event

៣០ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជា កាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាព

ភាគទី ៣៖ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់​ចំនួនបីភាគ​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជន​កម្ពុជា​អំពីសកម្មភាពនៃ​និរន្តរភាព​របស់​ក្រុមហ៊ុន​ ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ។

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើ​ឱ្យពិភពលោកកាន់​តែ​ប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»។

ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ក្រៅពីនិរន្តរភាពបរិស្ថាន និងនិរន្តភាពសង្គម ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួម និងជម្រាបអតិថិជន និងអ្នកប្រើប្រាស់អំពីការទទួលខុសត្រូវ។ ម៉ាកយីហោ Heineken® ទូទាំងពិភពលោកចំណាយយ៉ាងហោចណាស់ ១០% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីជម្រុញការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដោយប្រើប្រាស់ភាពល្បីល្បាញរបស់ម៉ាកយីហោក្រុមហ៊ុននេះលើការពិសារប្រកបដោយកម្រិត​​សម​ស្រប។ ក្រុមហ៊ុន Heineken® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុល ជាមួយនឹងជម្រើសគ្មានជាតិអាល់កុលចំនួន ២៤៥ ផលិតផល នៅក្នុងម៉ាកផលិតផលរបស់ខ្លួន ដែលមានវត្តមាននៅជាង ១១៤ ប្រទេស។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនគ្រោងនឹងណែនាំស្រាបៀរ Heineken® 0.0 នៅឆ្នាំនេះដែលជាជម្រើសផលិតផលគ្មានជាតិអាល់កុលដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទទួលទានគ្រឿងស្រវឹងកម្រិតសមស្រប ឬជ្រើសរើសផលិតផលមិនមានជាតិអាល់កុលក្នុងឱកាសជាក់លាក់ណាមួយ។

សាររបស់ម៉ាកយីហោ Heineken® បានសង្កត់ធ្ងន់លើ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» តាមរយៈភាពជាដៃគូជាសកលជាមួយកម្មវិធី F1 ដែលមានអ្នកទស្សនាដល់ទៅ ១ ពាន់លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ នៅក្នុងស្រុក ម៉ាកយីហោ Anchor បានចាប់ផ្តើមយុទ្ធនាការ «ក្លើពិតដាច់ខាតមិនបណ្តោយអោយក្លើបើកបរនៅពេលស្រវឹង» ដែលនាំមកនូវសារការទទួលខុសត្រូវបន្ថែមទៀតដល់ប្រជាជនកម្ពុជារាប់លាននាក់។

ចំពោះការកសាងសម្ព័ន្ធភាពក្នុងតំបន់ដើម្បីតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ លោកស្រី Anne បានមានប្រសាសន៍ថា៖ «ឆ្នាំនេះ យើងបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីលើកកម្ពស់ជម្រើសនៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជាការចែកលេខកូដបញ្ចុះតម្លៃជាច្រើនសម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជាមួយអ្នកបើកបរម៉ូតូកង់បីទៅលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពផងដែរ។ ទំនួលខុសត្រូវចាប់ផ្តើមពីខ្លួនយើង ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមជាមួយក្រុមហ៊ុនចែកចាយផលិតផលមានជាតិអាល់កុលចំនួន ១៤ ផ្សេងទៀតដែលជាសម្ព័ន្ធឧស្សាហកម្មនាពេលថ្មីៗនេះ បានដាក់ចេញនូវក្រមប្រតិបត្តិនៃការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដោយទំនួលខុសត្រូវដែលកំណត់គោលការណ៍ណែនាំ និងស្តង់ដារជាមូលដ្ឋានដែលយើងជាឧស្សាហកម្មសន្យាអនុវត្តតាមក្រមប្រតិបត្តិនេះ។ យើងជម្រុញឱ្យដៃគូផ្សេងទៀតនៅក្នុងឧស្សាហកម្មគ្រឿងស្រវឹងចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះដោយមានការគាំទ្រ និងការយល់ព្រមពីរដ្ឋាភិបាល។ យើងបានធ្វើទីផ្សាររបស់យើងតែចំពោះអ្នកប្រើប្រាស់ដែលមានអាយុលើសពី ១៨ ឆ្នាំតែប៉ុណ្ណោះ ហើយបន្តចូលរួមជាមួយរដ្ឋាភិបាលលើការអនុម័តដូចគ្នាទៅនឹងការកំណត់អាយុទិញស្របច្បាប់»។

ចំពោះទំនួលខុសត្រូវក៏ទាក់ទងនឹងការជម្រុញអ្នកប្រើប្រាស់ឲ្យជ្រើសរើសយកជម្រើសដែលសាកសម ដូច្នេះរាល់ផលិតផលត្រូវបង្ហាញតម្លាភាពពេញលេញចំពោះធាតុផ្សំផលិតផល អាហារូបត្ថម្ភដែលមាននៅលើស្លាកផលិតផលទាំងអស់ និងនៅលើគេហទំព័ររបស់ក្រុមហ៊ុន។

ការជម្រុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង

សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិត​ជា​លើសពីក្រុមហ៊ុន​ស្រា​បៀរ​ទៅ​ទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​អនាគត​នៃ​ប្រទេស​កម្ពុជាអោយកាន់តែ​ប្រសើរ ដោយរួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទូទាំង​ខ្សែ​សង្វាក់ផលិតកម្ម​របស់​ខ្លួនរួម​មាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។

ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើង​រួម​គ្នា​ធ្វើការ​ឆ្ពោះ​ទៅ​ការធ្វើអោយ​ប្រទេស​កម្ពុជា​​កាន់​តែ​ប្រសើរឡើង»។

ការទទួលខុសត្រូវ

ការផ្តល់ជូននូវជម្រើសផលិតផល

ព័ត៌មានត្រូវបានបង្ហាញទៅអ្នកប្រើប្រាស់ច្បាស់លាស់ និងតម្លាភាពលើផលិតផល ១០០%

ជម្រើសផលិតផលគ្មានជាតិអាល់កុលនឹងមកដល់កម្ពុជាឆាប់ៗនេះក្នុងឆ្នាំ ២០២៤

ការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដែលមិនបង្កគ្រោះថ្នាក់

ភាពជាដៃគូក្នុងស្រុកជាមួយក្រុមហ៊ុន Grab និងការផ្ញើសារប្រកបដោយការទទួលខុសត្រូវនៅលើរ៉ឺម៉ក

កិច្ចខិតខំប្រឹងប្រែងក្នុងឧស្សាហកម្មរួមគ្នាដោយបើកដំណើរការក្រមប្រតិបត្តិនៃការទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដោយទំនួលខុសត្រូវ

ការពិសានៅក្នុងកម្រិត​​សម​ស្រប

បុគ្គលិក បានទទួលការបណ្តុះបណ្តាលលើការពិសាដោយការទទួលខុសត្រូវ

ថវិកានៃប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ទូទាំងពិភពលោកចំនួន ១០% ត្រូវបាnចំណាយលើការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដែលមានអ្នកប្រើប្រាស់មួយពាន់លាននាក់នៅទូទាំងពិភពលោកទស្សនា

យុទ្ធនាការក្រុមហ៊ុន Heineken® ជាសកល«បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»

យុទ្ធនាការស្រាបៀរអាន់ឆ័រ «ក្លើពិតដាច់ខាតមិនបណ្តោយអោយក្លើបើកបរនៅពេលស្រវឹង»

To Top