័យ ដូនពេញ ៧មករា និងទួល​គោក ហើយ​និង​បន្ត​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​ខណ្ឌ​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ចូលរួម​គាំទ្រ​សហ​គមន៍ និង​រក្សា​ធ្វើ​ឲ្យ​អាជី​វកម្ម​របស់​ពួក​គេ​រីក​ចម្រើន បើ​ទោះ​បី​ស្ថិតក្នុង​វត្តិកូវីដ ១៩ ក៏ដោយ​។

អ្នក​តំណាង​ឲ្យក្រុមហ៊ុន foodpanda បាន​ឲ្យដឹង​ថា៖ «មូលហេតុដែលយើង​ផ្តួច​ផ្តើម​ឲ្យមាន​ការ​គ្រប់គ្រង​កាក​សំណល់ ពីព្រោះ​យើង​ចង់​បង្កើត​ឲ្យ​មាន​ការ​យល់​ដឹង​​​ជា​សកល ហើយ​យើង​ចង់បំផុស​សកម្មភាព​នេះក្នុង​សហ​គមន៍ ក៏ដូច​ជា​ផ្តល់​ភាព​ងាយ​ស្រួល និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គ្រប់គ្រង​កាក​សំណល់​រឹង​ដើម្បី​សហ​គមន៍​ស្អាត និង​មាន​អនាម័យ​​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ ការផ្តោត​លើ​បរិស្ថាន​ស្អាត និង​ការ​គ្រប់គ្រង​កាកសំណល់​តែង​តែ​ជា​បេសកកម្ម​ស្នូល​ជានិច្ច​របស់ក្រុមហ៊ុន​»​។

This image has an empty alt attribute; its file name is 2M8B9709-1024x683.jpg

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូច​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

This image has an empty alt attribute; its file name is 2M8B9711-1024x683.jpg

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង ស្វាយរៀង និង តាកែវ​។​
សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

This image has an empty alt attribute; its file name is 2M8B0044-1024x683.jpg
To Top